ចម្រៀងលេខ១៥៤
ចូរយើងបន្តស៊ូទ្រាំ
ថតចម្លង:
-
១. តើ ស៊ូ ទ្រាំ យ៉ាង ណា?
ពេល ជួប ក្ដី ទុក្ខ ដូច គ្រិស្ត វាចា
ពេល រង ការ ឈឺ ចាប់
លោក ឃើញ អំណរ នៅ ថ្ងៃ មុខា
ក្ដី សន្យា របស់ ព្រះ
ជួយ លោក ឲ្យ បាន សុខា។
(បន្ទរ)
យើង ត្រូវ តែ មាន ការ ស៊ូ ទ្រាំ
ការ ពារ ជំនឿ មាំ មុត
ដោយ ក្ដី ស្រឡាញ់ ព្រះ ថែ ទាំ
ដើម្បី យើង អាច ស៊ូ ទ្រាំ ដល់ ទី បំផុត។
-
២. ពេល យើង ជួប ទុក្ខា
យើង ឈឺ ចាប់ ថែម ទាំង យំ សោក ផង
តែ យើង ផ្ដោត អារម្មណ៍
ទៅ លើ ជីវិត ដែល ល្អ ហ្មត់ ហ្មង
យ៉ាង នេះ យើង ប្ដេជ្ញា ចិត្ត
បម្រើ ព្រះ យ៉ាង ស្មោះ ត្រង់។
(បន្ទរ)
យើង ត្រូវ តែ មាន ការ ស៊ូ ទ្រាំ
ការ ពារ ជំនឿ មាំ មុត
ដោយ ក្ដី ស្រឡាញ់ ព្រះ ថែ ទាំ
ដើម្បី យើង អាច ស៊ូ ទ្រាំ ដល់ ទី បំផុត។
-
៣. យើង មិន ព្រម បោះ បង់
មិន សង្ស័យ មិន ភ័យ ក្នុង ចិន្ដា
យើង បម្រើ ស្មោះ ត្រង់
រហូត ដល់ ថ្ងៃ ព្រះ យេហូវ៉ា
សូម យើង ខំ នៅ ស៊ូ ទ្រាំ
ថ្ងៃ ព្រះ ជិត ដល់ ហើយ ណា។
(បន្ទរ)
យើង ត្រូវ តែ មាន ការ ស៊ូ ទ្រាំ
ការ ពារ ជំនឿ មាំ មុត
ដោយ ក្ដី ស្រឡាញ់ ព្រះ ថែ ទាំ
ដើម្បី យើង អាច ស៊ូ ទ្រាំ ដល់ ទី បំផុត៕
(សូមពិនិត្យបន្ថែម សកម្ម. ២០:១៩, ២០; យ៉ា. ១:១២; ១ពេ. ៤:១២-១៤)