លោតទៅអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនប្រើឈើឆ្កាងក្នុងការគោរពប្រណិប័តន៍?

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនប្រើឈើឆ្កាងក្នុងការគោរពប្រណិប័តន៍?

 មនុស្ស​ជា​ច្រើន​ចាត់​ទុក​ឈើ​ឆ្កាង​ជា​សញ្ញា​សម្គាល់​គ្រិស្ត​សាសនិក​នៅ​ទូ​ទាំង​ពិភព​លោក។ ទោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ជា​គ្រិស្ត​សាសនិក​ក្ដី យើង​មិន​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ទេ។ ហេតុ​អ្វី?

 មូលហេតុ​មួយ​គឺ​គម្ពីរ​បាន​បញ្ជាក់​ថា​លោក​យេស៊ូ​មិន​បាន​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង​ទេ ប៉ុន្តែ​គឺ​នៅ​លើ​បង្គោល​ឈើ​ធម្មតា​មួយ​ប៉ុណ្ណោះ។ បន្ថែម​ទៅ​ទៀត គម្ពីរ​បាន​ព្រមាន​គ្រិស្ត​សាសនិក​យ៉ាង​ម៉ឺង​ម៉ាត់​ថា«ចូរ​រត់​ចេញ​ពី​ការ​គោរព​បូជា​រូប​ព្រះ»ដែល​មាន​ន័យ​ថា កុំ​ប្រើ​រូប​ឈើ​ឆ្កាង​ក្នុង​ការ​គោរព​ប្រណិប័តន៍។—កូរិនថូស​ទី១ ១០:១៤; យ៉ូហាន​ទី១ ៥:២១

 គួរ​ឲ្យ​កត់​សម្គាល់​ថា លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖«មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា»។ (យ៉ូហាន ១៣:៣៤, ៣៥) ក្នុង​ខ​នេះ​លោក​យេស៊ូ​បាន​បញ្ជាក់​ថា​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន មិន​មែន​ឈើ​ឆ្កាង​ទេ​ដែល​នឹង​តំណាង​អ្នក​កាន់​តាម​ពិត​របស់​លោក។