លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១១

អ្វីៗដែលព្រះបង្កើតលើកសរសើរព្រះ

អ្វីៗដែលព្រះបង្កើតលើកសរសើរព្រះ

(​ចម្រៀង​សរសើរ​ព្រះ ១៩​)

  1. ១. ស្នា​ដៃ​នៃ​លោក​ច្រើន​ត្រៀប​ត្រា​លើ​មេឃា

    បង្ហាញ​សិរី​រុង​រឿង​លោក​យ៉ាង​ខ្ទរ​ខ្ទារ

    ការ​អស្ចារ្យ​លោក​ហាក់​ប្រកាស​គ្រប់​ទិសា

    ឲ្យ​គ្រប់​ជីវ៉ា​ដឹង​ជាក់​ពាស​ពេញ​លោកា

    ការ​អស្ចារ្យ​លោក​ហាក់​ប្រកាស​គ្រប់​ទិសា

    ឲ្យ​គ្រប់​ជីវ៉ា​ដឹង​ជាក់​ពាស​ពេញ​លោកា។

  2. ២. ការ​កោត​ខ្លាច​ព្រះ​គឺ​នាំ​ឲ្យ​មាន​ប្រាជ្ញា

    ហើយ​ការ​ពារ​យើង​ខាង​ទង្វើ​និង​វាចា

    ក្រឹត្យ​ក្រម​លោក​ជួយ​មនុស្ស​ក្មេង​ចាស់​ជា​និច្ច

    ពិត​ជា​វិសេស​ហើយ​ល្អ​លើស​ជាង​មាស​ពេជ្រ

    ក្រឹត្យ​ក្រម​លោក​ជួយ​មនុស្ស​ក្មេង​ចាស់​ជា​និច្ច

    ពិត​ជា​វិសេស​ហើយ​ល្អ​លើស​ជាង​មាស​ពេជ្រ។

  3. ៣. ជីវិត​យើង​ខ្ញុំ​ពិត​ជា​មាន​ន័យ​ខ្លឹម​សារ

    ព្រោះ​យើង​កាន់​តាម​បណ្ដាំ​របស់​បិតា

    ការ​ធ្វើ​ឲ្យ​នាម​នៃ​លោក​បាន​បរិសុទ្ធ

    ជា​យស​ថ្លៃ​ថ្លា​វិសេស​វិសាល​បំផុត

    ការ​ធ្វើ​ឲ្យ​នាម​នៃ​លោក​បាន​បរិសុទ្ធ

    ជា​យស​ថ្លៃ​ថ្លា​វិសេស​វិសាល​បំផុត៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ១២:៦; ៨៩:៧; ១៤៤:៣; រ៉ូម ១:២០​)