លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការស្វែងរកការពិតអំពីស្ថានសួគ៌

ការស្វែងរកការពិតអំពីស្ថានសួគ៌

ការ​ស្វែង​រក​ការ​ពិត​អំពី​ស្ថាន​សួគ៌

សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ពិត​ជា​ទាក់​ទាញ​ចិត្ត​មែន! សេចក្ដី​សង្ឃឹម​ដែល​ថា មាន​ជីវិត​ក្រោយ​ពេល​មនុស្ស​ស្លាប់ បាន​ត្រូវ​ប្រកាន់​យក​ដោយ​ពួក​អ្នក​កាន់​តាម​សាសនា​ព្រះ​ពុទ្ធ អ៊ីស្លាម ហិណ្ឌូ សមាជិក​វិហារ​នៃ​ពិភព​គ្រិស្ត​សាសនា ហើយ​សូម្បី​តែ​មនុស្ស​ជា​ច្រើន​ដែល​មិន​ចាប់​អារម្មណ៍​នឹង​សាសនា​ក៏​មាន​សេចក្ដី​សង្ឃឹម​នេះ​ដែរ។ ធម្មតា​គេ​នឹក​គិត​អំពី​ស្ថាន​សួគ៌​ថា​ជា​កន្លែង​ដ៏​សែន​ស្អាត ដែល​មាន​តែ​ការ​សប្បាយ​ដែល​ពួក​អ្នក​នៅ​ទី​នោះ​លែង​មាន​ទុក្ខ​លំបាក ហើយ​ជួប​ជុំ«បង​ប្អូន​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់»។ ក៏​ប៉ុន្តែ ចំពោះ​មនុស្ស​ភាគ​ច្រើន​ពាក្យ​ចាស់​បុរាណ​មួយ​គឺ​ពិត​មែន​ដែល​ថា មនុស្ស​ទាំង​អស់​ចង់​ទៅ​ស្ថាន​សួគ៌ តែ​គ្មាន​នរណា​ចង់​ស្លាប់​ដើម្បី​ទៅ​ទី​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​មនុស្ស​មិន​ចង់​ស្លាប់​ដើម្បី​ទៅ​ស្ថាន​សួគ៌?

ប្រសិន​បើ​យើង​បាន​ត្រូវ​បង្កើត​ដើម្បី​ស្លាប់ ហើយ​ទៅ​ស្ថាន​សួគ៌​មែន មនុស្ស​កាន់​តែ​ច្រើន​នឹង​រង់​ចាំ​ធ្វើ​ដូច្នេះ ដូច​ជា​កូន​ក្មេង​រង់​ចាំ​ដល់​ពេល​ធំ​ឡើង ឬ​ក្មេង​ជំទង់​រង់​ចាំ​ពេល​ខ្លួន​រៀប​ការ មែន​ទេ? ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​មិន​ចង់​ស្លាប់​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​អ្នក​ផ្សាយ​សាសនា​អះអាង​ថា ស្ថាន​សួគ៌​ជា​កន្លែង​ដែល​បាន​ត្រូវ​គ្រោង​ទុក​ឲ្យ​យើង​រស់​នៅ ក្រោយ​យើង​ស្នាក់​នៅ​ផែនដី​មួយ​រយៈ​ពេល​ខ្លី។ ជា​ឧទាហរណ៍ កាឌីណល​ធាអូដរ ម៉ាក់ការិក ដែល​ជា​មេ​អេវ៉ែក​ម្នាក់​នៅ​វ៉ាស៊ីនតោន ឌី​.ស៊ី. សហរដ្ឋ​អាម៉េរិក មាន​ប្រសាសន៍​ថា៖ «យើង​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​នៅ​ទី​នេះ​ទេ។ យើង​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​នៅ​ស្ថាន​សួគ៌»។ ស្រដៀង​គ្នា​ដែរ អតីត​ប្រធាន​នៃ​សមាគម​ជាតិ​នៃ​អ៊ីវ៉ាន់ជីលិកខល​នៅ​សហរដ្ឋ​អាម៉េរិក បាន​ពោល​ថា៖ «គោល​ដៅ​នៃ​ជីវិត​យើង​គឺ​សរសើរ​ព្រះ ហើយ​ឡើង​ទៅ​ស្ថាន​សួគ៌ . . . ពី​ព្រោះ​ស្ថាន​សួគ៌​ជា​ទី​លំនៅ​របស់​យើង» (U.S. National Association of Evangelicals)។

ពួក​អ្នក​ដែល​ជឿ​ថា​មាន​ជីវិត​នៅ​ស្ថាន​សួគ៌​ក្រោយ​ពី​ស្លាប់ មាន​ជំនឿ​ដែល​ផ្អែក​ទៅ​លើ​ព័ត៌មាន​ស្តួច​ស្តើង។ លោក​ចច បា​ណា ប្រធាន​នៃ​ក្រុម​ហ៊ុន​មួយ​ដែល​ស្រាវ​ជ្រាវ​មតិ​អំពី​សាសនា បាន​យល់​ឃើញ​ថា មនុស្ស​ជា​ច្រើន​មាន«ទស្សនៈ​អំពី​ជីវិត​និង​ជីវិត​ក្រោយ​ពី​ស្លាប់​ដែល​ផ្អែក​លើ​គំនិត​ដែល​មក​ពី​ប្រភព​ផ្សេង​ៗ ដូច​ជា​ភាពយន្ត ចម្រៀង​និង​សៀវភៅ​ប្រលោម​លោក»។ នៅ​រដ្ឋ​ហ្ល័ររីដា សហរដ្ឋ​អាម៉េរិក គ្រូ​គង្វាល​ម្នាក់​បាន​និយាយ​ថា៖ «យើង​គ្រាន់​តែ​ដឹង​ថា​ស្ថាន​សួគ៌​ជា​ទី​លំនៅ​របស់​ព្រះ ក្រៅ​ពី​នេះ​យើង​មិន​ដឹង​អ្វី​ទៀត​ទេ​អំពី​ស្ថាន​សួគ៌»។

ក៏​ប៉ុន្តែ ស្ថាន​សួគ៌​ជា​សាច់​រឿង​ដ៏​សំខាន់​មួយ​ក្នុង​គម្ពីរ។ យោង​ទៅ​តាម​បណ្ដាំ​របស់​ព្រះ តើ​ស្ថាន​សួគ៌​មាន​សភាព​បែប​ណា? តើ​មនុស្ស​បាន​ត្រូវ​បង្កើត​ឲ្យ​រស់​នៅ​ស្ថាន​សួគ៌​ឬ? បើ​មនុស្ស​ទៅ​ស្ថាន​សួគ៌​មែន តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​នៅ​ទី​នោះ?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣]

ហេតុ​អ្វី​បាន​ជា​មនុស្ស ជា​ច្រើន​ចង់​ទៅ​ស្ថាន​សួគ៌ តែ​មាន​មនុស្ស​តិច​ណាស់ ចង់​ស្លាប់​ដើម្បី​ទៅ​ស្ថាន​សួគ៌?