គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
តើមានព័ត៌មានបឋមអ្វីខ្លះក្នុងគម្ពីរ?
ហេតុអ្វីចាំបាច់ពិនិត្យមើលគម្ពីរ?
សូមពិនិត្យមើលកំណត់ហេតុខ្លះៗដែលជួយលោកអ្នកឲ្យដឹងអំពីគម្ពីរ ដែលជាសៀវភៅមានប្រជាប្រិយភាពជាងគេបំផុតក្នុងពិភពលោក។
ភាគ១
ព្រះបង្កើតសួនឧទ្យានសម្រាប់មនុស្សជាតិ
តើគម្ពីររៀបរាប់យ៉ាងដូចម្ដេចអំពីការបង្កើតមនុស្ស? តើបញ្ញត្ដិអ្វីខ្លះដែលព្រះបានឲ្យមនុស្សមួយគូដំបូង?
ភាគ២
មនុស្សបាត់បង់សិទ្ធិរស់ក្នុងសួនឧទ្យាន
ពេលវិនិច្ឆ័យទោសអាដាមនិងអេវ៉ា តើព្រះផ្ដល់មូលដ្ឋានអ្វីសម្រាប់សេចក្ដីសង្ឃឹម?
ភាគ៣
មនុស្សជាតិរួចជីវិតពីទឹកជំនន់
តើអំពើទុច្ចរិតបានរាលដាលពាសពេញផែនដីយ៉ាងដូចម្ដេច? តើណូអេបានបង្ហាញថាគាត់ជាមនុស្សស្មោះត្រង់យ៉ាងដូចម្ដេច?
ភាគ៤
ព្រះធ្វើកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំ
ហេតុអ្វីបានជាអាប្រាហាំទៅនៅស្រុកកាណាន? តើព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងអ្វីជាមួយនឹងអាប្រាហាំ?
ភាគ៥
ព្រះឲ្យពរដល់អាប្រាហាំនិងក្រុមគ្រួសារគាត់
ពេលព្រះយេហូវ៉ាសុំអាប្រាហាំបូជាអ៊ីសាក តើលោកបានបង្ហាញអំពីអ្វី? តើយ៉ាកុបបានទាយអំពីអ្វីមុននឹងគាត់ស្លាប់ទៅ?
ភាគ៦
យ៉ូបរក្សាចិត្ដស្មោះគ្រប់លក្ខណៈ
តើតាមរបៀបណាសៀវភៅយ៉ូបបង្ហាញថា មនុស្សទាំងអស់និងបណ្ដាទេវតាអាចបញ្ជាក់ភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់ព្រះ?
ភាគ៧
ព្រះដោះលែងសាសន៍អ៊ីស្រាអែល
តើព្រះយេហូវ៉ាបានដោះលែងជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីបយ៉ាងដូចម្ដេច? ហេតុអ្វីបានជាជនជាតិអ៊ីស្រាអែលធ្វើបុណ្យរំលង?
ភាគ៨
បណ្ដាជនអ៊ីស្រាអែលចូលទៅស្រុកកាណាន
ពេលបណ្ដាជនអ៊ីស្រាអែលបានចូលស្រុកកាណាន ហេតុអ្វីបានជាព្រះយេហូវ៉ាទុកជីវិតឲ្យរ៉ាហាបនិងក្រុមគ្រួសាររបស់នាងក្នុងក្រុងយេរីខូ?
ភាគ៩
ជនជាតិអ៊ីស្រាអែលចង់មានស្ដេច
ពេលដែលបណ្ដាជនអ៊ីស្រាអែលសុំឲ្យមានស្ដេច ព្រះយេហូវ៉ាបានជ្រើសរើសសូល។ ហេតុអ្វីបានជាព្រះយេហូវ៉ាតែងតាំងដាវីឌឲ្យធ្វើជាស្ដេចជំនួសស្ដេចសូល?
ភាគ១០
សាឡូម៉ូនគ្រប់គ្រងដោយប្រាជ្ញា
តើគំរូអ្វីខ្លះដែលបង្ហាញអំពីប្រាជ្ញារបស់សាឡូម៉ូន? ពេលដែលសាឡូម៉ូនបានបោះបង់ចោលព្រះយេហូវ៉ា តើនេះនាំឲ្យមានលទ្ធផលយ៉ាងណា?
ភាគ១១
ចម្រៀងពីព្រះសម្រាលទុក្ខ ហើយបង្រៀនយើង
តើទំនុកមួយណាដែលបង្ហាញថាព្រះជួយនិងសម្រាលទុក្ខអស់អ្នកដែលស្រឡាញ់លោក? តើស្ដេចសាឡូម៉ូនបានបង្ហាញអ្វីខ្លះក្នុងបទចម្រៀងរបស់លោក?
ភាគ១២
ប្រាជ្ញាពីព្រះដែលផ្ដល់ការណែនាំសម្រាប់ជីវិត
សូមពិចារណាអំពីឱវាទដែលមកពីព្រះក្នុងសៀវភៅសុភាសិតនិងសាស្តាអាចផ្ដល់ការណែនាំដែលមានប្រយោជន៍ និងមូលដ្ឋាននៃការទុកចិត្ដទៅលើព្រះ។
ភាគ១៣
ស្ដេចល្អនិងស្ដេចអាក្រក់
តើស្រុកអ៊ីស្រាអែលបានត្រូវបែកខ្ញែកទៅជារាជាណាចក្រពីរយ៉ាងដូចម្ដេច?
ភាគ១៤
ព្រះមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយ
តើពួកអ្នកប្រកាសទំនាយរបស់ព្រះប្រកាសព័ត៌មានបែបណា? សូមពិចារណាគោលរឿងបួនដែលពួកគាត់ប្រកាសប្រាប់។
ភាគ១៥
ព្រះបើកបង្ហាញអនាគតដល់អ្នកប្រកាសទំនាយដែលបានត្រូវបំបរបង់
តើដានីយ៉ែលបានទទួលដំណឹងអ្វីអំពីមេស្ស៊ីនិងរាជាណាចក្ររបស់ព្រះ?
ភាគ១៦
មេស្ស៊ីមកដល់
តើព្រះយេហូវ៉ាបានប្រើពួកទេវតានិងយ៉ូហានតាមរបៀបណាដើម្បីជួយមនុស្សឲ្យស្គាល់ថាលោកយេស៊ូជាមេស្ស៊ី? តើព្រះយេហូវ៉ាបង្ហាញយ៉ាងច្បាស់ឲ្យមនុស្សស្គាល់ថាបុត្រលោក ជាមេស្ស៊ីយ៉ាងដូចម្ដេច?
ភាគ១៧
លោកយេស៊ូបង្រៀនអំពីរាជាណាចក្ររបស់ព្រះ
តើអ្វីជាប្រធានបទសំខាន់ចម្បងនៃការផ្សព្វផ្សាយរបស់លោក? តើលោកយេស៊ូបានបង្ហាញថា ការគ្រប់គ្រងរបស់លោកនឹងមានមូលដ្ឋានលើសេចក្ដីស្រឡាញ់និងដោយយុត្ដិធម៌យ៉ាងដូចម្ដេច?
ភាគ១៨
លោកយេស៊ូធ្វើអព្ភូតហេតុ
តើអព្ភូតហេតុរបស់លោកយេស៊ូឲ្យយើងដឹងអ្វីអំពីស្ថានភាពដែលនឹងមានពេលលោកគ្រប់គ្រងលើផែនដីនៅពេលអនាគត?
ភាគ១៩
លោកយេស៊ូទាយអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងពេញពិភពលោក
តើអ្វីជាអត្ថន័យនៃសញ្ញាសម្គាល់ដែលលោកយេស៊ូបានប្រាប់ពួកសាវ័កលោក?
ភាគ២០
លោកយេស៊ូគ្រិស្ដត្រូវគេសម្លាប់
មុនលោកយេស៊ូបានត្រូវគេក្បត់ ហើយត្រូវគេបោះដែកគោលភ្ជាប់នឹងបង្គោល តើលោកផ្ដើមធ្វើពិធីថ្មីអ្វី?
ភាគ២១
លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ!
តើពួកអ្នកកាន់តាមលោកយេស៊ូបានដឹងថា ព្រះបានប្រោសលោកឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច?
ភាគ២២
ពួកសាវ័កផ្សព្វផ្សាយដោយចិត្ដអង់អាច
តើមានអ្វីកើតឡើងក្នុងអំឡុងបុណ្យថ្ងៃទី៥០? តើពួកសត្រូវមានប្រតិកម្មយ៉ាងណាចំពោះការផ្សព្វផ្សាយនៃពួកអ្នកកាន់តាមលោកយេស៊ូ?
ភាគ២៣
ដំណឹងល្អបានត្រូវផ្សព្វផ្សាយទៅដល់ទីជិតឆ្ងាយ
ក្រោយពីប៉ូលបានធ្វើឲ្យបុរសម្នាក់នៅក្រុងលីស្ត្រាជាសះស្បើយ តើមានអ្វីកើតឡើង? តើប៉ូលបានមកនៅក្រុងរ៉ូមយ៉ាងដូចម្ដេច?
ភាគ២៤
ប៉ូលសរសេរសំបុត្រទៅក្រុមជំនុំផ្សេងៗ
ស្ដីអំពីរបៀបរៀបចំក្រុមជំនុំយ៉ាងត្រឹមត្រូវ តើប៉ូលបានឲ្យការណែនាំអ្វី? តើគាត់បាននិយាយអ្វីខ្លះអំពីពូជសន្យា?
ភាគ២៥
ឱវាទអំពីជំនឿ ការប្រព្រឹត្ដ និងសេចក្ដីស្រឡាញ់
តើគ្រិស្ដសាសនិកអាចបង្ហាញជំនឿយ៉ាងដូចម្ដេច? តើមនុស្សម្នាក់បង្ហាញយ៉ាងដូចម្ដេចថាគាត់ពិតជាស្រឡាញ់ព្រះ?
ភាគ២៦
ផែនដីក្លាយទៅជាសួនឧទ្យាន!
តើសៀវភៅការបើកបង្ហាញបានបញ្ចប់ព័ត៌មានក្នុងគម្ពីរយ៉ាងដូចម្ដេច?
ប្រធានបទនៃគម្ពីរបរិសុទ្ធ សេចក្ដីសង្ខេប
តើតាមរបៀបណាព្រះយេហូវ៉ាបានបើកបង្ហាញបន្ដិចម្ដងៗថាលោកយេស៊ូនឹងទៅជាមេស្ស៊ី ពោលគឺអ្នកដែលនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យានឡើងវិញ?
កាលបរិច្ឆេទគម្ពីរ
សូមមើលកាលបរិច្ឆេទប្រវត្ដិសាស្ដ្រគម្ពីរ ពីឆ្នាំ៤០២៦ មុនគ.ស. រហូតដល់ប្រហែលឆ្នាំ១០០ គ.ស.