ចម្រៀងលេខ៤២
សេចក្ដីអធិដ្ឋានរបស់អ្នកបម្រើព្រះ
(អេភេសូរ ៦:១៨)
-
១. ព្រះយេហូវ៉ាលោកគឺខ្លាំងក្លាបំផុត
សូមតម្កើងនាមបិតាឲ្យបានបរិសុទ្ធ
លោកធ្វើឲ្យគ្រប់ការកើតឡើងដូចប៉ង
យើងអធិដ្ឋានសូមរាជ្យលោកមកដល់ផង
សូមឲ្យយើងឃើញពេលមកដល់
ហើយឃើញពររាជ្យលោកនឹងផ្ដល់។
-
២. យើងអរគុណលោកចំពោះពរលោករាល់ថ្ងៃ
អំណោយពីលោកជារបស់ដ៏វិសេសក្រៃ
លោកជាប្រភពពន្លឺនិងជីវិត
លោកឲ្យយើងមានប្រាជ្ញានិងចេះរិះគិត
យើងសូមអរគុណលោកជានិច្ច
ផ្លូវលោកយើងសរសើរមិនភ្លេច។
-
៣. ក្នុងពិភពលោកយើងមានទុក្ខវេទនា
តែយើងពឹងលោកឲ្យសម្រាលទុក្ខយើងគ្រប់គ្នា
ឱព្រះយើងផ្ទេរបន្ទុកទៅលើលោក
សូមលោកឲ្យយើងមានកម្លាំងបម្រើលោក
ជួយយើងធ្វើតាមលោកប្រាថ្នា
ហើយជួយយើងធ្វើតាមសន្យា៕
(សូមពិនិត្យបន្ថែម ចសព. ៣៦:៩; ៥០:១៤; យ៉ូន. ១៦:៣៣; យ៉ា. ១:៥)