លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

តើលោកអ្នកនឹងឃើញអ្វីខ្លះនៅកិច្ចប្រជុំគ្រិស្ដសាសនិករបស់យើង?

តើលោកអ្នកនឹងឃើញអ្វីខ្លះនៅកិច្ចប្រជុំគ្រិស្ដសាសនិករបស់យើង?

អាហ្សង់ទីន

សេរ៉ាឡេអូន

បែលស៊ិច

ម៉ាឡេស៊ី

មនុស្សជាច្រើនឈប់ចូលរួមក្នុងសកម្មភាពខាងសាសនាទៀត ដោយសារពួកគេមិនបានទទួលចម្លើយចំពោះសំណួរសំខាន់បំផុតក្នុងជីវិតមិនបានទទួលការសម្រាលទុក្ខឡើយ។ បើដូច្នេះ ហេតុអ្វីលោកអ្នកគួរចូលរួមកិច្ចប្រជុំគ្រិស្ដសាសនិកដែលបានរៀបចំឡើងដោយសាក្សីព្រះយេហូវ៉ា? តើលោកអ្នកនឹងឃើញអ្វីខ្លះនៅក្នុងកិច្ចប្រជុំនោះ?

លោកអ្នកនឹងរីករាយក្នុងចំណោមមនុស្សដែលបង្ហាញសេចក្ដីស្រឡាញ់ និងយកចិត្ដទុកដាក់ចំពោះលោកអ្នក។ នៅសតវត្សរ៍ទី១ គ្រិស្ដសាសនិកបានត្រូវរៀបចំជាក្រុមជំនុំផ្សេងៗ ហើយពួកគាត់មានកិច្ចប្រជុំដើម្បីគោរពប្រណិប័តន៍ព្រះ ដើម្បីរៀនគម្ពីរ និងដើម្បីលើកទឹកចិត្ដគ្នាទៅវិញទៅមក។ (ហេប្រឺ ១០:២៤, ២៥) ពួកគាត់បានប្រជុំគ្នានៅក្នុងបរិយាកាសដែលពេញទៅដោយសេចក្ដីស្រឡាញ់ ហើយពួកគាត់មានអារម្មណ៍ថា ខ្លួននៅក្នុងចំណោមមិត្ដជិតស្និទ្ធ ពោលគឺបងប្អូនរួមជំនឿ។ (ថែស្សាឡូនិចទី២ ១:៣; យ៉ូហានទី៣ ១៤) សព្វថ្ងៃនេះ យើងធ្វើតាមគំរូបងប្អូនគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១ ហើយយើងក៏មានចិត្ដរីករាយដូចពួកគាត់ដែរ។

លោកអ្នកនឹងទទួលប្រយោជន៍ពីការធ្វើតាមគោលការណ៍ក្នុងគម្ពីរ។ ដូចនៅសម័យគម្ពីរ បុរស ស្ដ្រី និងកូនក្មេងត្រូវចូលរួមប្រជុំជាមួយគ្នា។ ពួកអ្នកដែលមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងការបង្រៀន ពួកគាត់ប្រើគម្ពីរដើម្បីជួយយើងឲ្យចេះវែកញែករបៀបធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃ។ (ចោទិយកថា ៣១:១២; នេហេមា ៨:៨) កាលដែលបងប្អូនទាំងអស់ចូលរួមឆ្លើយ និងច្រៀងចម្រៀង នោះជាឱកាសដែលយើងអាចបញ្ជាក់អំពីសេចក្ដីសង្ឃឹមរបស់យើងជាគ្រិស្ដសាសនិក។—ហេប្រឺ ១០:២៣

លោកអ្នកនឹងទទួលពរគឺមានជំនឿមាំមួនទៅលើព្រះ។ នៅសម័យសាវ័កប៉ូល គាត់បានប្រាប់ក្រុមជំនុំមួយថា«ខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ . . . ដើម្បីយើងម្នាក់អាចលើកទឹកចិត្ដគ្នាទៅវិញទៅមក ដោយជំនឿរបស់យើង គឺជំនឿរបស់អ្នករាល់គ្នា និងជំនឿរបស់ខ្ញុំ»។ (រ៉ូម ១:១១, ១២) នៅកិច្ចប្រជុំ កាលដែលយើងជួបជុំគ្នាជាមួយបងប្អូនរួមជំនឿ នោះអាចពង្រឹងជំនឿនិងពង្រឹងការតាំងចិត្ដរបស់យើង ដើម្បីរស់នៅស្របតាមគោលការណ៍ក្នុងគម្ពីរ។

ដូច្នេះ យើងសូមអញ្ជើញលោកអ្នកឲ្យចូលរួមក្នុងកិច្ចប្រជុំនៅលើកក្រោយ ហើយពិសោធនូវអ្វីទាំងនេះដោយខ្លួនលោកអ្នកផ្ទាល់។ លោកអ្នកនឹងត្រូវទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ កិច្ចប្រជុំទាំងអស់គឺឥតគិតថ្លៃ ដោយគ្មានការរៃអង្គាសលុយឡើយ។

  • តើកិច្ចប្រជុំរបស់យើងធ្វើតាមគំរូអ្វី?

  • បើយើងចូលរួមក្នុងកិច្ចប្រជុំគ្រិស្ដសាសនិក តើយើងនឹងទទួលប្រយោជន៍អ្វីខ្លះ?