«គោរពពួកអ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា»
«គោរពពួកអ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា»
«គោរពពួកអ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ព្រមទាំងដឹកនាំអ្នករាល់គ្នាក្នុងកិច្ចបម្រើលោកម្ចាស់ ហើយដាស់តឿនអ្នករាល់គ្នា»។—១ថែ. ៥:១២
១, ២. (ក) ពេលប៉ូលបានសរសេរសំបុត្រទី១ទៅក្រុមជំនុំនៅក្រុងថែស្សាឡូនិច តើក្រុមជំនុំនោះមានស្ថានភាពបែបណា? (ខ) តើប៉ូលបានលើកទឹកចិត្តបងប្អូននៅក្រុងថែស្សាឡូនិចឲ្យធ្វើអ្វី?
សូម ស្រមៃគិតថាអ្នកជាសមាជិកនៃក្រុមជំនុំនៅក្រុងថែស្សាឡូនិចនាសតវត្សរ៍ទី១ ជាក្រុមជំនុំដែលបានត្រូវស្ថាបនាឡើងមុនគេមួយនៅទ្វីបអឺរ៉ុប។ សាវ័កប៉ូលបានចំណាយពេលជាច្រើនដើម្បីពង្រឹងជំនឿរបស់បងប្អូនប្រុសស្រីនៅទីនោះ។ គាត់ប្រហែលជាបានតែងតាំងពួកបុរសចាស់ទុំឲ្យនាំមុខក្នុងក្រុមជំនុំ ដូចគាត់បានធ្វើចំពោះក្រុមជំនុំឯទៀតដែរ។ (សកម្ម. ១៤:២៣) ប៉ុន្តែ ក្រោយពីក្រុមជំនុំនេះបានត្រូវស្ថាបនាឡើង បណ្ដាជនយូដាបានប្រមូលមនុស្សមួយក្រុមដើម្បីបណ្ដេញប៉ូលនិងស៊ីឡាសចេញពីទីក្រុងនោះ។ ពួកគ្រិស្តសាសនិកដែលបន្តរស់នៅទីក្រុងនោះប្រហែលជាមានអារម្មណ៍ថា ប៉ូលនិងស៊ីឡាសបានបោះបង់ចោលពួកគាត់ ហើយក៏ភ័យខ្លាចផងដែរ។
២ ប៉ុន្តែ ក្រោយពីប៉ូលបានចាកចេញពីទីក្រុងថែស្សាឡូនិច នោះគាត់នៅតែបារម្ភអំពីក្រុមជំនុំថ្មីនេះ។ គាត់ខំប្រឹងត្រឡប់ទៅទីក្រុងនោះវិញ ប៉ុន្តែ«សាថានបានស្កាត់ផ្លូវ»គាត់។ ដូច្នេះ គាត់ក៏បានចាត់ធីម៉ូថេឲ្យទៅលើកទឹកចិត្តបងប្អូននៅទីក្រុងនោះវិញ។ (១ថែ. ២:១៨; ៣:២) ពេលដែលធីម៉ូថេបានផ្ដល់សេចក្ដីរាយការណ៍ល្អអំពីក្រុមជំនុំនៅក្រុងថែស្សាឡូនិច នោះបានជំរុញទឹកចិត្តប៉ូលឲ្យសរសេរសំបុត្រមួយទៅក្រុមជំនុំនោះ។ ក្នុងចំណោមអ្វីៗជាច្រើនដែលគាត់បានសរសេរ ប៉ូលបានលើកទឹកចិត្តបងប្អូននៅទីនោះឲ្យ‹គោរពពួកអ្នកដែលដឹកនាំពួកគាត់›។—សូមអាន ថែស្សាឡូនិចទី១ ៥:១២, ១៣
៣. តើពួកគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចអាចឲ្យតម្លៃខ្ពស់ដល់ពួកបុរសចាស់ទុំដោយសារមូលហេតុអ្វីខ្លះ?
៣ បងប្រុសៗដែលកំពុងនាំមុខក្នុងចំណោមគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចមិនមានបទពិសោធន៍ដូចប៉ូលនិងពួកអ្នកដែលធ្វើដំណើរជាមួយគាត់ឡើយ ហើយក៏មិនបានកាន់តាមគ្រិស្តយូរដូចពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមដែរ។ យ៉ាងណាមិញ ក្រុមជំនុំនោះបានស្ថាបនាអេភ. ៤:៨
ឡើងមិនដល់មួយឆ្នាំទេ! ទោះជាយ៉ាងនោះក៏ដោយ បងប្អូនក្នុងក្រុមជំនុំនៅតែមានហេតុឲ្យដឹងគុណចំពោះបុរសចាស់ទុំរបស់ពួកគាត់ ដែលកំពុង«ធ្វើការនឿយហត់» «ដឹកនាំ»ក្រុមជំនុំ និង«ដាស់តឿន»បងប្អូនប្រុសស្រី។ ប្រាកដមែន ពួកគាត់មានមូលហេតុត្រឹមត្រូវដើម្បី«ឲ្យតម្លៃខ្ពស់ដល់[ពួកអ្នកចាស់ទុំ]ដោយសេចក្ដីស្រឡាញ់»។ ក្រោយពីប៉ូលបានលើកទឹកចិត្តពួកគាត់ឲ្យធ្វើដូច្នេះ នោះគាត់បានផ្ដល់ដំបូន្មានថាពួកគាត់ត្រូវ«ធ្វើឲ្យមានសន្ដិភាពរវាងគ្នានឹងគ្នា»។ បើអ្នកជាសមាជិកនៃក្រុមជំនុំនៅក្រុងថែស្សាឡូនិច តើអ្នកនឹងបង្ហាញចិត្តកតញ្ញូដ៏ជ្រាលជ្រៅចំពោះកិច្ចការរបស់ពួកអ្នកចាស់ទុំឬទេ? តើអ្នកមានទស្សនៈយ៉ាងណាចំពោះ«អំណោយជាមនុស្ស»ដែលព្រះផ្ដល់ឲ្យក្រុមជំនុំរបស់អ្នកតាមរយៈគ្រិស្ត?—«ធ្វើការនឿយហត់»
៤, ៥. ហេតុអ្វីការបង្រៀនបងប្អូនក្នុងក្រុមជំនុំជាការនឿយហត់សម្រាប់ពួកបុរសចាស់ទុំនៅសម័យប៉ូល និងសម័យនេះ?
៤ ក្រោយពីបុរសចាស់ទុំក្នុងក្រុមជំនុំថែស្សាឡូនិចឲ្យប៉ូលនិងស៊ីឡាសទៅក្រុងបេរៀ តើបុរសចាស់ទុំទាំងនោះបាន«ធ្វើការនឿយហត់»យ៉ាងដូចម្ដេច? ដោយយកតម្រាប់តាមប៉ូល ពួកគាត់ប្រាកដជាប្រើបទគម្ពីរដើម្បីបង្រៀនបងប្អូនក្នុងក្រុមជំនុំ។ ប៉ុន្តែប្រហែលជាអ្នកឆ្ងល់ថា ‹គ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចមានចិត្តដឹងគុណចំពោះបណ្ដាំរបស់ព្រះឬយ៉ាងណា› ដោយសារគម្ពីរចែងថា ជនជាតិយូដានៅក្រុងបេរៀមាន«សន្ដានចិត្តល្អជាងពួកអ្នកនៅក្រុងថែស្សាឡូនិច . . . [ហើយ]បានពិនិត្យមើលបទគម្ពីររាល់ថ្ងៃ»។ (សកម្ម. ១៧:១១) ការប្រៀបធៀបដែលប៉ូលបានរៀបរាប់នេះគឺសំដៅទៅជនជាតិយូដាទូទៅដែលនៅក្រុងថែស្សាឡូនិច មិនមែនសំដៅទៅពួកគ្រិស្តសាសនិកនៅទីនោះឡើយ។ ពួកអ្នកដែលបានក្លាយទៅជាអ្នកជឿបាន‹ទទួលបណ្ដាំរបស់ព្រះ មិនបានទទួលទុកជាបណ្ដាំរបស់មនុស្សទេ ប៉ុន្តែបានទទួលទុកជាបណ្ដាំរបស់ព្រះ›វិញ។ (១ថែ. ២:១៣) ដូច្នេះ បុរសចាស់ទុំប្រាកដជាបានធ្វើការនឿយហត់ដើម្បីបង្រៀនបងប្អូនក្នុងក្រុមជំនុំ។
៥ សព្វថ្ងៃនេះ ក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា កំពុងផ្ដល់‹អាហារតាមត្រូវពេល›ឲ្យហ្វូងចៀមរបស់ព្រះ។ (ម៉ាថ. ២៤:៤៥) ក្រោមការណែនាំរបស់ក្រុមនៃខ្ញុំបម្រើនេះ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំធ្វើការនឿយហត់ដើម្បីបង្រៀនបងប្អូនប្រុសស្រីពីគម្ពីរ។ បងប្អូនក្នុងក្រុមជំនុំប្រហែលជាមានសៀវភៅជាច្រើនដែលមានមូលដ្ឋានលើគម្ពីរ ហើយក្នុងភាសាខ្លះក៏មានលិបិក្រមដែលមានប្រភពព័ត៌មានក្នុងសៀវភៅផ្សេងៗដែលអង្គការយើងបានបោះពុម្ព (Watch Tower Publications Index) ឬមានបណ្ណាល័យប៉មយាមជាស៊ីឌីដែលអង្គការយើងបានរៀបចំឲ្យប្រើក្នុងប្រូក្រាមកុំព្យូទ័រដែរ។ (Watchtower Library on CD-ROM) ក្នុងភាសាខ្មែរ យើងមានលិបិក្រមនៃប្រធានអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ដែលមាននៅរៀងរាល់ខែធ្នូ។ ដើម្បីឲ្យបងប្អូនទទួលការណែនាំពីព្រះយ៉ាងពេញលេញ នោះពួកអ្នកចាស់ទុំចំណាយពេលច្រើនម៉ោងរៀបចំផ្នែកផ្សេងៗនៃកិច្ចប្រជុំ ដើម្បីពួកគាត់អាចថ្លែងព័ត៌មាននោះដោយមានប្រសិទ្ធភាព។ តើអ្នកធ្លាប់គិតឬទេថាពួកអ្នកចាស់ទុំបានចំណាយពេលវេលាប៉ុន្មានដើម្បីរៀបចំផ្នែកដែលពួកគាត់មានក្នុងកិច្ចប្រជុំ សន្និបាត និងមហាសន្និបាតនោះ?
៦, ៧. (ក) តើប៉ូលបានទុកគំរូអ្វីសម្រាប់បុរសចាស់ទុំនៅក្រុងថែស្សាឡូនិច? (ខ) នៅសព្វថ្ងៃនេះ ហេតុអ្វីប្រហែលជាការពិបាកឲ្យពួកអ្នកចាស់ទុំយកតម្រាប់តាមប៉ូល?
៦ ពួកបុរសចាស់ទុំក្នុងក្រុមជំនុំថែស្សាឡូនិចចងចាំអំពីគំរូដ៏ល្អរបស់ប៉ូលក្នុងការលើកទឹកចិត្តនិងណែនាំចៀមរបស់ព្រះ។ ពេលប៉ូលធ្វើដូច្នេះ គាត់មិនមែនធ្វើដើម្បីបង្គ្រប់កិច្ច ឬដោយគ្មានមនោសញ្ចេតនានោះឡើយ។ ផ្ទុយទៅវិញ ដូចយើងបានពិគ្រោះនៅអត្ថបទមុន ប៉ូលបាន«ប្រព្រឹត្តដោយស្លូតបូត . . . ដូចម្ដាយដែលបំបៅកូន ស្រឡាញ់ថ្នាក់ថ្នមកូន»។ (សូមអាន ថែស្សាឡូនិចទី១ ២:៧, ៨) គាត់ថែមទាំងសុខចិត្ត‹ផ្ដល់ឲ្យជីវិតរបស់គាត់›ទៀតផង! ដូច្នេះ ពេលទៅលើកទឹកចិត្តនិងណែនាំបងប្អូនក្នុងក្រុមជំនុំ នោះពួកបុរសចាស់ទុំត្រូវមានចិត្តគំនិតដូចប៉ូល។
៧ សព្វថ្ងៃនេះ ពួកអ្នកចាស់ទុំក៏យកតម្រាប់តាមប៉ូលដោយស្រឡាញ់ថ្នាក់ថ្នមបងប្អូនក្នុងក្រុមជំនុំដែរ។ ដោយសារលក្ខណៈដែលមានពីកំណើត បងប្អូនខ្លះប្រហែលជាមិនសូវស្លូតនិងរួសរាយរាក់ទាក់ប៉ុន្មានទេ។ ទោះជាយ៉ាងនោះក៏ដោយ ពួកអ្នកចាស់ទុំខំយល់អារម្មណ៍និងស្វែងរកលក្ខណៈ«ល្អ»ៗរបស់ពួកគាត់។ (សុភ. ១៦:២០) ពិតមែន ដោយសារភាពមិនល្អឥតខ្ចោះ នោះប្រហែលជាពិបាកឲ្យអ្នកចាស់ទុំមានទស្សនៈល្អចំពោះបងប្អូនម្នាក់ៗ។ ប៉ុន្តែ ដោយសារគាត់ខំព្យាយាមអស់ពីសមត្ថភាពដើម្បីប្រព្រឹត្តដោយស្លូតបូតចំពោះបងប្អូនទាំងអស់ នោះគាត់គួរនឹងទទួលការសរសើរចំពោះការខំប្រឹងរបស់គាត់ ក្នុងការធ្វើជាគង្វាលល្អក្រោមការដឹកនាំរបស់គ្រិស្ត មែនទេ?
៨, ៩. តើមានវិធីអ្វីខ្លះដែលពួកអ្នកចាស់ទុំសព្វថ្ងៃនេះ‹ថែរក្សាយើងរាល់គ្នា›?
៨ យើងទាំងអស់គ្នាមានមូលហេតុដើម្បី«ចុះចូល»នឹងពួកអ្នកចាស់ទុំ។ ដូចប៉ូលបានសរសេរថា៖ ‹ពួកគេកំពុងថែរក្សាយើងរាល់គ្នា›។ (ហេ. ១៣:១៧) ពាក្យនេះរំលឹកយើងអំពីគង្វាលដែលសុខចិត្តអត់ ងងុយដើម្បីការពារហ្វូងចៀមរបស់គាត់។ ស្រដៀងគ្នាដែរ ពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះប្រហែលជាទ្រាំអត់ងងុយពេលដែលពួកគាត់យកចិត្តទុកដាក់អំពីសេចក្ដីត្រូវការរបស់ពួកអ្នកដែលមានបញ្ហាខាងសុខភាព បញ្ហាខាងផ្លូវចិត្ត ឬបញ្ហាខាងការធ្វើតាមគោលការណ៍ក្នុងគម្ពីរ។ ជាឧទាហរណ៍ បងប្រុសដែលបម្រើជាគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យត្រូវភ្ញាក់ពីគេង ដើម្បីជួយបងប្អូនដែលជួបបញ្ហាជាបន្ទាន់ដែលទាក់ទងនឹងឈាម។ ប៉ុន្តែ ពេលដែលយើងជួបប្រទះកាលៈទេសៈបែបនោះ យើងពិតជាដឹងគុណចំពោះកិច្ចបម្រើរបស់ពួកគាត់មែន!
៩ ពួកអ្នកចាស់ទុំដែលបម្រើជាគណៈកម្មាធិការខាងការសាងសង់តាមភូមិភាគ និងគណៈកម្មាធិការទំនុកបម្រុង ពួកគាត់ខំធ្វើការយ៉ាងនឿយហត់ដើម្បីជួយបងប្អូនរួមជំនឿ។ ពួកគាត់សមនឹងទទួលការគាំទ្រដែលចេញពីចិត្តរបស់យើងមែន! សូមគិតអំពីជំនួយដែលបងប្អូនបានផ្ដល់ឲ្យក្រោយពេលដែលមានខ្យល់ព្យុះណាហ្គីសដែលបោកបក់មកលើប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០០៨។ ខ្យល់ព្យុះនោះបានបំផ្លិចបំផ្លាញតំបន់ដីសណ្ដទន្លេអ៊ីយ៉ាវ៉ាទី។ ដូច្នេះដើម្បីទៅដល់ក្រុមជំនុំបូទីនហ្គន់ដែលស្ថិតនៅក្នុងតំបន់នោះ ក្រុមផ្ដល់ជំនួយត្រូវធ្វើដំណើរកាត់កន្លែងដែលបានត្រូវបំផ្លិចបំផ្លាញដែលមានសាកសពរប៉ាត់រប៉ាយ។ ពេលដែលបងប្អូនក្នុងក្រុមជំនុំនោះឃើញបងប្រុសដែលជាអតីតអ្នកត្រួតពិនិត្យមណ្ឌលរបស់ពួកគេមកដល់ភូមិបូទីនហ្គន់ជាមួយនឹងក្រុមផ្ដល់ជំនួយដំបូង នោះពួកគាត់បានស្រែកឡើងទាំងហូរទឹកភ្នែកថា៖ «នុះ! អ្នកត្រួតពិនិត្យមណ្ឌលរបស់យើង! ព្រះយេហូវ៉ាបានសង្គ្រោះយើងហើយ!»។ តើអ្នកមានចិត្តដឹងគុណចំពោះការនឿយហត់ដែលពួកអ្នកចាស់ទុំខំធ្វើទាំងយប់ទាំងថ្ងៃឬទេ? ពួកអ្នកចាស់ទុំខ្លះបានត្រូវតែងតាំងឲ្យបម្រើក្នុងគណៈកម្មាធិការពិសេសដើម្បីវិនិច្ឆ័យរឿងពិបាកៗ។ ពួកអ្នកចាស់ទុំទាំងនេះមិនអួតអំពីអ្វីដែលពួកគាត់ធ្វើនោះទេ ប៉ុន្តែពួកអ្នកដែលទទួលប្រយោជន៍ពីកិច្ចបម្រើរបស់ពួកគាត់ពិតជាមានចិត្តដឹងគុណណាស់។—ម៉ាថ. ៦:២-៤
១០. តើពួកអ្នកចាស់ទុំធ្វើកិច្ចការអ្វីផ្សេងទៀត?
១០ សព្វថ្ងៃនេះ ពួកអ្នកចាស់ទុំជាច្រើនក៏មានកិច្ចការផ្សេងទៀតដែរ។ ជាឧទាហរណ៍ អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ គាត់អេភ. ៤:៣, ១៣) តាមរយៈការខំព្យាយាមរបស់ពួកអ្នកចាស់ទុំដែលធ្វើការនឿយហត់ នោះ«អ្វីៗទាំងអស់ប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ និងដោយរបៀបរៀបរយ»។—១កូ. ១៤:៤០
រៀបចំកាលវិភាគសម្រាប់កិច្ចប្រជុំប្រចាំសប្ដាហ៍។ លេខាធិការនៃក្រុមជំនុំ គាត់ប្រមូលសេចក្ដីរាយការណ៍សម្រាប់កិច្ចបម្រើផ្សាយប្រចាំខែនិងប្រចាំឆ្នាំ។ អ្នកត្រួតពិនិត្យសាលា គាត់រៀបចំកាលវិភាគសម្រាប់សាលាយ៉ាងយកចិត្តទុកដាក់។ រាល់បីខែម្ដង ពួកអ្នកចាស់ទុំចាត់បុគ្គលម្នាក់ឲ្យត្រួតពិនិត្យគណនីរបស់ក្រុមជំនុំ។ ពួកគាត់ក៏អានសំបុត្រពីការិយាល័យសាខា ហើយធ្វើតាមការណែនាំដែរ ដើម្បីជួយរក្សាឲ្យមាន«ឯកភាពក្នុងជំនឿ»។ («ដឹកនាំអ្នករាល់គ្នា»
១១, ១២. តើអ្នកណាដឹកនាំក្រុមជំនុំ? ហើយតើនេះរួមបញ្ចូលអ្វីខ្លះ?
១១ ប៉ូលបានពណ៌នាអំពីបុរសចាស់ទុំដែលធ្វើការនឿយហត់ក្នុងក្រុងថែស្សាឡូនិចថាជាអ្នក«ដឹកនាំ»ក្រុមជំនុំ។ (១ថែ. ៥:១២) គាត់ក៏បានសំដៅទៅលើពួកអ្នកចាស់ទុំដដែលនោះថាជា«អ្នកដែលធ្វើការនឿយហត់»ដែរ។ គាត់មិនបាននិយាយអំពីអ្នកចាស់ទុំដែលជា«ប្រធានត្រួតពិនិត្យ»តែម្នាក់ប៉ុណ្ណោះទេ តែអំពីពួកអ្នកចាស់ទុំទាំងអស់ក្នុងក្រុមជំនុំវិញ។ សព្វថ្ងៃនេះ ពួកអ្នកចាស់ទុំភាគច្រើនបានដឹកនាំក្រុមជំនុំ និងដឹកនាំកិច្ចប្រជុំ។ ហេតុនេះហើយ នៅពេលថ្មីៗនេះមានការផ្លាស់ប្ដូរពាក្យពីប្រធានត្រួតពិនិត្យទៅ«អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ» ហើយនេះជួយយើងឲ្យមានទស្សនៈថាពួកអ្នកចាស់ទុំទាំងឡាយជាសមាជិកនៃរូបកាយតែមួយ។
១២ ពាក្យ«ដឹកនាំ»លើក្រុមជំនុំរួមបញ្ចូលច្រើនជាងការបង្រៀន។ ពាក្យដដែលនេះក៏បានប្រើក្នុងធីម៉ូថេទី១ ៣:៤ដែរ។ ប៉ូលបាននិយាយថាពួកអ្នកត្រួតពិនិត្យត្រូវ«ដឹកនាំពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ មានកូនដែលចុះចូល ថែមទាំងមានភាពនឹងធឹងគ្រប់ជំពូក»។ ពាក្យដែលថា«ដឹកនាំ»ច្បាស់ជាមិនគ្រាន់តែរួមបញ្ចូលការបង្រៀនកូនៗរបស់គាត់ប៉ុណ្ណោះទេ តែក៏ជាការនាំមុខក្នុងក្រុមគ្រួសារនិងការ«មានកូនដែលចុះចូល»ផងដែរ។ ត្រូវហើយ ពួកអ្នកចាស់ទុំនាំមុខក្រុមជំនុំ ហើយដោយធ្វើដូច្នេះពួកគាត់ជួយយើងទាំងអស់គ្នាឲ្យចេះចុះចូលចំពោះព្រះយេហូវ៉ា។—១ធី. ៣:៥
១៣. នៅក្នុងកិច្ចប្រជុំរបស់ពួកអ្នកចាស់ទុំ ហេតុអ្វីបានជាពួកគាត់ប្រហែលជាត្រូវចំណាយពេលច្រើនដើម្បីមានឯកភាពគ្នាក្នុងការធ្វើការសម្រេចចិត្តណាមួយ?
១៣ ដើម្បីដឹកនាំក្រុមជំនុំយ៉ាងល្អ ពួកអ្នកចាស់ទុំពិគ្រោះគ្នាអំពីសេចក្ដីត្រូវការរបស់ក្រុមជំនុំ និងអំពីរបៀបដ៏ល្អបំផុតដើម្បីជួយក្រុមជំនុំ។ បើអ្នកចាស់ទុំម្នាក់សម្រេចចិត្តចំពោះរឿងទាំងអស់ នោះប្រហែលជាសន្សំសំចៃពេល។ ប៉ុន្តែ ដោយធ្វើតាមគំរូរបស់គណៈអភិបាលនៅសតវត្សរ៍ទី១ នោះក្រុមពួកអ្នកចាស់ទុំពិគ្រោះគ្នាដោយឥតលាក់លៀមអំពីរឿងផ្សេងៗ និងស្វែងរកការណែនាំពីបទគម្ពីរ។ គោលដៅរបស់ពួកគាត់គឺអនុវត្តតាមគោលការណ៍ក្នុងគម្ពីរដែលទាក់ទងនឹងសេចក្ដីត្រូវការរបស់ក្រុមជំនុំ។ ពួកគាត់អាចធ្វើតាមគោលដៅនេះយ៉ាងមានប្រសិទ្ធភាពបំផុត បើពួកគាត់ម្នាក់ៗរៀបចំសម្រាប់កិច្ចប្រជុំអ្នកចាស់ទុំ ដោយគិតអំពីបទគម្ពីរនិងការណែនាំពីក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា។ ពិតមែន ការធ្វើដូច្នេះត្រូវការចំណាយពេលជាច្រើន។ ពេលពួកគាត់មានគំនិតផ្សេងៗពីគ្នា ដូចបានកើតឡើងចំពោះគណៈអភិបាលនៅសតវត្សរ៍ទី១ដែលពួកគាត់ពិចារណាអំពីការកាត់ចុងស្បែក នោះពួកគាត់ត្រូវចំណាយពេលច្រើនជាងនិងធ្វើការស្រាវជ្រាវថែមទៀតដើម្បីមានឯកភាពគ្នាដោយផ្អែកលើបទគម្ពីរ។—សកម្ម. ១៥:២, ៦, ៧, ១២-១៤, ២៨
១៤. ពេលក្រុមពួកអ្នកចាស់ទុំសហការគ្នាដោយមានសាមគ្គីភាព តើអ្នកមានចិត្តដឹងគុណឬទេ? ហើយហេតុអ្វីអ្នកមានអារម្មណ៍បែបនេះ?
១៤ បើអ្នកចាស់ទុំម្នាក់រឹងរូសប្រកាន់យកគំនិតខ្លួន ឬខំបញ្ចុះបញ្ចូលឲ្យអ្នកចាស់ទុំឯទៀតគាំទ្រគំនិតគាត់ តើអាចមានលទ្ធផលយ៉ាងណា? ឬចុះយ៉ាងណាបើមានអ្នកចាស់ទុំម្នាក់ដែលធ្វើឲ្យពួកគាត់លែងស្រុះស្រួលគ្នា ដូចឌីអូត្រែបនៅសតវត្សរ៍ទី១នោះ? (៣យ៉ូន. ៩, ១០) នេះពិតជាជះឥទ្ធិពលអាក្រក់ទៅលើក្រុមជំនុំទាំងមូលមែន។ បើសាថានខំធ្វើឲ្យក្រុមជំនុំនៅសតវត្សរ៍ទី១មានបញ្ហា នោះយើងអាចប្រាកដថាវាក៏ចង់ធ្វើឲ្យក្រុមជំនុំនៅសព្វថ្ងៃនេះលែងមានសន្ដិភាពដែរ។ វាអាចទាក់ទាញចិត្តយើងឲ្យធ្វើតាមទំនោរចិត្តដែលគិតតែពីប្រយោជន៍ខ្លួន ដូចជាការចង់បានមុខមាត់ជាដើម។ យ៉ាងនេះ ពួកអ្នកចាស់ទុំត្រូវលត់ដំខ្លួនឲ្យមានចិត្តរាបទាប និងសហការគ្នាដូចជារូបកាយតែមួយ។ ពេលពួកគាត់ធ្វើដូច្នេះ យើងពិតជាមានចិត្តដឹងគុណចំពោះពួកគាត់មែន!
«ដាស់តឿនអ្នករាល់គ្នា»
១៥. ពេលពួកអ្នកចាស់ទុំដាស់តឿនបងប្អូនប្រុសស្រីក្នុងក្រុមជំនុំ តើពួកគាត់មានបំណងចិត្តអ្វី?
១៥ ប៉ូលបានដៅបញ្ជាក់អំពីកិច្ចការដ៏ពិបាកមួយ តែជាកិច្ចការសំខាន់ណាស់របស់ពួកអ្នកចាស់ទុំ គឺការដាស់តឿនបងប្អូនក្នុងក្រុមជំនុំ។ ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច នោះមានតែប៉ូលទេដែលប្រើពាក្យជាភាសាក្រិចដែលបានត្រូវបកប្រែថា«ដាស់តឿន»។ ពាក្យនេះអាចសំដៅទៅឱវាទយ៉ាងធ្ងន់ តែមិនបញ្ជាក់អំពីការប្រឆាំងឬការស្អប់ទេ។ (សកម្ម. ២០:៣១; ២ថែ. ៣:១៥) ជាឧទាហរណ៍ ប៉ូលបានសរសេរទៅក្រុមជំនុំកូរិនថូសថា៖ «ខ្ញុំសរសេរអ្វីៗទាំងនេះមកកាន់ អ្នករាល់គ្នា មិនមែនដើម្បីធ្វើឲ្យអៀនខ្មាសទេ តែដើម្បីដាស់តឿនអ្នករាល់គ្នាដែលខ្ញុំចាត់ទុកជាកូនជាទីស្រឡាញ់»។ (១កូ. ៤:១៤) បំណងចិត្តរបស់គាត់ក្នុងការដាស់តឿននេះ គឺការយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿ។
១៦. ពេលដែលគាត់ដាស់តឿនបងប្អូនឯទៀត តើពួកអ្នកចាស់ទុំត្រូវចងចាំអំពីអ្វី?
១៦ ពួកអ្នកចាស់ទុំចងចាំអំពីសារៈសំខាន់នៃរបៀបដែលពួកគាត់ដាស់តឿនបងប្អូនឯទៀត។ ពួកគាត់ព្យាយាមយកតម្រាប់តាមប៉ូលដោយមានចិត្តសប្បុរស សេចក្ដីស្រឡាញ់ និងផ្ដល់ជំនួយ។ (សូមអាន ថែស្សាឡូនិចទី១ ២:១១, ១២) ពិតមែន ពួកអ្នកចាស់ទុំ‹កាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្តដើម្បីពួកគាត់អាចបំផុសទឹកចិត្តអ្នកឯទៀត តាមរយៈសេចក្ដីបង្រៀនដែលមានប្រយោជន៍›។—ទីត. ១:៥-៩
១៧, ១៨. បើអ្នកចាស់ទុំដាស់តឿនអ្នក តើអ្នកគួរចងចាំអំពីអ្វី?
១៧ ពិតមែន ពួកអ្នកចាស់ទុំជាមនុស្សដែលមិនល្អឥតខ្ចោះនិងអាចនិយាយអ្វីដែលធ្វើឲ្យពួកគាត់ស្ដាយក្រោយដែរ។ (១ព. ៨:៤៦; យ៉ា. ៣:៨) បន្ថែមទៅទៀត ពួកអ្នកចាស់ទុំដឹងថាចំពោះបងប្អូនរួមជំនឿ ការទទួលឱវាទ ធម្មតាមិនមែន‹ធ្វើឲ្យមានអំណរទេ តែធ្វើឲ្យកើតទុក្ខវិញ›។ (ហេ. ១២:១១) ដូច្នេះ មុនពេលអ្នកចាស់ទុំម្នាក់ដាស់តឿនបងប្អូនណាម្នាក់ នោះគាត់ទំនងជាបានពិចារណាយ៉ាងច្រើនអំពីរឿងនោះ ថែមទាំងអធិដ្ឋានអំពីរឿងនោះផងដែរ។ បើពួកអ្នកចាស់ទុំដាស់តឿនអ្នក តើអ្នកមានចិត្តដឹងគុណចំពោះការយកចិត្តទុកដាក់ដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់ពួកគាត់ឬទេ?
១៨ ឧបមាថា អ្នកមានបញ្ហាសុខភាពដែលតាមមើលទៅអ្នកមិនដឹងថាខ្លួនមានជំងឺអ្វីនោះទេ។ ក្រោយមក គ្រូពេទ្យម្នាក់ពិនិត្យជំងឺ ហើយគាត់ប្រាប់អ្នកអំពីបញ្ហានោះ ប៉ុន្តែលទ្ធផលពីការពិនិត្យនោះធ្វើឲ្យអ្នកពិបាកទទួលយក។ តើអ្នកខឹងនឹងគ្រូពេទ្យនោះឬទេ? អត់ទេ! ទោះជាគាត់លើកទឹកចិត្តអ្នកឲ្យធ្វើការវះកាត់ក៏ដោយ អ្នកទំនងជាយល់ព្រមទទួលការព្យាបាលនេះ ព្រោះអ្នកជឿថាការព្យាបាលនេះជាអ្វីដែលមានប្រយោជន៍សម្រាប់អ្នក។ របៀបដែលគ្រូពេទ្យរៀបរាប់អំពីព័ត៌មាននោះអាចធ្វើឲ្យអ្នកអាក់អន់ចិត្ត ប៉ុន្តែតើអ្នកនឹងអនុញ្ញាតឲ្យរឿងនេះមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់អ្នកឬទេ? ប្រហែលជាអត់ទេ មែនទេ? ដូចគ្នាដែរ របៀបដែលពួកអ្នកចាស់ទុំដាស់តឿនអ្នក ប្រហែលជាធ្វើឲ្យអ្នកមិនសូវមានអំណរប៉ុន្មានទេ។ ប៉ុន្តែ កុំឲ្យនេះរារាំងអ្នកពីការស្ដាប់តាមពួកគាត់ឡើយ ព្រោះព្រះយេហូវ៉ានិងលោកយេស៊ូប្រហែលជាប្រើពួកគាត់ដើម្បីបង្ហាញអ្នកពីរបៀបដែលអ្នកអាចជួយខ្លួនឲ្យជឿនទៅមុខក្នុងសេចក្ដីពិត ឬការពារចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា។
ចូរមានចិត្តដឹងគុណ ចំពោះការរៀបចំរបស់ព្រះយេហូវ៉ាស្តីអំពីពួកអ្នកចាស់ទុំ
១៩, ២០. តើអ្នកអាចបង្ហាញចិត្តដឹងគុណចំពោះ«អំណោយជាមនុស្ស»យ៉ាងដូចម្ដេច?
១៩ បើអ្នកទទួលអំណោយមួយដែលបានរៀបចំឡើងសម្រាប់អ្នក តើអ្នកនឹងធ្វើយ៉ាងណា? អ្នកប្រាកដជាបង្ហាញចិត្តដឹងគុណដោយប្រើអំណោយនោះ មែនទេ? «អំណោយជាមនុស្ស»គឺជាអ្វីដែលព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកតាមរយៈលោកយេស៊ូគ្រិស្ត។ វិធីមួយដែលអ្នកអាចបង្ហាញចិត្តកតញ្ញូចំពោះអំណោយនេះគឺដោយយកចិត្តទុកដាក់ស្ដាប់សុន្ទរកថាដែលពួកអ្នកចាស់ទុំថ្លែង និងខំអនុវត្តតាមចំណុចដែលពួកគាត់លើកឡើង។ អ្នកក៏អាចបង្ហាញចិត្តដឹងគុណរបស់អ្នកដោយឆ្លើយចម្លើយដែលមានន័យខ្លឹមសារនៅឯកិច្ចប្រជុំដែរ។ អ្នកអាចគាំទ្រកិច្ចការដែលពួកអ្នកចាស់ទុំកំពុងនាំមុខ ដូចជាកិច្ចផ្សព្វផ្សាយជាដើម។ បើអ្នកទទួលប្រយោជន៍ពីឱវាទពីអ្នកចាស់ទុំណាម្នាក់ ជាការល្អឲ្យអ្នកប្រាប់គាត់។ បន្ថែមទៅទៀត អ្នកក៏អាចបង្ហាញចិត្តដឹងគុណចំពោះក្រុមគ្រួសាររបស់ពួកគាត់ដែរ។ សូមចាំថា ដើម្បីឲ្យអ្នកចាស់ទុំម្នាក់ធ្វើការនឿយហត់ក្នុងក្រុមជំនុំ នោះក្រុមគ្រួសាររបស់គាត់ពិតជាបានលះបង់ពេលវេលាដែលពួកគេអាចចំណាយជាមួយនឹងគាត់។
២០ ពិតមែន យើងមានមូលហេតុជាច្រើនដើម្បីបង្ហាញចិត្តកតញ្ញូចំពោះពួកអ្នកចាស់ទុំ ជាអ្នកដែលធ្វើការយ៉ាងនឿយហត់ក្នុងចំណោមយើង ដឹកនាំយើង និងដាស់តឿនយើង។ «អំណោយជាមនុស្ស»ទាំងនេះគឺពិតជាអ្វីមួយដែលព្រះយេហូវ៉ាបានរៀបចំដោយសេចក្ដីស្រឡាញ់មែន!
តើអ្នកចាំឬទេ?
• តើមានមូលហេតុអ្វីដែលបងប្អូនគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចមានចិត្តដឹងគុណចំពោះពួកអ្នកដែលដឹកនាំពួកគាត់?
• តើពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នកធ្វើការនឿយហត់សម្រាប់អ្នកយ៉ាងដូចម្ដេច?
• តើអ្នកទទួលប្រយោជន៍ពីពួកអ្នកចាស់ទុំដែលដឹកនាំអ្នកយ៉ាងដូចម្ដេច?
• បើអ្នកចាស់ទុំដាស់តឿនអ្នក តើអ្នកគួរចងចាំអំពីអ្វី?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២៦]
ពួកអ្នកចាស់ទុំលើកទឹកចិត្តនិងណែនាំ បងប្អូនក្នុងក្រុមជំនុំតាមវិធីផ្សេងៗ តើអ្នកមានចិត្តដឹងគុណចំពោះ កិច្ចការរបស់ពួកគាត់ឬទេ?