យេស៊ូគ្រិស្ត
តើលោកយេស៊ូមានតួនាទីសំខាន់អ្វីក្នុងការសម្រេចគោលបំណងរបស់ព្រះ?
សកម្ម. ៤:១២; ១០:៤៣; ២កូ. ១:២០; ភី. ២:៩, ១០
សូមមើលដែរ សុភ. ៨:២២, ២៣, ៣០, ៣១; យ៉ូន. ១:១០; បប. ៣:១៤
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ម៉ាថ. ១៦:១៣-១៧—សាវ័កពេត្រុសបានឆ្លើយថា លោកយេស៊ូគឺជាគ្រិស្ត និងជាបុត្ររបស់ព្រះ
-
ម៉ាថ. ១៧:១-៩—លោកយេស៊ូបានផ្លាស់ប្រែលក្ខណៈក្រៅនៅចំពោះមុខសាវ័កបីនាក់ ហើយពួកគាត់បានឮព្រះយេហូវ៉ាមានប្រសាសន៍ថា លោកយេស៊ូគឺជាបុត្ររបស់លោក
-
តើអ្វីធ្វើឲ្យលោកយេស៊ូខុសប្លែកពីមនុស្សឯទៀតទាំងអស់?
យ៉ូន. ៨:៥៨; ១៤:៩, ១០; កូឡ. ១:១៥-១៧; ១ពេ. ២:២២
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ម៉ាថ. ២១:១-៩—ពេលលោកយេស៊ូជិះសត្វលាចូលក្រុងយេរូសាឡិម លោកបានធ្វើឲ្យទំនាយអំពីមេស្ស៊ីជាស្ដេចដែលព្រះយេហូវ៉ាបានតែងតាំង ក្លាយជាការពិត
-
ហេ. ៧:២៦-២៨—សាវ័កប៉ូលពន្យល់អំពីរបៀបដែលលោកយេស៊ូជាសម្ដេចសង្ឃដ៏ខ្ពង់ខ្ពស់ ខុសពីសម្ដេចសង្ឃឯទៀតទាំងអស់
-
តើអព្ភូតហេតុដែលលោកយេស៊ូបានធ្វើ បង្រៀនយើងអ្វីខ្លះអំពីលោកនិងបិតារបស់លោក?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ម៉ាថ. ៤:២៣, ២៤—លោកយេស៊ូបង្ហាញថា លោកខ្លាំងជាងពួកវិញ្ញាណកំណាច និងមានអំណាចជួយមនុស្សឈឺឲ្យជាសះស្បើយ
-
ម៉ាថ. ១៤:១៥-២១—លោកយេស៊ូធ្វើអព្ភូតហេតុផ្ដល់អាហារដល់មនុស្សស្រេកឃ្លានរាប់ពាន់នាក់ ដោយប្រើនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយ
-
ម៉ាថ. ១៧:២៤-២៧—លោកយេស៊ូបានធ្វើការអស្ចារ្យដើម្បីឲ្យពេត្រុសមានប្រាក់បង់ពន្ធវិហារ និងដើម្បីកុំឲ្យអ្នកឯទៀតជំពប់ដួល
-
ម៉ាក. ១:៤០, ៤១—លោកយេស៊ូអាណិតបុរសកើតឃ្លង់ម្នាក់ ហើយលោកក៏បានជួយគាត់ឲ្យជាពីជំងឺ។ នេះបង្ហាញថាលោកពិតជាចង់ជួយគាត់ឲ្យជាសះស្បើយមែន
-
ម៉ាក. ៤:៣៦-៤១—លោកយេស៊ូធ្វើឲ្យខ្យល់ព្យុះស្ងប់។ នេះបង្ហាញថាព្រះយេហូវ៉ាបានផ្ដល់អំណាចឲ្យលោកគ្រប់គ្រងលើធម្មជាតិ
-
យ៉ូន. ១១:១១-១៥, ៣១-៤៥—លោកយេស៊ូយំ ពេលឡាសាជាមិត្តរបស់លោកស្លាប់។ បន្ទាប់មក លោកបានប្រោសឡាសាឲ្យរស់ឡើងវិញ។ នេះបង្ហាញថាលោកស្អប់សេចក្ដីស្លាប់ និងការឈឺចាប់ដែលមកពីសេចក្ដីស្លាប់
-
តើអ្វីជាគោលរឿងនៃសេចក្ដីបង្រៀនរបស់លោកយេស៊ូ?
កាលដែលយេស៊ូនៅផែនដី តើលោកបានបង្ហាញគុណសម្បត្តិដ៏គួរឲ្យទាក់ទាញអ្វីខ្លះ? សូមកត់សម្គាល់នូវរបៀបដែលលោកបង្ហាញគុណសម្បត្តិទាំងនេះ . . .
ស្រួលទាក់ទង—ម៉ាថ. ១៣:២; ម៉ាក. ១០:១៣-១៦; លូក. ៧:៣៦-៥០
សេចក្ដីមេត្តាករុណានិងអាណិតអាសូរ—ម៉ាក. ៥:២៥-៣៤; លូក. ៧:១១-១៥
ក្លាហាន—ម៉ាថ. ៤:២-១១; យ៉ូន. ២:១៣-១៧; ១៨:១-៦
រាបទាប—ម៉ាថ. ១១:២៩; ២០:២៨; យ៉ូន. ១៣:១-៥; ភី. ២:៧, ៨
សេចក្ដីស្រឡាញ់—យ៉ូន. ១៣:១; ១៤:៣១; ១៥:១៣; ១យ៉ូន. ៣:១៦
ស្ដាប់បង្គាប់—លូក. ២:៤០, ៥១, ៥២; ហេ. ៥:៨
ប្រាជ្ញា—ម៉ាថ. ១២:៤២; ១៣:៥៤; កូឡ. ២:៣
ហេតុអ្វីលោកយេស៊ូស្ម័គ្រចិត្តស្លាប់? ហើយតើនេះនាំឲ្យយើងទទួលប្រយោជន៍អ្វី?
ហេតុអ្វីយើងគួរត្រេកអរដែលលោកយេស៊ូគ្រប់គ្រងជាស្ដេចនៅស្ថានសួគ៌?
ចសព. ៧២:១២-១៤; ដាន. ២:៤៤; ៧:១៣, ១៤; បប. ១២:៩, ១០
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ចសព. ៤៥:២-៧, ១៦, ១៧—ចម្រៀងសរសើរព្រះនេះបង្ហាញថា ស្ដេចដែលព្រះយេហូវ៉ាបានរើសតាំងនឹងឈ្នះលើពួកសត្រូវទាំងអស់ ហើយលោកនឹងគ្រប់គ្រងដោយសេចក្ដីពិត ចិត្តរាបទាប និងសេចក្ដីសុចរិត
-
អេ. ១១:១-១០—ពេលលោកយេស៊ូគ្រប់គ្រងជាស្ដេច នោះផែនដីនឹងប្រែក្លាយជាសួនឧទ្យាន
-
តើលោកយេស៊ូនឹងធ្វើអ្វីនៅឆាប់ៗខាងមុខនេះ?