លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​៤

របៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ

របៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ

ម៉ាថាយ ២២:៤១​-​៤៥

សេចក្ដី​សង្ខេប: សូម​ជួយ​អ្នក​ស្ដាប់​ឲ្យ​ត្រៀម​ចិត្ត​គំនិត មុន​អ្នក​អាន​បទ​គម្ពីរ។

របៀប​អនុវត្ត:

  • គិត​អំពី​មូលហេតុ​ដែល​អ្នក​អាន​បទ​គម្ពីរ​នោះ។ មុន​អាន​បទ​គម្ពីរ សូម​និយាយ​អ្វី​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ស្ដាប់​កត់​សម្គាល់​ចំណុច​សំខាន់​ដែល​អ្នក​ចង់​បញ្ជាក់​ក្នុង​បទ​គម្ពីរ​នោះ។

  • សំដៅ​ទៅ​គម្ពីរ​ជា​ប្រភព​ព័ត៌មាន​ពិត។ ពេល​អ្នក​និយាយ​ទៅ​កាន់​មនុស្ស​ដែល​ជឿ​ទៅ​លើ​ព្រះ សូម​បញ្ជាក់​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ។ យ៉ាង​នេះ អ្នក​បង្ហាញ​ថា​អ្វី​ដែល​អ្នក​បង្រៀន​គឺ​មក​ពី​ព្រះ។

  • ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​នឹង​បទ​គម្ពីរ។ សូម​សួរ​សំណួរ​ដែល​មាន​ចម្លើយ​ក្នុង​បទ​គម្ពីរ លើក​បញ្ហា​មួយ​ដែល​បទ​គម្ពីរ​នោះ​នឹង​ជួយ​ដោះ​ស្រាយ ឬ​រៀប​រាប់​គោល​ការណ៍​មួយ​ដែល​អ្នក​ស្ដាប់​អាច​យល់​ដោយ​ពិនិត្យ​មើល​កំណត់​ហេតុ​គម្ពីរ​នោះ។