ចម្រៀងលេខ៣
ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
(សុភាសិត ១៤:២៦)
-
១. ក្ដីសង្ឃឹមមកពីព្រះយេហូវ៉ា
អស្ចារ្យរកថ្លែងពុំបាន
យើងរំភើបចិត្តអស់ពីកាយា
ចង់ប្រាប់មនុស្សគ្រប់ប្រាណ
តែពេលខ្លះកង្វល់អំពីជីវិត
នាំឲ្យយើងបារម្ភភិតភ័យ
ក្ដីសង្ឃឹមភ្លឺស្វាងនៅក្នុងចិត្ត
ប្រែទៅជាអាប់រស្មី។
(បន្ទរ)
លោកជាក្ដីសង្ឃឹមយើង
ជាកម្លាំងចិន្ដា
លោកផ្ដល់ជំនួយដែលយើងត្រូវការ
ពេលផ្សព្វផ្សាយពេលបង្រៀន
មានលោកជាទីពឹង
នោះយើងនឹងមិនភ័យខ្លាចឡើយណា។
-
២. ព្រះយេហូវ៉ាមេត្តាជួយយើងខ្ញុំ
ចងចាំក្នុងចិត្តឥតភ្លេច
ពេលយើងមានទុក្ខាលោកការពារ
សម្រាលទុក្ខយើងជានិច្ច
យ៉ាងនេះយើងពង្រឹងកម្លាំងចិន្ដា
ក្ដីសង្ឃឹមយើងអាចរក្សា
ឥឡូវចិត្តយើងអង់អាចហានក្លា
ដើម្បីប្រកាសនាមយ៉ា។
(បន្ទរ)
លោកជាក្ដីសង្ឃឹមយើង
ជាកម្លាំងចិន្ដា
លោកផ្ដល់ជំនួយដែលយើងត្រូវការ
ពេលផ្សព្វផ្សាយពេលបង្រៀន
មានលោកជាទីពឹង
នោះយើងនឹងមិនភ័យខ្លាចឡើយណា៕
(សូមពិនិត្យបន្ថែម ចសព. ៧២:១៣, ១៤; សុភ. ៣:៥, ៦, ២៦; យេ. ១៧:៧)