ចំណុចហាត់រៀនទី១៥
ការនិយាយដោយជឿជាក់
រ៉ូម ៨:៣៨, ៣៩
សេចក្ដីសង្ខេប: សូមបង្ហាញថាអ្នកជឿជាក់ថាអ្វីដែលអ្នកនិយាយគឺសំខាន់និងជាការពិត។
របៀបអនុវត្ត:
-
រៀបចំឲ្យបានហ្មត់ចត់។ សូមសិក្សាព័ត៌មានរហូតដល់អ្នកយល់ចំណុចសំខាន់និងរបៀបដែលគម្ពីរបញ្ជាក់ថានោះជាការពិត។ សូមព្យាយាមសង្ខេបចំណុចសំខាន់នៃសុន្ទរកថាដោយប្រើមួយឬពីរឃ្លាដែលស្រួលយល់។ សូមប្រមូលអារម្មណ៍ទៅលើរបៀបដែលចំណុចទាំងនេះអាចជួយអ្នកស្ដាប់។ សូមអធិដ្ឋានសុំសកម្មពលបរិសុទ្ធ។
-
ប្រើពាក្យដែលបញ្ជាក់ថាអ្នកជឿជាក់។ ជាជាងថ្លែងដោយប្រើពាក្យដែលបានទន្ទេញពីសៀវភៅ សូមនិយាយដូចធម្មតាដោយប្រើពាក្យរបស់អ្នកផ្ទាល់វិញ។ សូមជ្រើសរើសពាក្យដែលបង្ហាញថាអ្នកជឿជាក់ទៅលើអ្វីដែលអ្នកនិយាយ។
-
បង្ហាញថាអ្នកជឿជាក់។ សូមមើលអ្នកស្ដាប់ បើនោះជារឿងធម្មតាក្នុងវប្បធម៌របស់អ្នក។ សូមនិយាយដោយមានទំហំសំឡេងខ្លាំងល្មម។