តើមនុស្សនិយាយអ្វីអំពីលោកយេស៊ូ?
តើមនុស្សនិយាយអ្វីអំពីលោកយេស៊ូ?
«គ្មានការសង្ស័យទេ . . . លោកយេស៊ូពីក្រុងណាសារ៉ែតជាបុគ្គលដ៏សំខាន់ចម្បងក្នុងប្រវត្ដិសាស្ត្រ» (អ្នកប្រវត្ដិវិទូជនជាតិអង់គ្លេសម្នាក់ ឈ្មោះ H. G. Wells)។
«ក្នុងចំណោមវីរជនទាំងអស់ដែលធ្លាប់មានក្នុងប្រវត្ដិសាស្ត្រ នោះលោកយេស៊ូ . . . ល្អឯក» (សាសនវិទូនិងអ្នកប្រវត្ដិវិទូម្នាក់ដែលកើតនៅប្រទេសស៊្វីស ឈ្មោះ Philip Schaff)។
តើអ្នកណាមានលក្ខណៈគ្រប់គ្រាន់ដើម្បីអាចហៅគាត់ថាជាបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ? តើគួរឲ្យតម្លៃឧត្តមភាពរបស់បុគ្គលម្នាក់តាមរបៀបណា? តើដោយសារគាត់មានជំនាញខាងយុទ្ធសាស្ត្រឬ? តើដោយសារកម្លាំងកាយរបស់គាត់ឬ? តើដោយគំនិតវាងវៃរបស់គាត់ទៅវិញឬ? ឬក៏តើគួរឲ្យតម្លៃឧត្តមភាពរបស់បុគ្គលនោះ ទៅតាមពាក្យសម្ដីនិងការប្រព្រឹត្តរបស់គាត់ដែលមានឥទ្ធិពលប៉ុណ្ណាលើមនុស្ស ព្រមទាំងគំរូដែលគាត់តាំងឬទេ?
សូមកត់សម្គាល់អ្វីដែលពួកប្រវត្ដិវិទូ ពួកវិទ្យាសាស្ត្រ ពួកអ្នកប្រាជ្ញ ពួកអ្នកនិពន្ធ ពួកមេដឹកនាំខាងនយោបាយ និងមនុស្សឯទៀត ដែលនៅរស់និងដែលបានស្លាប់រួចទៅហើយ បាននិយាយអំពីបុរសម្នាក់ ឈ្មោះលោកយេស៊ូគ្រិស្តពីក្រុងណាសារ៉ែត។
«យើងត្រូវតែសម្របសម្រួលហេតុការណ៍ដើម្បីបដិសេធថា លោកយេស៊ូជាបុគ្គលដែលមានឥទ្ធិពលជាងគេ មិនគ្រាន់តែក្នុងពីរពាន់ឆ្នាំកន្លងទៅនេះប៉ុណ្ណោះទេ តែក្នុងប្រវត្ដិសាស្ត្រទាំងឡាយនៃមនុស្សផង» (អ្នកនិពន្ធនិងអ្នកប្រាជ្ញខាងគម្ពីរជនជាតិអាម៉េរិកម្នាក់ ឈ្មោះ Reynolds Price)។
«បុរសម្នាក់ដែលគ្មានទោសសោះ បានបូជាខ្លួនដើម្បីប្រយោជន៍អ្នកដទៃរួមទាំងពួកសត្រូវរបស់ខ្លួន ហើយបានក្លាយទៅជាថ្លៃលោះនៃមនុស្សជាតិ។ នោះហើយជាទង្វើដ៏ល្អឥតខ្ចោះ» (អ្នកនាំមុខខាងនយោបាយនិងសាសនានៃប្រទេសឥណ្ឌា ឈ្មោះ Mohandas K. Gandhi)។
«ពេលនៅក្មេងខ្ញុំទទួលការបង្ហាត់បង្រៀនពីគម្ពីរ និងគម្ពីរថែលមូដ។ ខ្ញុំកាន់សាសនាយូដា តែខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់អំពីបុគ្គលដ៏ពិសេសម្នាក់ គឺលោកយេស៊ូ» (អ្នកវិទ្យាសាស្ត្រម្នាក់ដែលកើតនៅប្រទេសអាឡឺម៉ង់ ឈ្មោះ Albert Einstein)។
«ចំពោះខ្ញុំ លោកយេស៊ូគ្រិស្តជាបុគ្គលដ៏ល្អប្រសើរបំផុតក្នុងប្រវត្ដិសាស្ត្រ ក្នុងនាមជាកូនព្រះនិងជាកូនមនុស្សផង។ គ្រប់ទាំងអ្វីដែលលោកបានពោលឬប្រព្រឹត្ត មានតម្លៃចំពោះយើងសព្វថ្ងៃ។ យើងមិនអាចនិយាយដូចនេះអំពីបុគ្គលណាទៀតឡើយ សូម្បីតែគាត់ស្លាប់បាត់ទៅហើយឬនៅរស់ក៏ដោយ» (អ្នកនិពន្ធម្នាក់ដែលកើតនៅប្រទេសប៉ូឡូញ ឈ្មោះ Sholem Asch ដូចបានដកស្រង់ពីកាសែត Christian Herald កំណែជាអក្សរទ្រេតមានស្រាប់ពីកាសែតនោះ)។
«រហូតដល់អាយុ៣៥ឆ្នាំ ខ្ញុំជាបុរសដែលមិនមានជំនឿទៅលើអ្វីសោះ។ ប៉ុន្តែ ប្រាំឆ្នាំមុន ខ្ញុំចាប់មានជំនឿ។ ខ្ញុំបានជឿទៅលើលទ្ធិអំពីលោកយេស៊ូគ្រិស្ត ហើយជីវិតខ្ញុំទាំងមូលមានការប្រែប្រួលភ្លាមៗ» (អ្នកនិពន្ធនិងអ្នកទស្សនវិទូជនជាតិរូស៊ីម្នាក់ ឈ្មោះ Leo Tolstoy)។
«ជីវិត[របស់លោយេស៊ូ]មានឥទ្ធិពលដល់មនុស្សខ្លាំងជាងគេបំផុត ហើយឥទ្ធិពលរបស់លោកគឺមានកាន់តែខ្លាំងឡើងៗ» (អ្នកប្រវត្ដិវិទូនិងអ្នកនិពន្ធជនជាតិអាម៉េរិកម្នាក់ ឈ្មោះ Kenneth Scott Latourette)។
«តើយើងគួរសន្មតថាប្រវត្ដិសាស្ត្រនៃជីវិតរបស់លោកយេស៊ូជារឿងប្រឌិតឬទេ? មិនមែនទេបងប្អូនអើយ! គ្មានលក្ខណៈដូចរឿងប្រឌិតឡើយ។ ផ្ទុយទៅវិញ ចំពោះប្រវត្ដិសាស្ត្រនៃទស្សនវិទូក្រិចម្នាក់ឈ្មោះសូក្រាត ដែលរស់នៅសតវត្សរ៍ទី៥មុនគ.ស. នោះគ្មាននរណាសង្ស័យទេ តែប្រវត្ដិសាស្ត្រនៃលោកយេស៊ូគ្រិស្តមានការគាំទ្រនិងការបញ្ជាក់យ៉ាងច្រើនជាងប្រវត្ដិសាស្ត្រនៃសូក្រាតទៅទៀត» (អ្នកទស្សនវិទូម្នាក់ជនជាតិបារាំង ឈ្មោះ Jean-Jacques Rousseau)។
ហេព្រើរ ១២:២; កិច្ចការ ៩:៣) តើលោកយេស៊ូអាចបង្រៀនយើងអ្វីស្តីអំពីរបៀបរស់នៅ? តើជីវិតរបស់លោកអាចមានប្រយោជន៍ដល់អ្នកយ៉ាងដូចម្ដេច?
គឺច្បាស់ហើយ ប្រសិនបើបុគ្គលណាម្នាក់សមនឹងធ្វើជាគំរូរបស់យើង បុគ្គលនោះគឺលោកយេស៊ូគ្រិស្ត។ បុរសដែលមានវិជ្ជាជ្រៅជ្រះម្នាក់ឈ្មោះប៉ុលដែលធ្លាប់រស់នៅសតវត្សរ៍ទី១ ហើយត្រូវបានជ្រើសរើសដោយលោកយេស៊ូឲ្យធ្វើជាអ្នកកាន់តាមលោក និងឲ្យនិយាយអំពីលោកដល់សាសន៍ដទៃ នោះបានដាស់តឿនយើងឲ្យ«រំពឹងមើល»លោកយេស៊ូ។ (