លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំអាចសម្រេចគោលដៅតាមរបៀបណា?

តើខ្ញុំអាចសម្រេចគោលដៅតាមរបៀបណា?

ជំពូក​ទី​៣៩

តើ​ខ្ញុំ​អាច​សម្រេច​គោល​ដៅ​តាម​របៀប​ណា?

ក្នុង​ចំណោម​អ្វី​បី​យ៉ាង​នៅ​ខាង​ក្រោម តើ​ប្អូន​ចង់​បាន​មួយ​ណា?

□ មាន​ទំនុក​ចិត្ត​ច្រើន​ជាង

□ មាន​មិត្ត​ភក្តិ​ថែម​ទៀត

□ មាន​ចិត្ត​រីករាយ​កាន់​តែ​ខ្លាំង

តាម​ពិត ប្អូន​អាច​មាន​ទាំង​បី​នោះ! តើ​តាម​របៀប​ណា? ដំបូង ប្អូន​ត្រូវ​កំណត់​គោល​ដៅ។ បន្ទាប់​មក ព្យាយាម​សម្រេច​គោល​ដៅ។ សូម​ពិចារណា​ដូច​ត​ទៅ​៖

មាន​ទំនុក​ចិត្ត​ច្រើន​ជាង។ ពេល​ប្អូន​កំណត់​គោល​ដៅ​តូច​ៗ ហើយ​សម្រេច​បាន នោះ​ប្អូន​នឹង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​កំណត់​យក​គោល​ដៅ​ធំ​ជាង។ ម្យ៉ាង​ទៀត ពេល​ប្អូន​ប្រឈម​មុខ​បញ្ហា​នានា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដូច​ជា ការ​បង្ខិត​បង្ខំ​ពី​មិត្ត​ភក្តិ នោះ​ប្អូន​អាច​ទប់​ទល់​បាន ហើយ​ប្អូន​ក៏​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ខ្លាំង​ជាង​មុន​ដែរ។

មាន​មិត្ត​ភក្តិ​ថែម​ទៀត។ យើង​ភាគ​ច្រើន​ចូល​ចិត្ត​សេព​គប់​មនុស្ស​ដែល​មាន​គោល​ដៅ​សម​ហេតុ​សម​ផល ព្រោះ​ពួក​គេ​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ ហើយ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន។ ដូច្នេះ សូម​ជ្រើស​រើស​មិត្ត​ភក្តិ​ដែល​មាន​ចិត្ត​គំនិត​បែប​នោះ។

មាន​ចិត្ត​រីករាយ​កាន់​តែ​ខ្លាំង។ រវាង​ការ​អង្គុយ​ចាំ​ឲ្យ​រឿង​ល្អ​ៗ​កើត​ឡើង និង​ការ​កំណត់​គោល​ដៅ ហើយ​ព្យាយាម​សម្រេច​គោល​ដៅ​នោះ តើ​ប្អូន​គិត​ថា​មួយ​ណា​នឹង​ធ្វើ​ឲ្យ​ប្អូន​សប្បាយ​ចិត្ត​ជាង? ពេល​ប្អូន​កំណត់​គោល​ដៅ ហើយ​សម្រេច​បាន នោះ​ប្អូន​នឹង​មាន​មោទនភាព​ចំពោះ​ខ្លួន។ សូម​សាក​ល្បង​ធ្វើ​តាម​ទំព័រ​បន្ត​បន្ទាប់! a

✔ ១ សរសេរ​ជម្រើស

១. គិត​ពី​គោល​ដៅ។ សូម​បន្ធូរ​អារម្មណ៍! មិន​ចាំ​បាច់​គិត​ច្រើន​ទេ ប្អូន​គិត​ឃើញ​គោល​ដៅ​អ្វី សរសេរ​វា​ចេញ​មក។ យ៉ាង​ហោច​ណាស់​សរសេរ​ឲ្យ​បាន​១០​គោល​ដៅ។

២. វាយ​តម្លៃ។ តើ​គោល​ដៅ​មួយ​ណា​ដែល​ប្អូន​រំភើប​ចិត្ត​ជាង​គេ? តើ​គោល​ដៅ​មួយ​ណា​ពិបាក​ជាង​គេ? តើ​គោល​ដៅ​មួយ​ណា​ដែល​ប្អូន​នឹង​មាន​មោទនភាព​បំផុត បើ​ប្អូន​អាច​សម្រេច​បាន? សូម​ចាំ​ថា គោល​ដៅ​ល្អ​បំផុត គឺ​ជា​គោល​ដៅ​ដែល​មាន​ន័យ​បំផុត​សម្រាប់​ប្អូន។

៣. កំណត់​អាទិភាព។ ដាក់​លេខ​តាម​លំដាប់​លំដោយ​លើ​គោល​ដៅ​ដែល​ប្អូន​ចង់​ធ្វើ​មុន​គេ។

✔ ២ ផែន​ការ

ក្រោយ​ពី​កំណត់​គោល​ដៅ​ហើយ សូម​ធ្វើ​ដូច​នេះ​៖

សរសេរ​គោល​ដៅ

រៀន​ភាសា​បរទេស

កំណត់​ថ្ងៃ​ខែ។ គោល​ដៅ​ដែល​គ្មាន​កាល​កំណត់ គឺ​គ្រាន់​តែ​ជា​សុបិន​ប៉ុណ្ណោះ!

ថ្ងៃ​ទី​១ ខែ​កក្កដា

រៀប​ចំ​ជំហាន​ដែល​ត្រូវ​ធ្វើ។

ជំហាន

១. ទិញ​សៀវភៅ​មក​សិក្សា​ឬ​រៀន​ពី​គេហទំព័រ។

២. រៀន​ពាក្យ​ថ្មី​ចំនួន​១០​ពាក្យ​រាល់​សប្តាហ៍។

៣. ស្ដាប់​សំឡេង​អ្នក​ដែល​និយាយ​ភាសា​នោះ។

៤. សុំ​នរណា​ម្នាក់​ជួយ​ប្រាប់​ពី​វេយ្យាករណ៍​និង​ការ​បញ្ចេញ​សំឡេង។

គិត​ជា​មុន​អំពី​ឧបសគ្គ។ បន្ទាប់​មក គិត​ពី​វិធី​យក​ឈ្នះ។

ឧបសគ្គ​ដែល​អាច​កើត​មាន

គ្មាន​ឱកាស​សន្ទនា​ភាសា​នោះ​ជា​មួយ​ជន​ជាតិ​ដើម។

ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត។ សន្យា​នឹង​ខ្លួន​ឯង​ថា​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​សម្រេច​គោល​ដៅ​នេះ។ ចុះ​ហត្ថលេខា​និង​ថ្ងៃ​ខែ។

វិធី​យក​ឈ្នះ​ឧបសគ្គ

ទាញ​យក​ឯកសារ​សំឡេង​ជា​ភាសា​នោះ​ពី​ក្នុង www.isa4310.com។

․․․․․ ․․․․․

ហត្ថលេខា ថ្ងៃ​ខែ

✔ ៣ ចាត់​វិធានការ!

ចាប់​ផ្ដើម​ភ្លាម​ៗ។ សូម​សួរ​ខ្លួន​ថា​‹តើ​ថ្ងៃ​នេះ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​របស់​ខ្ញុំ?›។ ទោះ​ជា​ប្អូន​ប្រហែល​ជា​មិន​ទាន់​ដឹង​សព្វ​គ្រប់​ថា​គួរ​ធ្វើ​យ៉ាង​ណា​ក្ដី ប្អូន​មិន​ចាំ​បាច់​អែអង់​ក្នុង​ការ​ចាប់​ផ្ដើម​ឡើយ។ គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ អ្នក​នោះ​នឹង​មិន​សាប​ព្រោះ​គ្រាប់​ពូជ​ទេ ហើយ​អ្នក​ណា​ដែល​មើល​តែ​ពពក អ្នក​នោះ​ក៏​មិន​ច្រូត​ប្រមូល​ផល​ដែរ​»។ (​អ្នក​ទូន្មាន ១១:៤​) សូម​ស្រមៃ​គិត​ថា ថ្ងៃ​នេះ​ប្អូន​អាច​ធ្វើ​អ្វី​បាន? បន្ទាប់​មក​ធ្វើ​វា មិន​ថា​ជា​រឿង​តូច​តាច​ប៉ុណ្ណា​ទេ។

ពិនិត្យ​មើល​គោល​ដៅ​របស់​ខ្លួន​រាល់​ថ្ងៃ។ រំលឹក​ខ្លួន​អំពី​សារៈ​សំខាន់​នៃ​គោល​ដៅ​នីមួយ​ៗ។ តាម​ដាន​ថា​គោល​ដៅ​របស់​ប្អូន​បាន​ឈាន​ដល់​កម្រិត​ណា ដោយ​ដាក់​សញ្ញា ✔ (​ឬ​ដាក់​ថ្ងៃ​ខែ​) នៅ​ជាប់​នឹង​ជំហាន​ដែល​ប្អូន​បាន​ធ្វើ​រួច។

ចេះ​ស្រមើ​ស្រមៃ។ គិត​ជា​មុន​ដោយ​ស្រមៃ​ថា ប្អូន​បាន​ទៅ​ដល់​គោល​ដៅ​របស់​ខ្លួន ហើយ​ប្អូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​អាច​សម្រេច​គោល​ដៅ​នោះ​បាន។ បន្ទាប់​មក គិត​ឡើង​វិញ​អំពី​ជំហាន​នីមួយ​ៗ​ដែល​ប្អូន​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​គោល​ដៅ ហើយ​ស្រមៃ​អំពី​ជំហាន​ទាំង​នោះ។ រួច​មក សូម​ស្រមៃ​ថា​ប្អូន​កំពុង​បំពេញ​តាម​ជំហាន​នីមួយ​ៗ។ ចុង​ក្រោយ សូម​ស្រមៃ​ឃើញ​ថា​ប្អូន​មាន​មោទនភាព​ខ្លាំង​ប៉ុណ្ណា​ដែល​ប្អូន​បាន​សម្រេច​គោល​ដៅ​របស់​ខ្លួន។ តោះ​សូម​ធ្វើ!

[​កំណត់​សម្គាល់​]

a យោបល់​ទាំង​នេះ​សម្រាប់​គោល​ដៅ​រយៈ​ពេល​ខ្លី តែ​ក៏​អាច​អនុវត្ត​សម្រាប់​គោល​ដៅ​រយៈ​ពេល​វែង​ដែរ។

បទ​គម្ពីរ​សំខាន់

​«​គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន​»។—សុភាសិត ២១:៥

យោបល់

កុំ​បារម្ភ​ច្រើន​ពេក គ្រាន់​តែ​ធ្វើ​តាម​ផែន​ការ។ ប៉ុន្តែ ត្រូវ​ចេះ​បត់​បែន ហើយ​កែ​សម្រួល​បន្តិច​ម្ដង​ៗ ដើម្បី​អាច​សម្រេច​គោល​ដៅ​បាន។

តើ​ប្អូន​ដឹង​ទេ . . . ?

ពេល​ប្អូន​មាន​គោល​ដៅ​កាន់​តែ​ធំ ប្អូន​នឹង​កាន់​តែ​មាន​មោទនភាព នៅ​ពេល​ដែល​ប្អូន​បាន​សម្រេច​គោល​ដៅ​នោះ។

តើ​ប្អូន​គិត​យ៉ាង​ណា?

● តើ​ជា​ការ​ល្អ​ទេ បើ​មាន​គោល​ដៅ​ច្រើន​ក្នុង​ពេល​តែ​មួយ?—ភីលីព ១:១០

● តើ​ការ​កំណត់​គោល​ដៅ​មាន​ន័យ​ថា​ត្រូវ​មាន​ផែន​ការ​គ្រប់​ពេល​ក្នុង​ជីវិត​ឬ?—ភីលីព ៤:៥

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៨៣​]

​«​ប្អូន​រីដ ប្រាប់​ថា​៖ ‹ងាយ​ស្រួល​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត បើ​ជីវិត​យើង​គ្មាន​គោល​ដៅ។ ប៉ុន្តែ បើ​យើង​មាន​គោល​ដៅ ហើយ​ខំ​សម្រេច​គោល​ដៅ នោះ​យើង​នឹង​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង›​»​

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ២៨៣​]

គោល​ដៅ​គំរូ

មិត្ត​ភក្តិ រាប់​អាន​មនុស្ស​ដែល​មាន​វ័យ​ខុស​ពី​ខ្លួន។ រំលឹក​ឡើង​វិញ​នូវ​មិត្តភាព​ចាស់។

សុខភាព ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​៩០​នាទី​ក្នុង​មួយ​សប្តាហ៍។ គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​យប់។

សាលា ខំ​រៀន​គណិត​វិទ្យា​ឲ្យ​បាន​ពិន្ទុ​ខ្ពស់។ ហ៊ាន​បដិសេធ​ពេល​សិស្ស​រួម​ថ្នាក់​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ខុស។

ជំនឿ អាន​គម្ពីរ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ។ សប្តាហ៍​នេះ ខ្ញុំ​ចង់​ប្រាប់​ជំនឿ​របស់​ខ្ញុំ​ដល់​សិស្ស​រួម​ថ្នាក់​ម្នាក់។

[​រូបភាព​នៅ​ទំព័រ​២៨៤, ២៨៥​]

គោល​ដៅ​ប្រៀប​ដូច​ជា​ប្លង់​មេ។ នេះ​តម្រូវ​ឲ្យ​មាន​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ឲ្យ​វា​ចេញ​ជា​រូប​រាង