ចំណុចហាត់រៀនទី១៣
ការពន្យល់យ៉ាងច្បាស់អំពីប្រយោជន៍និងរបៀបអនុវត្ត
សុភាសិត ៣:២១
សេចក្ដីសង្ខេប: សូមជួយអ្នកស្ដាប់ឲ្យយល់ថាប្រធានបទដែលអ្នកកំពុងបកស្រាយជាប់ទាក់ទងយ៉ាងណានឹងពួកគាត់ ហើយបង្ហាញនូវរបៀបអនុវត្តចំណុចផ្សេងៗដែលពួកគាត់បានរៀន។
របៀបអនុវត្ត:
-
គិតអំពីអ្នកស្ដាប់។ សូមរំពឹងគិតអំពីមូលហេតុដែលអ្នកស្ដាប់ត្រូវការព័ត៌មាននោះ ហើយគិតអំពីចំណុចណាដែលនឹងជួយពួកគាត់។
-
ក្នុងអំឡុងសុន្ទរកថា សូមបង្ហាញអ្នកស្ដាប់នូវអ្វីដែលពួកគាត់អាចអនុវត្ត។ ចាប់ពីពាក្យផ្ដើមរបស់អ្នក អ្នកស្ដាប់គួរទទួលស្គាល់ថា ‹នេះជាប់ទាក់ទងនឹងខ្ញុំ›។ កាលដែលអ្នកពន្យល់ចំណុចសំខាន់នីមួយៗ សូមបង្ហាញយ៉ាងជាក់លាក់នូវរបៀបដែលអ្នកស្ដាប់អាចអនុវត្ត។