តើអ្វីនឹងធ្វើឲ្យពិភពលោកល្អជាង?
តើលោកអ្នកគិតថា . . .
-
លុយ?
-
ការអប់រំខ្ពស់?
-
រដ្ឋាភិបាលល្អ?
គម្ពីររៀបរាប់ថា៖
«ព្រះនៃស្ថានសួគ៌នឹងតាំងរាជាណាចក្រមួយឡើងដែលនឹងមិនត្រូវបំផ្លាញឡើយ»។—ដានីយ៉ែល ២:៤៤, សេចក្ដីបកប្រែពិភពលោកថ្មី
«កូនប្រុសមួយបានត្រូវប្រគល់មកឲ្យយើងហើយអំណាចគ្រប់គ្រងនឹងនៅលើស្មាគាត់»។—អេសាយ ៩:៦
នោះអាចជួយលោកអ្នកដូចជា
-
មានរដ្ឋាភិបាលដ៏សុចរិតមួយដែលអាចផ្ដល់ប្រយោជន៍ដល់លោកអ្នក។—អេសាយ ៤៨:១៧, ១៨
-
មានសុភមង្គលនិងសុខភាពល្អឥតខ្ចោះក្នុងពិភពលោកថ្មីខាងមុខនេះ។—ការបើកបង្ហាញ ២១:៣, ៤
តើយើងអាចជឿអ្វីដែលគម្ពីររៀបរាប់ទេ?
យើងអាចជឿបាន យ៉ាងហោចណាស់មានមូលហេតុពីរយ៉ាង៖
-
លោកយេស៊ូបានបង្ហាញអំពីអ្វីដែលរដ្ឋាភិបាលរបស់ព្រះនឹងសម្រេច។ លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យអធិដ្ឋានសុំឲ្យរដ្ឋាភិបាលឬរាជាណាចក្ររបស់ព្រះបានមកដល់ ហើយសុំឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដី។ (ម៉ាថាយ ៦:៩, ១០) លោកយេស៊ូបានបង្ហាញយ៉ាងច្បាស់នូវរបៀបដែលរាជាណាចក្ររបស់ព្រះនឹងធ្វើតាមសំណូមពរនោះ។
ពេលលោកយេស៊ូនៅផែនដី លោកបានផ្ដល់អាហារដល់អ្នកស្រេកឃ្លាន ប្រោសមនុស្សឈឺឲ្យជាសះស្បើយ ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ! (ម៉ាថាយ ១៥:២៩-៣៨; យ៉ូហាន ១១:៣៨-៤៤) ក្នុងនាមជាអនាគតស្ដេចនៃរាជាណាចក្ររបស់ព្រះ លោកយេស៊ូបានបង្ហាញឲ្យឃើញទុកជាមុននូវអ្វីដ៏អស្ចារ្យដែលរាស្ត្ររបស់ព្រះនឹងទទួលពីរាជាណាចក្រនោះ។—ការបើកបង្ហាញ ១១:១៥
-
ស្ថានភាពពិភពលោកនេះបង្ហាញថារាជាណាចក្រព្រះជិតមកដល់ហើយ។ លោកយេស៊ូបានប្រកាសទុកជាមុនថា មុនពេលរាជាណាចក្ររបស់ព្រះនាំមកនូវសន្តិភាពពេញផែនដី ពិភពលោកនេះនឹងមានទុក្ខវេទនាជាច្រើនដូចជា សង្គ្រាម ការអត់ឃ្លាន និងការរញ្ជួយដីជាដើម។—ម៉ាថាយ ២៤:៣, ៧
នៅសព្វថ្ងៃ យើងឃើញស្ថានភាពទាំងនោះមែន។ ដូច្នេះ យើងអាចជឿជាក់ថាឆាប់ៗខាងមុខនេះ រាជាណាចក្ររបស់ព្រះនឹងបញ្ចប់បញ្ហាសព្វបែបយ៉ាង។
សូមគិតអំពីសំណួរនេះ
ក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ តើជីវិតនឹងមានស្ថានភាពយ៉ាងណា?
គម្ពីរមានចម្លើយចំពោះសំណួរនោះនៅ ចម្រៀងសរសើរព្រះ ៣៧:២៩ និងអេសាយ ៦៥:២១-២៣។