ចូរបម្រើព្រះយេហូវ៉ាដោយមានភាពនឹងធឹងគ្រប់ជំពូក
ចូរបម្រើព្រះយេហូវ៉ាដោយមានភាពនឹងធឹងគ្រប់ជំពូក
«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។—ភី. ១:១០
១, ២. តើអ្វីធ្វើឲ្យមនុស្សក្នុងពិភពលោកនេះគិតតែពីការសប្បាយ? ហើយតើនោះនាំឲ្យមានសំណួរអ្វីខ្លះ?
យើងរស់នៅក្នុងគ្រាមួយដែលមានការពិបាកនិងទុក្ខវេទនាបំផុតក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស។ សម្រាប់មនុស្សដែលគ្មានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា នោះការស៊ូទ្រាំក្នុង‹គ្រាលំបាក›នេះ ធ្វើឲ្យពួកគេស្ទើរតែទ្រាំលែងបានទៅហើយ។ (២ធី. ៣:១-៥) ពួកគេមានតែកម្លាំងចិត្តរបស់ខ្លួនប៉ុណ្ណោះទេដើម្បីជួយពួកគេឲ្យយកឈ្នះចំពោះបញ្ហាក្នុងជីវិត ប៉ុន្តែពួកគេអាចយកឈ្នះបានតែមួយកម្រិតទេ។ ម្ល៉ោះហើយ មនុស្សជាច្រើនខំស្វែងរកការកម្សាន្តថ្មីៗ ដើម្បីកុំឲ្យពួកគេខ្វល់ខ្វាយហួសហេតុពេកក្នុងជីវិតនិងជួយពួកគេឲ្យបំភ្លេចបញ្ហាដែលពួកគេមាន។
២ ដើម្បីស៊ូទ្រាំនឹងភាពតានតឹងក្នុងជីវិត នោះមនុស្សច្រើនតែចាត់ទុកការសប្បាយជាអ្វីដែលសំខាន់បំផុត។ ប្រសិនបើមិនប្រុងប្រយ័ត្ន គ្រិស្តសាសនិកអាចចាប់ផ្ដើមធ្វើដូចគេយ៉ាងងាយ។ តើយើងអាចជៀសវាងពីបញ្ហានេះយ៉ាងដូចម្ដេច? តើនេះតម្រូវឲ្យយើងនឹងធឹងគ្រប់ពេលវេលាឬ? តើយើងអាចមានតុល្យភាពចំពោះការសប្បាយនិងភារកិច្ចរបស់យើងយ៉ាងដូចម្ដេច? ដើម្បីបញ្ជាក់ឲ្យឃើញថាយើងចាប់អារម្មណ៍ខ្លាំងបំផុតទៅលើរឿងសំខាន់ៗ ហើយមិននឹងធឹងជ្រុលហួសហេតុពេក តើមានគោលការណ៍អ្វីក្នុងគម្ពីរដែលអាចជួយណែនាំយើង?
មានភាពនឹងធឹងក្នុងពិភពលោកដែលស្រឡាញ់ការសប្បាយ
៣, ៤. តើបទគម្ពីរជួយយើងឲ្យចាត់ទុកភាពនឹងធឹងជាអ្វីដែលមានតម្លៃយ៉ាងដូចម្ដេច?
៣ មនុស្សក្នុងពិភពលោកនេះចាត់ទុកការ«ស្រឡាញ់ការសប្បាយ»ជាអ្វីដែលសំខាន់ហួសហេតុពេក។ (២ធី. ៣:៤) គំនិតដែលគិតតែពីការសប្បាយអាចនាំឲ្យមានគ្រោះថ្នាក់ដល់ចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ (សុភ. ២១:១៧) ដូច្នេះ ដោយមានមូលហេតុត្រឹមត្រូវ នោះសំបុត្ររបស់ប៉ូលដែលសរសេរទៅកាន់ធីម៉ូថេនិងទីតុសក៏មានឱវាទដែលទាក់ទងនឹងភាពនឹងធឹងដែរ។ ការអនុវត្តតាមឱវាទនេះនឹងជួយយើងឲ្យទប់ទល់នឹងទស្សនៈរបស់មនុស្សក្នុងពិភពលោកនេះដែលគិតតែពីការសប្បាយ។—សូមអាន ធីម៉ូថេទី១ ២:១,២; ទីតុស ២:២-៨
៤ រាប់រយឆ្នាំមុននេះ សាឡូម៉ូនបានសរសេរអំពីតម្លៃនៃការលះបង់ការសប្បាយ ដែលជួនកាលយើងត្រូវធ្វើដូច្នេះដើម្បីមានភាពនឹងធឹងក្នុងជីវិត។ (សាស្ដ. ៣:៤; ៧:២-៤) ប៉ុន្តែ ដោយសារជីវិតរបស់យើងខ្លីណាស់ នោះយើងត្រូវតែ«ខំប្រឹងឲ្យខ្លាំង»ដើម្បីទទួលសេចក្ដីសង្គ្រោះ។ (លូក. ១៣:២៤) ហេតុនេះ យើងត្រូវបន្ត«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។ (ភី. ១:១០) នេះមានន័យថាយើងត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់ចំពោះអ្វីៗទាំងអស់ដែលជាប់ទាក់ទងនឹងជីវិតរបស់យើងជាគ្រិស្តសាសនិក។
៥. តើយើងគួរមានភាពនឹងធឹងចំពោះផ្នែកមួយណាក្នុងជីវិត?
៥ ជាឧទាហរណ៍ ដើម្បីយកតម្រាប់តាមព្រះយេហូវ៉ានិងលោកយេស៊ូ គ្រិស្តសាសនិកមានភាពនឹងធឹងចំពោះភារកិច្ចរបស់ពួកគេក្នុងការខ្នះខ្នែងធ្វើការ។ (យ៉ូន. ៥:១៧) ជាលទ្ធផល មនុស្សច្រើនតែសរសើរពួកគ្រិស្តសាសនិកដោយសារការខំព្យាយាមធ្វើការរបស់ពួកគេ ហើយក៏ជាមនុស្សដែលអាចទុកចិត្តបានដែរ។ ជាពិសេសមេគ្រួសារពិតជាចង់ខំប្រឹងធ្វើការដើម្បីទំនុកបម្រុងក្រុមគ្រួសាររបស់ពួកគេ។ យ៉ាងណាមិញ ការមិនទំនុកបម្រុងដល់ក្រុមគ្រួសាររបស់ខ្លួនគឺជាការ«លះបង់ជំនឿ»ដែលស្មើនឹងការបោះបង់ចោលព្រះយេហូវ៉ា។—១ធី. ៥:៨
មានភាពនឹងធឹង តែមានអំណរក្នុងការគោរពប្រណិប័តន៍ព្រះ
៦. ស្តីអំពីការគោរពប្រណិប័តន៍របស់យើងចំពោះព្រះយេហូវ៉ា តើយើងដឹងយ៉ាងដូចម្ដេចថាយើងគួរមានចិត្តគំនិតនឹងធឹង?
៦ ព្រះយេហូវ៉ាចង់ឲ្យយើងគោរពប្រណិប័តន៍លោកតាមរបៀបដែលត្រឹមត្រូវ ហើយនេះជាអ្វីដែលសំខាន់ណាស់ចំពោះលោក។ ជាឧទាយ៉ូស. ២៣:១២, ១៣) ក្នុងសតវត្សរ៍ទី១ គ.ស. ពួកអ្នកកាន់តាមគ្រិស្តត្រូវខំតយុទ្ធយ៉ាងខ្លាំងដើម្បីកុំឲ្យសេចក្ដីបង្រៀននិងចិត្តគំនិតដែលខុសឆ្គងបង្ខូចការគោរពប្រណិប័តន៍ពិត។ (២យ៉ូន. ៧-១១; បប. ២:១៤-១៦) សព្វថ្ងៃ ពួកគ្រិស្តសាសនិកពិតនៅតែមានចិត្តគំនិតនឹងធឹងចំពោះការគោរពប្រណិប័តន៍របស់ពួកគេ។—១ធី. ៦:២០
ហរណ៍ ក្រោមច្បាប់របស់ម៉ូសេ ពេលបណ្ដាជនអ៊ីស្រាអែលងាកបែរចេញពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ា នោះពួកគេទទួលលទ្ធផលដ៏គួរឲ្យខ្លោចផ្សាណាស់។ (៧. តើប៉ូលបានធ្វើអ្វីដើម្បីរៀបចំសម្រាប់កិច្ចបម្រើផ្សាយ?
៧ កិច្ចការផ្សព្វផ្សាយរបស់យើងគឺជាប្រភពនៃអំណរ។ ប៉ុន្តែ ដើម្បីរក្សាឲ្យមានអំណរក្នុងកិច្ចបម្រើផ្សាយ យើងត្រូវតែគិតឲ្យបានដិតដល់អំពីកិច្ចបម្រើនោះនិងរៀបចំទុកជាមុន។ សាវ័កប៉ូលបានពន្យល់អំពីរបៀបដែលគាត់បានគិតដល់មនុស្សដែលគាត់បានបង្រៀន។ គាត់បានសរសេរថា៖ «ខ្ញុំបានធ្វើដូចមនុស្សគ្រប់ប្រភេទ ដើម្បីខ្ញុំអាចសង្គ្រោះពួកគេខ្លះតាមគ្រប់មធ្យោបាយទាំងអស់។ ប៉ុន្តែខ្ញុំធ្វើអ្វីៗទាំងអស់ដើម្បីដំណឹងល្អ ដើម្បីឲ្យខ្ញុំអាចប្រាប់ដល់អ្នកឯទៀត»។ (១កូ. ៩:២២, ២៣) ប៉ូលមានអំណរក្នុងការជួយមនុស្សឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះ ហើយគាត់គិតយ៉ាងដិតដល់អំពីរបៀបដែលគាត់នឹងផ្ដល់អ្វីដែលពួកអ្នកស្ដាប់គាត់ត្រូវការ។ ដោយធ្វើដូច្នេះ គាត់បានលើកទឹកចិត្តនិងជំរុញពួកគេឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
៨. (ក) ក្នុងកិច្ចបម្រើផ្សាយ តើយើងគួរមានចិត្តគំនិតបែបណាចំពោះមនុស្សដែលយើងបង្រៀន? (ខ) តើការបង្រៀនគម្ពីរដល់អ្នកឯទៀតជួយយើងឲ្យមានអំណរក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
៨ តើប៉ូលមានភាពនឹងធឹងប៉ុណ្ណាចំពោះកិច្ចបម្រើផ្សាយរបស់គាត់? គាត់មានភាពនឹងធឹងខ្លាំងដល់ម្ល៉េះដែលគាត់ស្ម័គ្រចិត្តធ្វើការដូចជា«ខ្ញុំបម្រើ»ដើម្បីព្រះយេហូវ៉ា និងដើម្បីពួកអ្នកដែលស្ដាប់ដំណឹងអំពីសេចក្ដីពិត។ (រ៉ូម ១២:១១; ១កូ. ៩:១៩) ពេលយើងទទួលយកភារកិច្ចបង្រៀនមនុស្សអំពីបណ្ដាំរបស់ព្រះ មិនថាបង្រៀនគម្ពីរតាមផ្ទះ នៅកិច្ចប្រជុំគ្រិស្តសាសនិក ឬការគោរពប្រណិប័តន៍ជាក្រុមគ្រួសារក្ដី តើយើងស្គាល់ច្បាស់ពីភារកិច្ចរបស់យើងចំពោះពួកអ្នកដែលយើងបង្រៀនឬទេ? ប្រហែលជាយើងមានអារម្មណ៍ថាការបង្រៀនគម្ពីរដល់អ្នកឯទៀតជាទៀងទាត់ គឺជាបន្ទុកមួយយ៉ាងធ្ងន់សម្រាប់យើង។ ពិតមែន ធម្មតានេះតម្រូវឲ្យយើងយកពេលពីការបំពេញតាមចំណង់ចំណូលចិត្តរបស់យើង ហើយប្រើពេលនោះដើម្បីជួយបង្រៀនអ្នកឯទៀតវិញ។ ប៉ុន្តែ នេះសមស្របនឹងពាក្យសម្ដីរបស់លោកយេស៊ូដែលថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល» មែនទេ? (សកម្ម. ២០:៣៥) ពេលយើងរួមចំណែកដោយផ្ទាល់ក្នុងការបង្រៀនអ្នកឯទៀតអំពីវិធីដែលនាំឲ្យពួកគេទទួលសេចក្ដីសង្គ្រោះ នោះនឹងធ្វើឲ្យយើងមានសុភមង្គលច្រើនជាងកិច្ចការឯទៀតទាំងអស់។
៩, ១០. (ក) តើការមានភាពនឹងធឹងមានន័យថា យើងមិនអាចសម្រាកនិងសប្បាយជាមួយអ្នកឯទៀតឬទេ? សូមពន្យល់។ (ខ) តើអ្វីនឹងជួយអ្នកចាស់ទុំឲ្យចេះលើកទឹកចិត្តអ្នកឯទៀត និងធ្វើឲ្យអ្នកឯទៀតមានអារម្មណ៍ស្រួលក្នុងការទាក់ទងជាមួយនឹងគាត់?
៩ ការមានភាពនឹងធឹងមិនមែនមានន័យថា យើងមិនអាចសម្រាក និងសប្បាយជាមួយអ្នកឯទៀតនោះទេ។ លោកយេស៊ូបានទុកគំរូដ៏ល្អឥតខ្ចោះអំពីរឿងនេះ។ លោកមិនគ្រាន់តែចំណាយពេលបង្រៀនមនុស្សប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ទុកពេលដើម្បីសម្រាកនិងដើម្បីធ្វើឲ្យមានចំណងមិត្តភាពជាមួយនឹងអ្នកឯទៀតដែរ។ (លូក. ៥:២៧-២៩; យ៉ូន. ១២:១, ២) ម្យ៉ាងទៀត ការមានភាពនឹងធឹងមិនមានន័យថា យើងគួរមានទឹកមុខម៉ឺងម៉ាត់រហូតនោះទេ។ បើលោកយេស៊ូជាមនុស្សដែលមិនចេះរាក់ទាក់ នោះអ្នកឯទៀតនឹងមិនមកជិតលោកឡើយ។ ប៉ុន្តែ សូម្បីតែកូនក្មេងបានមានអារម្មណ៍ស្រួលពេលនៅជាមួយនឹងលោក។ (ម៉ាក. ១០:១៣-១៦) តើយើងអាចយកតម្រាប់តាមគំរូរបស់លោកយេស៊ូដែលចេះមានតុល្យភាពយ៉ាងដូចម្ដេច?
១០ បងប្រុសម្នាក់បានរៀបរាប់អំពីអ្នកចាស់ទុំម្នាក់ថា៖ «គាត់ដឹងថាខ្លួនអាចធ្វើអ្វីៗជាច្រើនបាន ប៉ុន្តែគាត់មិនដែលទាមទារឲ្យអ្នកឯទៀតធ្វើដូចគាត់នោះទេ»។ តើអ្នកឯទៀតយល់ថាអ្នកជាមនុស្សបែបនេះឬទេ? ពិតមែន ការមានគំនិតសមហេតុសមផលចំពោះអ្វីដែលយើងចង់ឲ្យអ្នកឯទៀតធ្វើ គឺជាអ្វីដែលត្រឹមត្រូវ។ ជាឧទាហរណ៍ កូនៗនឹងមានអារម្មណ៍ស្រួល នៅពេលដែលឪពុកម្ដាយតាំងគោលដៅសមហេតុសមផលមួយ ហើយជួយកូនឲ្យសម្រេចគោលដៅនោះ។ ស្រដៀងគ្នាដែរ ពួកអ្នកចាស់ទុំប្រហែលជាលើកទឹកចិត្តបងប្អូនម្នាក់ៗក្នុងក្រុមជំនុំឲ្យជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ ហើយថែមទាំងជូនយោបល់ចំៗអំពីរបៀបដែលបងប្អូនអាចធ្វើដូច្នេះ។ ម្យ៉ាងទៀត ពេលដែលអ្នកចាស់ទុំម្នាក់មានទស្សនៈសមហេតុសមផលចំពោះខ្លួនគាត់ នោះគាត់នឹងចេះលើកទឹកចិត្តអ្នកឯទៀត ហើយអ្នកឯទៀតនឹងមានអារម្មណ៍ស្រួលក្នុងការទាក់ទងជាមួយនឹងគាត់ដែរ។ (រ៉ូម ១២:៣) បងស្រីម្នាក់បានស្រដីថា៖ «ខ្ញុំមិនចង់ឲ្យអ្នកចាស់ទុំយករឿងទាំងអស់ទុកជារឿងលេងសើចនោះទេ។ ប៉ុន្តែបើគាត់ម៉ឺងម៉ាត់គ្រប់ពេលវេលា នោះក៏ពិបាកទាក់ទងជាមួយនឹងគាត់ដែរ»។ បងស្រីម្នាក់ទៀតមានអារម្មណ៍ថាអ្នកចាស់ទុំខ្លះ«អាចបំភ័យអ្នកឯទៀតដោយសារគាត់មានលក្ខណៈម៉ឺងម៉ាត់ពេក»។ បងប្អូនរួមជំនឿគួរមានអំណរក្នុងការគោរព ប្រណិប័តន៍ព្រះយេហូវ៉ាដែលជា«ព្រះដែលមានសេចក្ដីសប្បាយ»។ ហេតុនេះ ពួកអ្នកចាស់ទុំពិតជាមិនចង់ធ្វើអ្វីដែលអាចកាត់បន្ថយអំណរនោះឡើយ។—១ធី. ១:១១
ទទួលភារកិច្ចក្នុងក្រុមជំនុំ
១១. តើការ«ព្យាយាមឲ្យបានមុខងារ»ក្នុងក្រុមជំនុំមានន័យយ៉ាងណា?
១១ ពេលប៉ូលលើកទឹកចិត្តពួកបុរសក្នុងក្រុមជំនុំឲ្យព្យាយាមមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចច្រើនជាង នោះគាត់មិនមានបំណងលើកទឹកចិត្តពួកគេឲ្យបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនគេនោះទេ។ ផ្ទុយទៅវិញ គាត់បានសរសេរថា៖ «ប្រសិនបើបុរសណាកំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ គាត់ចង់បានកិច្ចការដ៏ល្អប្រសើរ»។ (១ធី. ៣:១, ៤) បុរសគ្រិស្តសាសនិកអាច«ព្យាយាមឲ្យបានមុខងារ»ក្នុងក្រុមជំនុំដោយបណ្ដុះនូវបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការខំប្រឹងធ្វើឲ្យមានគុណសម្បត្ដិដែលកត់ទុកក្នុងគម្ពីរ ដែលពួកគាត់ត្រូវការដើម្បីបម្រើបងប្អូនរួមជំនឿ។ ប្រសិនបើបងប្រុសម្នាក់បានទទួលការជ្រមុជទឹកយ៉ាងហោចណាស់បានមួយឆ្នាំ ហើយមានលក្ខណៈល្មមគ្រប់គ្រាន់ដើម្បីធ្វើជាជំនួយការខាងកិច្ចបម្រើ ដូចបានកត់ទុកក្នុងធីម៉ូថេទី១ ៣:៨-១៣ នោះពួកអ្នកចាស់ទុំអាចលើកឈ្មោះរបស់គាត់សម្រាប់ការតែងតាំងបាន។ សូមកត់សម្គាល់នៅខ៨ដែលបញ្ជាក់យ៉ាងចំៗថា៖ «ជំនួយការខាងកិច្ចបម្រើត្រូវជាមនុស្សនឹងធឹង»។
១២, ១៣. សូមពន្យល់អំពីរបៀបដែលប្អូនប្រុសៗអាចព្យាយាមឲ្យបានភារកិច្ចក្នុងក្រុមជំនុំ។
១២ តើអ្នកជាប្អូនប្រុសម្នាក់ដែលបានទទួលការជ្រមុជទឹក ហើយមានអាយុជិត២០ឆ្នាំ ព្រមទាំងមានចិត្តគំនិតនឹងធឹងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឬទេ? មានវិធីខ្លះដែលប្អូនអាចព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំ។ វិធីមួយគឺដោយធ្វើឲ្យកិច្ចផ្សព្វផ្សាយរបស់ប្អូនកាន់តែល្អប្រសើរឡើង។ តើប្អូនជាមនុស្សដែលចូលចិត្តផ្សព្វផ្សាយជាមួយបងប្អូនប្រុសស្រីគ្រប់វ័យឬទេ? តើប្អូនខំព្យាយាមឲ្យមានសិស្សគម្ពីរឬទេ? ពេលប្អូនបង្រៀនគម្ពីរដល់អ្នកឯទៀតសមស្របតាមការណែនាំដែលមានក្នុងកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក នោះសមត្ថភាពរបស់ប្អូនក្នុងការបង្រៀននឹងរីកចម្រើន។ បន្ថែមទៅទៀត ប្អូននឹងរៀនឲ្យចេះយល់អារម្មណ៍របស់ពួកអ្នកដែលកំពុងរៀនអំពីផ្លូវរបស់ព្រះយេហូវ៉ា។ ពេលដែលសិស្សគម្ពីររបស់ប្អូនចាប់ផ្ដើមយល់ថាគាត់ត្រូវកែប្រែ នោះប្អូននឹងរៀនឲ្យចេះជួយគាត់ឲ្យអនុវត្តតាមគោលការណ៍ក្នុងគម្ពីរ ដោយមានចិត្តអត់ធ្មត់និងតាមវិធីដែលមិនធ្វើឲ្យគាត់ទើសចិត្ត។
១៣ ប្អូនប្រុសៗអើយ! ប្អូនអាចជួយមនុស្សវ័យចាស់ក្នុងក្រុមជំនុំតាមវិធីដែលប្អូនអាចជួយបាន។ ប្អូនៗក៏អាចបង្ហាញការយកចិត្តទុកដាក់ចំពោះសោភណភាពនៃសាលប្រជុំដែរ ដោយជួយបោសសម្អាតសាលនិងថែរក្សាឲ្យមានរបៀបរៀបរយ។ ពេលប្អូនស្ម័គ្រចិត្តជួយតាមវិធីដែលប្អូនអាចជួយបាន នោះចិត្តគំនិតចង់ជួយរបស់ប្អូនបង្ហាញភ័ស្តុតាងថាប្អូនមានភាពនឹងធឹងចំពោះកិច្ចបម្រើផ្សាយរបស់ប្អូន។ ប្អូនអាចរៀនឲ្យចេះយកចិត្តទុកដាក់យ៉ាងស្មោះចំពោះសេចក្ដីត្រូវការរបស់ក្រុមជំនុំ ដូចធីម៉ូថេបានធ្វើដែរ។—សូមអាន ភីលីព ២:១៩-២២
១៤. តើពួកអ្នកចាស់ទុំអាច‹ល្បងមើលឲ្យដឹងថាប្អូនប្រុសៗសមនឹងទទួល›ភារកិច្ចក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?
១៤ ពួកអ្នកចាស់ទុំអើយ! សូមប្រុងប្រៀបប្រគល់ភារកិច្ចឲ្យប្អូនប្រុសៗដែលខំប្រឹង«រត់ចេញពីសេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងភាពជាយុវវ័យ» ហើយជាអ្នកដែលខំស្វែងរក«សេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត» ព្រមទាំងលក្ខណៈល្អៗឯទៀតដែរ។ (២ធី. ២:២២) ដោយប្រគល់ភារកិច្ចក្នុងក្រុមជំនុំឲ្យពួកគេ នោះពួកអ្នកចាស់ទុំអាច‹ល្បងមើលឲ្យដឹងថាពួកគេសមនឹងទទួល›ភារកិច្ចផ្សេងៗ ឬក៏មិនសម។ ការធ្វើដូច្នេះនឹងជួយឲ្យ‹មនុស្សទាំងអស់ឃើញជំនឿន›របស់ពួកគេ។—១ធី. ៣:១០; ៤:១៥
បង្ហាញភាពនឹងធឹងក្នុងក្រុមជំនុំ និងក្នុងក្រុមគ្រួសារ
១៥. យោងទៅតាមធីម៉ូថេទី១ ៥:១, ២ តើយើងអាចបង្ហាញភាពនឹងធឹងយ៉ាងដូចម្ដេចស្តីអំពីទស្សនៈរបស់យើងចំពោះអ្នកឯទៀត?
១៥ ភាពនឹងធឹងរួមបញ្ចូលការឲ្យកិត្ដិយសដល់បងប្អូនប្រុសស្រីរបស់ធីម៉ូថេទី១ ៥:១, ២) នេះជាអ្វីដែលសំខាន់មែន ជាពិសេសពេលយើងទាក់ទងជាមួយនឹងមនុស្សដែលមានភេទផ្ទុយពីយើង។ យើងចង់យកតម្រាប់តាមគំរូរបស់យ៉ូបក្នុងការឲ្យកិត្ដិយសដល់ស្ត្រីភេទ ជាពិសេសគាត់បានធ្វើដូច្នេះចំពោះប្រពន្ធរបស់គាត់។ គាត់ខំព្យាយាមមិនមើលស្ត្រីផ្សេងទៀតដោយមានចិត្តស្រើបស្រាលឡើយ។ (យ៉ូប ៣១:១) បើយើងមានភាពនឹងធឹងក្នុងក្រុមជំនុំ នោះយើងមិនចែចង់ជាមួយបងប្អូនប្រុសស្រីរបស់យើង ឬប្រព្រឹត្តអ្វីដែលនាំឲ្យគាត់មិនមានអារម្មណ៍ស្រួលពេលដែលនៅជិតយើងនោះទេ។ ការឲ្យកិត្ដិយសដល់អ្នកឯទៀត គឺសំខាន់ចាំបាច់ពេលមនុស្សពីរនាក់មានទំនាក់ទំនងខាងស្នេហាដោយមានបំណងចង់រៀបការ។ ដូច្នេះ គ្រិស្តសាសនិកដែលមានភាពនឹងធឹងនឹងមិនយកស្នេហារបស់មនុស្សភេទផ្ទុយមកធ្វើជាល្បែងនោះឡើយ។—សុភ. ១២:២២
យើង។ ក្នុងឱវាទដែលប៉ូលបានជូនទៅធីម៉ូថេ គាត់បានដៅបញ្ជាក់អំពីភាពចាំបាច់នៃការគោរពអ្នកឯទៀត។ (សូមអាន១៦. ស្តីអំពីតួនាទីជាប្ដីនិងជាឪពុក តើទស្សនៈរបស់មនុស្សខ្លះក្នុងពិភពលោកនេះខុសគ្នាយ៉ាងណាពីអ្វីដែលគម្ពីរចែងអំពីតួនាទីនោះ?
១៦ យើងក៏ត្រូវយកចិត្តទុកដាក់ដើម្បីរក្សាឲ្យមានភាពនឹងធឹងចំពោះតួនាទីដែលព្រះផ្ដល់ឲ្យយើងក្នុងក្រុមគ្រួសារដែរ។ ពិភពលោករបស់សាថានកំពុងមើលងាយតួនាទីជាប្ដីនិងជាឪពុក។ ក្នុងនាទីកម្សាន្តនានា គេនិយមធ្វើឲ្យមេគ្រួសារមើលទៅសមនឹងទទួលការសើចចំអកនិងមិនគួរទទួលការគោរពនោះទេ។ ប៉ុន្តែ បទគម្ពីរសង្កត់ធ្ងន់ទៅលើភារកិច្ចរបស់ប្ដីដោយហៅគាត់ជា«ប្រមុខរបស់ប្រពន្ធ»។—អេភ. ៥:២៣; ១កូ. ១១:៣
១៧. សូមពន្យល់អំពីរបៀបដែលការចូលរួមក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារអាចបង្ហាញថាយើងមានភាពនឹងធឹងចំពោះភារកិច្ចរបស់យើង។
១៧ ប្ដីម្នាក់អាចចិញ្ចឹមក្រុមគ្រួសាររបស់គាត់ ប៉ុន្តែបើគាត់មិននាំមុខក្នុងការគោរពប្រណិប័តន៍ព្រះ នោះគាត់នឹងបង្ហាញថាគាត់មិនមានប្រាជ្ញានិងមិនបំពេញតួនាទីរបស់ខ្លួននោះទេ។ (ចោ. ៦:៦, ៧) ហេតុនេះហើយ ធីម៉ូថេទី១ ៣:៤ ចែងថាបើអ្នកជាមេគ្រួសារម្នាក់ ហើយកំពុងព្យាយាមឲ្យបានភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ នោះអ្នកត្រូវជាបុរសដែល«កំពុងដឹកនាំពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ មានកូនដែលចុះចូល ថែមទាំងមានភាពនឹងធឹងគ្រប់ជំពូក»។ ស្តីអំពីរឿងនេះ សូមដណ្ដឹងសួរខ្លួនថា‹តើខ្ញុំទុកពេលជាទៀងទាត់ដើម្បីគោរពប្រណិប័តន៍ជាក្រុមគ្រួសារឬទេ?›។ ប្ដីខ្លះមិនបានធ្វើដូច្នេះទេ រហូតដល់ប្រពន្ធត្រូវអង្វរឲ្យគាត់នាំមុខក្នុងការគោរពប្រណិប័តន៍ព្រះ។ ដូច្នេះ ប្ដីគ្រប់រូបគួរពិចារណាឲ្យបានដិតដល់ថាខ្លួនមានទស្សនៈយ៉ាងណាចំពោះភារកិច្ចនេះ។ ពិតមែន ប្រពន្ធដែលជាគ្រិស្តសាសនិកគួរគាំទ្រការរៀបចំស្តីអំពីការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនេះ ហើយសហការជាមួយប្ដីរបស់នាងដើម្បីឲ្យការរៀបចំនេះអាចដំណើរការបានយ៉ាងល្អ។
១៨. តើក្មេងៗអាចរៀនឲ្យមានភាពនឹងធឹងយ៉ាងដូចម្ដេច?
១៨ ក្មេងៗក៏បានត្រូវលើកទឹកចិត្តឲ្យមានភាពនឹងធឹងក្នុងជីវិតដែរ។ (សាស្ដ. ១២:១) កាលដែលក្មេងៗខំរៀនឲ្យចេះធ្វើការនឿយហត់ ដូចជាធ្វើកិច្ចការផ្ទះដែលគេអាចធ្វើបានសមស្របតាមអាយុនិងសមត្ថភាពរបស់គេ នោះពិតជាមានប្រយោជន៍មែន។ (បរិ. ៣:២៧) ពេលដែលស្តេចដាវីឌនៅក្មេងនៅឡើយ គាត់បានរៀនធ្វើជាគង្វាលល្អ។ គាត់ក៏បានរៀនធ្វើជាតន្ត្រីករនិងជាអ្នកនិពន្ធបទភ្លេង ដែលនេះជាជំនាញដែលនាំឲ្យគាត់អាចលេងភ្លេងនៅចំពោះមុខអ្នកគ្រប់គ្រងក្នុងប្រទេសអ៊ីស្រាអែល។ (១សាំ. ១៦:១១, ១២, ១៨-២១) ពេលដាវីឌនៅក្មេង គាត់ប្រាកដជាមនុស្សដែលចេះលេងសើច ប៉ុន្តែគាត់ក៏បានរៀនជំនាញដែលគាត់បានប្រើដើម្បីសរសើរព្រះយេហូវ៉ានៅពេលក្រោយមកដែរ ដូចជាជំនាញជាគង្វាលបានជួយគាត់ឲ្យចេះដឹកនាំប្រជាជាតិអ៊ីស្រាអែលដោយចិត្តអត់ធ្មត់។ ប្អូនៗវ័យក្មេងអើយ! ដើម្បី មានជំនាញដែលនឹងជួយប្អូនឲ្យបម្រើព្រះដែលជាអ្នកបង្កើត ហើយនឹងជួយប្អូនឲ្យត្រៀមខ្លួនទទួលភារកិច្ចនៅថ្ងៃអនាគតនោះ តើសព្វថ្ងៃនេះ ប្អូនកំពុងរៀនជំនាញប៉ុន្មានយ៉ាងដែលមានប្រយោជន៍?
រក្សាឲ្យមានទស្សនៈសមហេតុសមផល
១៩, ២០. តើចិត្តគំនិតសមហេតុសមផលអ្វីដែលអ្នកតាំងចិត្តរក្សាឲ្យមានចំពោះខ្លួនអ្នក និងចំពោះការគោរពប្រណិប័តន៍របស់អ្នក?
១៩ យើងទាំងអស់គ្នាអាចខំព្យាយាមរក្សាឲ្យមានទស្សនៈសមហេតុសមផលចំពោះខ្លួន ដោយមិនចាត់ទុកខ្លួនថាសំខាន់ហួសហេតុពេក។ យើងមិនចង់ធ្វើជា«មនុស្សសុចរិតហួសល្បត់»ឡើយ។ (សាស្ដ. ៧:១៦) ការចេះលេងសើចអាចជួយធ្វើឲ្យស្ថានភាពដែលតានតឹងបានធូរស្បើយ ទោះជានៅក្នុងផ្ទះ នៅកន្លែងធ្វើការ ឬពេលទាក់ទងនឹងបងប្អូនរួមជំនឿក្ដី។ សមាជិកក្រុមគ្រួសារពិតជាចង់ប្រុងប្រយ័ត្នដើម្បីកុំឲ្យខ្លួនរិះគន់ហួសហេតុពេកចំពោះសមាជិកឯទៀត ដែលធ្វើឲ្យភាពសុខសាន្តដែលគួរតែមាននៅក្នុងផ្ទះលែងមានទៀត។ ក្នុងក្រុមជំនុំ បងប្អូនទាំងអស់អាចលេងសើចសប្បាយជាមួយគ្នា ដោយរក្សាឲ្យការសន្ទនានិងការបង្រៀនរបស់យើងជាអ្វីដែលល្អនិងលើកទឹកចិត្ត។—២កូ. ១៣:១០; អេភ. ៤:២៩
២០ យើងកំពុងរស់នៅក្នុងពិភពលោកមួយដែលមិនឲ្យតម្លៃទៅលើព្រះយេហូវ៉ាឬច្បាប់របស់លោកនោះទេ។ ផ្ទុយទៅវិញ រាស្ត្ររបស់ព្រះយេហូវ៉ាចាត់ទុកការស្ដាប់បង្គាប់និងភក្ដីភាពចំពោះលោកជាអ្វីដែលសំខាន់ណាស់។ គួរឲ្យរីករាយមែនដែលយើងអាចរួមចំណែកជាមួយនឹងបងប្អូនរួមជំនឿនៅទូទាំងពិភពលោកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយ«មានភាពនឹងធឹងគ្រប់ជំពូក»! ដូច្នេះ សូមឲ្យយើងតាំងចិត្តរក្សាឲ្យមានភាពនឹងធឹងចំពោះជីវិតនិងការគោរពប្រណិប័តន៍របស់យើង។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីយើងគួរទប់ទល់នឹងទស្សនៈរបស់មនុស្សក្នុងពិភពលោកនេះដែលគិតតែពីការសប្បាយ?
• តើយើងអាចមានអំណរ ហើយក៏មានភាពនឹងធឹងចំពោះកិច្ចបម្រើផ្សាយរបស់យើងយ៉ាងដូចម្ដេច?
• តើទស្សនៈរបស់យើងស្តីអំពីការទទួលភារកិច្ចក្នុងក្រុមជំនុំ បង្ហាញយ៉ាងដូចម្ដេចថាយើងមានភាពនឹងធឹងឬក៏មិនមាននោះ?
• សូមពន្យល់អំពីមូលហេតុដែលការឲ្យកិត្ដិយសដល់បងប្អូនរួមជំនឿនិងដល់សមាជិកក្នុងក្រុមគ្រួសារជាអ្វីដែលសំខាន់។
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១៣]
ប្ដីត្រូវចិញ្ចឹមក្រុមគ្រួសាររបស់គាត់ ថែមទាំងនាំមុខក្នុងការគោរពប្រណិប័តន៍ព្រះដែរ