លោតទៅអត្ថបទ

ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ

ថ្ងៃ​សៅរ៍​ទី​១២ ខែ​មេសា ឆ្នាំ​២០២៥

រៀង​រាល់​ឆ្នាំ សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ​តាម​បង្គាប់​របស់​លោក ដែល​ថា​៖​«​ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ​»។—លូកា ២២:១៩

យើង​សូម​អញ្ជើញ​លោក​អ្នក​ចូល​រួម​ពិធី​នេះ។

លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា

តើ​ពិធី​នេះ​មាន​រយៈ​ពេល​ប៉ុន្មាន?

ពិធី​នេះ​មាន​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង។

តើ​ធ្វើ​ឡើង​នៅ​កន្លែង​ណា?

សូម​ទាក់​ទង​សាក្សី​ព្រះ​យេហូវ៉ា​ដើម្បី​ដឹង​ទី​តាំង​ដែល​នៅ​ក្បែរ​លោក​អ្នក។

តើ​ត្រូវ​បង់​ប្រាក់​ដើម្បី​ចូល​រួម​ពិធី​នេះ​ឬ​ទេ?

អត់​ទេ។

តើ​មាន​ការ​រៃ​អង្គាសប្រាក់​ទេ?

អត់​មាន​ទេ។

តើ​គួរ​ស្លៀក​សម្លៀក​បំពាក់​បែប​ណា?

តាម​ពិត គ្មាន​សម្លៀក​បំពាក់​ពិសេស​សម្រាប់​ពិធី​នេះ​ទេ តែ​សាក្សី​ព្រះ​យេហូវ៉ា​ព្យាយាម​ធ្វើ​តាម​ដំបូន្មាន​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​ស្លៀក​ពាក់​បែប​រមទម​និង​ថ្លៃ​ថ្នូរ។ (​ធីម៉ូថេ​ទី​១ ២:៩​) លោក​អ្នក​មិន​ចាំ​បាច់​ស្លៀក​សម្លៀក​បំពាក់​ផ្លូវ​ការ​ឬ​ថ្លៃ​ៗ​ឡើយ។

តើ​ពិធី​នេះ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច?

ពិធី​នេះ​ចាប់​ផ្ដើម​និង​បញ្ចប់​ដោយ​ច្រៀង​ចម្រៀង ហើយ​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​នឹង​អធិដ្ឋាន។ រួច​មក នឹង​មាន​ការ​ថ្លែង​សុន្ទរកថា​អំពី​សារៈ​សំខាន់​នៃ​ការ​ស្លាប់​របស់​លោក​យេស៊ូ ព្រម​ទាំង​មាន​កា​របក​ស្រាយ​អំពី​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​ព្រះ​និង​លោក​យេស៊ូ​គ្រិស្ត​បាន​ធ្វើ​ដើម្បី​យើង។

តើ​ពិធី​រំលឹក​នា​ឆ្នាំ​ខាង​មុខ​ធ្វើ​ឡើង​នៅ​ពេល​ណា?

ឆ្នាំ​២០២៥: ថ្ងៃ​សៅរ៍​ទី​១២ ខែ​មេសា

ឆ្នាំ​២០២៦: ថ្ងៃ​ព្រហស្បតិ៍​ទី​២ ខែ​មេសា