លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរ​និង​ចម្លើយ​ពី​គម្ពីរ

ហេតុ​អ្វី​គួរ​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​ព្រះ​មក​ដល់?

រាជាណាចក្រ​ព្រះ​គឺ​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​ព្រះ​មក​ដល់ ពី​ព្រោះ​រាជាណាចក្រ​នោះ​នឹង​នាំ​ឲ្យ​ផែន​ដី​មាន​សេចក្ដី​សុចរិត​និង​សន្ដិភាព​ឡើង​វិញ។ គ្មាន​រដ្ឋាភិបាល​មនុស្ស​ណា​អាច​បំបាត់​ចោល​ទាំង​ស្រុង​នូវ​អំពើ​ហិង្សា ភាព​អយុត្ដិធម៌ ឬ​ជំងឺ​បាន​ឡើយ។ ប៉ុន្តែ​រាជាណាចក្រ​ព្រះ​អាច​ធ្វើ​បាន ហើយ​នឹង​ធ្វើ​ពិត​មែន​នៅ​ថ្ងៃ​អនាគត។ ព្រះ​បាន​ជ្រើស​រើស​បុត្រ​របស់​លោក គឺ​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្តេច​ក្នុង​រាជាណាចក្រ​លោក។ បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​កាន់​តាម​លោក​យេស៊ូ​មួយ​ក្រុម​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​ព្រះ​ជា​មួយ​នឹង​លោក​យេស៊ូ។—សូម​អាន លូកា ១១:២; ២២:២៨​-​៣០

នា​ពេល​ឆាប់ៗខាង​មុខ​នេះ រាជាណាចក្រ​ព្រះ​នឹង​បំផ្លាញ​ចោល​អស់​អ្នក​ដែល​ប្រឆាំង​នឹង​សិទ្ធ​គ្រប់​គ្រង​របស់​លោក។ ដូច្នេះ​សេចក្ដី​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​ព្រះ​មក​ដល់ គឺ​ជា​សំណូម​ពរ​មួយ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ព្រះ​មក​គ្រប់​គ្រង​ជំនួស​រដ្ឋាភិបាល​របស់​មនុស្ស​ទាំង​អស់។—សូម​អាន ដានីយ៉ែល ៧:១៣, ១៤; ការ​បើក​បង្ហាញ ១១:១៥, ១៨

ហេតុ​អ្វី​រាជាណាចក្រ​ព្រះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស?

លោក​យេស៊ូ​គឺ​ជា​បុគ្គល​តែ​មួយ​គត់​ដែល​សម​នឹង​ធ្វើ​ជា​ស្តេច ពី​ព្រោះ​លោក​មាន​សេចក្ដី​អាណិត​អាសូរ។ បន្ថែម​ទៅ​ទៀត ដោយ​សារ​លោក​ជា​បុត្រ​របស់​ព្រះ លោក​មាន​អំណាច​ដើម្បី​ជួយ​អស់​អ្នក​ដែល​អង្វរ​សុំ​ជំនួយ​ពី​ព្រះ។—សូម​អាន ទំនុក​តម្កើង ៧២:៨, ១២​-​១៤

រាជាណាចក្រ​ព្រះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​អធិដ្ឋាន​ដោយ​ស្មោះ​ត្រង់​សុំ​ឲ្យ​រាជាណាចក្រ​នោះ​មក​ដល់ និង​ផ្ដល់​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​គោល​បំណង​របស់​ព្រះ។ លោក​អ្នក​នឹង​មិន​ខក​បំណង​ទេ បើ​លោក​អ្នក​រៀន​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​រាជាណាចក្រ​ព្រះ។—សូម​អាន លូកា ១៨:១៦, ១៧; យ៉ូហាន ៤:២៣

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​៨ ក្នុង​សៀវភៅ​នេះ​ដែល បោះពុម្ព​ផ្សាយ​ដោយ សាក្សី​ព្រះ​យេហូវ៉ា

អាច​ថត​ចម្លង​តាម​គេហ​ទំព័រwww.isa4310.com/km

[រូប​ភាព​នៅ​ទំព័រ​១៦]

តើ​លោក​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​រាជាណាចក្រ​ព្រះ​និង​អ្វី​ដែល​រាជាណាចក្រ​នោះ​នឹង​សម្រេច​ឬ​ទេ?