១ បណ្ដុះឲ្យមានទំនុកចិត្ដលើគម្ពីរ
១ បណ្ដុះឲ្យមានទំនុកចិត្តលើគម្ពីរ
«គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍សម្រាប់បង្រៀន កែតម្រង់ ធ្វើឲ្យត្រឹមត្រូវឡើងវិញ»។—ធីម៉ូថេទី២ ៣:១៦
ហេតុអ្វីពិបាកធ្វើ? មនុស្សជាច្រើននិយាយអំពីគម្ពីរថា ជាសៀវភៅដែលបានផុសចេញពីប្រាជ្ញារបស់មនុស្សតែប៉ុណ្ណោះ។ មនុស្សខ្លះជឿថារឿងក្នុងគម្ពីរមិនត្រឹមត្រូវតាមប្រវត្ដិសាស្ត្រឡើយ។ ខ្លះទៀតអះអាងថាដំបូន្មានក្នុងគម្ពីរគ្មានប្រយោជន៍ឬក៏ហួសសម័យ។
តើលោកអ្នកអាចយកឈ្នះការពិបាកទាំងនេះដោយវិធីណា? ជាញយដង មនុស្សដែលមិនមានទំនុកចិត្តលើគម្ពីរឬគិតថាគម្ពីរគ្មានប្រយោជន៍ ពួកគាត់មិនបានពិនិត្យមើលរឿងនេះក្នុងគម្ពីរដោយខ្លួនឯងទេ។ ពួកគាត់គ្រាន់តែនិយាយតាមអ្វីដែលពួកគាត់ឮប៉ុណ្ណោះ។ ក៏ប៉ុន្តែ គម្ពីរព្រមានថា៖ «មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន»។—សុភាសិត ១៤:១៥
ជាជាងជឿដោយងងឹតងងុលលើអ្វីដែលអ្នកដទៃនិយាយ យកល្អឲ្យលោកអ្នកធ្វើតាមពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលរស់នៅទីក្រុងបេរៀ ដែលឥឡូវស្ថិតនៅប្រទេសក្រិចប៉ែកខាងជើង។ ពួកគាត់មិនជឿភ្លាមៗនូវអ្វីៗដែលអ្នកដទៃបាននិយាយនោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់មានកេរ្ដិ៍ឈ្មោះជាអ្នកដែល«ពិនិត្យមើលបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថាការទាំងនោះជាការពិតឬមិនពិត»។ (សកម្មភាព ១៧:១១) សូមឲ្យយើងពិចារណាយ៉ាងសង្ខេបពីមូលហេតុពីរយ៉ាងដែលលោកអ្នកអាចមានទំនុកចិត្តថា គម្ពីរជាបណ្ដាំរបស់ព្រះ ដែលមនុស្សបានសរសេរក្រោមការដឹកនាំរបស់លោក។
គម្ពីរមានភាពត្រឹមត្រូវតាមប្រវត្ដិសាស្ត្រ។ អស់ច្រើនឆ្នាំហើយ អ្នកដែលមិនជឿគម្ពីរបានធ្វើឲ្យមានការសង្ស័យរហូតស្តីអំពីភាពត្រឹមត្រូវនៃឈ្មោះមនុស្សនិងកន្លែងផ្សេងៗដែលមានក្នុងគម្ពីរ។ យ៉ាងណាក៏ដោយ ម្ដងហើយម្ដងទៀត មានទីសំអាងដែលបញ្ជាក់ថាការសង្ស័យទាំងនោះគឺខុស ហើយនេះបង្ហាញថាយើងអាចទុកចិត្តលើកំណត់ហេតុក្នុងគម្ពីរបាន។
ជាឧទាហរណ៍ សៀវភៅអេសាយ ២០:១ បានរៀបរាប់អំពីស្តេចជនជាតិអាសស៊ើរឈ្មោះសើកុន។ ពួកបណ្ឌិតមិនជឿថាស្តេចនោះជាបុគ្គលដែលមានពិតមែនទេ។ យ៉ាងណាក៏ដោយ នៅឆ្នាំ១៨៤០ជាង ពួកបុរាណវត្ថុវិទូបានជីករកឃើញវាំងរបស់ស្តេចនេះ។ ឥឡូវ ក្នុងចំណោមស្តេចអាសស៊ើរ សើកុនជាស្តេចមួយដែលពួកបុរាណវត្ថុវិទូស្គាល់ទូទៅ។
អ្នកសង្ស័យបានចោទថាប៉ុនទាសពីឡាត អភិបាលស្រុកជនជាតិរ៉ូមដែលបញ្ជាឲ្យគេសម្លាប់លោកយេស៊ូ មិនមែនជាបុគ្គលដែលមានពិតមែនទេ។ (ម៉ាថាយ ២៧:១, ២២-២៤) ប៉ុន្តែ នៅឆ្នាំ១៩៦១ គេបានរកឃើញថ្មមួយផ្ទាំងនៅជិតទីក្រុងសេសារៀនាប្រទេសអ៊ីស្រាអែល ដែលមានឈ្មោះនិងឋានៈរបស់ពីឡាត។
ស្តីអំពីចំណុចដែលថាគម្ពីរមានភាពត្រឹមត្រូវតាមប្រវត្ដិសាស្ត្រ កាសែតមួយដែលចេញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៩ បានសរសេរថា៖ «តាមវិធីដ៏អស្ចារ្យ បុរាណវត្ថុវិទ្យានៅសម័យយើងបានបញ្ជាក់ចំណុចសំខាន់ៗដែលមានក្នុងគម្ពីរសញ្ញាចាស់និងសញ្ញាថ្មី។ បុរាណវត្ថុវិទ្យាបានគាំទ្រចំណុចសំខាន់ៗដែលមានក្នុងរឿងអំពីបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែល ការចាកចេញពីស្រុកអេស៊ីប ការគ្រប់គ្រងរបស់រាជវង្សដាវីឌ និងជីវភាពរស់នៅរបស់មនុស្សនាសម័យលោកយេស៊ូ»។ (U.S. News & World Report ) ទោះជាជំនឿទៅលើគម្ពីរមិនផ្អែកលើរបកគំហើញពីបុរាណវត្ថុវិទ្យាក៏ដោយ តែបើគម្ពីរពិតជាសៀវភៅដែលមនុស្សបានសរសេរក្រោមការដឹកនាំរបស់ព្រះមែន នោះគួរមានភាពត្រឹមត្រូវតាមប្រវត្ដិសាស្ត្រ។
លេវីវិន័យ ១១:៣២-៤០; ចោទិយកថា ២៣:១២, ១៣) សមាជិកក្រុមគ្រួសារដែលអនុវត្តតាមការណែនាំក្នុងគម្ពីរ ស្តីអំពីរបៀបប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នោះមានសុភមង្គលច្រើនជាង។ (អេភេសូរ ៥:២៨–៦:៤) បុគ្គលដែលរស់នៅសមស្របតាមគោលការណ៍ក្នុងគម្ពីរ អាចក្លាយទៅជានិយោជិតដែលចេះយកចិត្តទុកដាក់ ឬនិយោជកដែលជាមនុស្សសមហេតុសមផល។ (អេភេសូរ ៤:២៨; ៦:៥-៩) ការអនុវត្តតាមគោលការណ៍ក្នុងគម្ពីរមានប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តផងដែរ។ (សុភាសិត ១៤:៣០; អេភេសូរ ៤:៣១, ៣២; កូឡុស ៣:៨-១០) យោបល់ល្អៗដូចនេះគឺជាអ្វីដែលយើងសង្ឃឹមថានឹងទទួលពីអ្នកបង្កើតរបស់យើង។
យោបល់ល្អៗដែលមានក្នុងគម្ពីរនាំឲ្យមនុស្សពីគ្រប់ស្រទាប់វណ្ណៈទទួលប្រយោជន៍។ ច្រើនឆ្នាំមុននឹងគេដឹងអំពីបាក់តេរី និងវិធីដែលវាចម្លងរោគ នោះគម្ពីរណែនាំមនុស្សឲ្យមានអនាម័យ ហើយការណែនាំនេះនៅតែមានប្រយោជន៍សព្វថ្ងៃ។ (តើមានផលប្រយោជន៍អ្វី? ប្រាជ្ញាដែលមានក្នុងគម្ពីរអាចធ្វើឲ្យមនុស្សខ្លៅល្ងង់ឬមនុស្សដែលមិនមានបទពិសោធន៍ក្នុងជីវិត មានប្រាជ្ញា។ (ទំនុកតម្កើង ១៩:៧) បន្ថែមទៅទៀត កាលណាយើងមានទំនុកចិត្តទៅលើគម្ពីរ នោះគម្ពីរអាចជួយយើងបានប្រសើរជាងសៀវភៅឯទៀតឆ្ងាយណាស់ ក្នុងការក្រេបយកចំណេះអំពីព្រះដែលនាំឲ្យយើងមានជំនឿរឹងមាំ ដូចបញ្ជាក់ក្នុងអត្ថបទបន្ទាប់។
ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលសៀវភៅតើព្រះគម្ពីរ ពិតជាបង្រៀនយ៉ាងណា? * ជំពូកទី២ដែលមានចំណងជើងថា «ព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ»។
[កំណត់សម្គាល់]
^ វគ្គ 12 បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។