លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៦២

ចម្រៀងថ្មី

ចម្រៀងថ្មី

(​ចម្រៀង​សរសើរ​ព្រះ ៩៨​)

  1. ១. ច្រៀង​ចម្រៀង​បទ​ថ្មី​សរសើរ​តម្កើង​ព្រះ​យ៉ាង​ហាន​ក្លា

    ឲ្យ​មនុស្ស​ឮ​ទូ​ទៅ​ថា​លោក​ធ្វើ​ការ​អស្ចារ្យ

    សរសើរ​ឫទ្ធា​លោក​ជា​ព្រះ​ដែល​តែង​តែ​បាន​ជោគ​ជ័យ

    ដោយ​ឈរ​លើ​យុត្តិធម៌

    លោក​វិនិច្ឆ័យ​សេចក្ដី។

    (​បន្ទរ​)

    ច្រៀង! ច្រៀង! ច្រៀង!

    ចម្រៀង​ថ្មី​ល្អ​រុង​រឿង!

    ច្រៀង! ច្រៀង! ច្រៀង!

    យេហូវ៉ា​ជា​ស្ដេច​យើង។

  2. ២. ចូរ​ស្រែក​អរ​រំពង​អប​អរ​ស្ដេច​យើង​ព្រះ​យេហូវ៉ា!

    ចូរ​លើក​តម្កើង​នាម​លោក​ច្រៀង​ដោយ​រីក​រាយ​ចិន្ដា

    ចូរ​យើង​រួម​សំឡេង​ច្រៀង​ជូន​ម្ចាស់​យើង​ឲ្យ​ឮ​យ៉ាង​លះ

    សូរ​សំឡេង​ត្រែ​និង​ពិណ

    សម្រុះ​គ្នា​តម្កើង​ព្រះ។

    ​(​បន្ទរ​)

    ច្រៀង! ច្រៀង! ច្រៀង!

    ចម្រៀង​ថ្មី​ល្អ​រុង​រឿង!

    ច្រៀង! ច្រៀង! ច្រៀង!

    យេហូវ៉ា​ជា​ស្ដេច​យើង។

  3. ៣. ឲ្យ​មហា​សមុទ្រ​និង​សត្វ​នា​នា​លើក​តម្កើង​ព្រះ

    ចូរ​យើង​ច្រៀង​ជា​មួយ​នឹង​ស្នា​ដៃ​លោក​ឲ្យ​ឮ​លះ

    ឲ្យ​ទន្លេ​តូច​ធំ​និង​អស់​ទាំង​ភ្នំ​សរសើរ​តម្កើង

    ឲ្យ​ឮ​នៅ​គ្រប់​ទិសា

    ថា​លោក​រុង​រឿង​ថ្កុំ​ថ្កើង។

    (​បន្ទរ​)

    ច្រៀង! ច្រៀង! ច្រៀង!

    ចម្រៀង​ថ្មី​ល្អ​រុង​រឿង!

    ច្រៀង! ច្រៀង! ច្រៀង!

    យេហូវ៉ា​ជា​ស្ដេច​យើង៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៩៦:១; ១៤៩:១; អេ. ៤២:១០​)