លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការបម្រើព្រះយេហូវ៉ាមុនអស់ទាំងថ្ងៃអាក្រក់មកដល់

ការបម្រើព្រះយេហូវ៉ាមុនអស់ទាំងថ្ងៃអាក្រក់មកដល់

«ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន»។—សាស្ដ. ១២:១

១, ២. () តើព្រះបានដឹកនាំសាឡូម៉ូនឲ្យសរសេរឱវាទអ្វីសម្រាប់ប្អូនយុវវ័យ? () ហេតុអ្វីគ្រិស្ដសាសនិកដែលមានអាយុ៥០ឆ្នាំច្រើនជាងនេះក៏ចាប់អារម្មណ៍នឹងឱវាទរបស់សាឡូម៉ូនដែរ?

ព្រះបានដឹកនាំស្ដេចសាឡូម៉ូនឲ្យសរសេរប្រាប់ប្អូនយុវវ័យដោយពាក្យទាំងនេះថា«ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់»។ តើពាក្យ«អស់ទាំងថ្ងៃអាក្រក់»សំដៅលើអ្វី? សាឡូម៉ូនបានប្រើពាក្យកំណាព្យដែលគួរឲ្យចាប់អារម្មណ៍ដើម្បីរៀបរាប់អំពីគ្រាពិបាកដែលមនុស្សចាស់ជួបប្រទះ ដូចជា ញ័រដៃ ញ័រជើង បាក់ធ្មេញ មើលមិនសូវច្បាស់ ស្ដាប់មិនសូវឮ សក់ស្កូវ ហើយកោងខ្នង។ យើងមិនគួរចាំរហូតដល់ពេលដែលយើងមានស្ថានភាពបែបនេះ ដើម្បីចាប់ផ្ដើមបម្រើព្រះយេហូវ៉ាឡើយ។—សូមអាន សាស្ដា ១២:១-

គ្រិស្ដសាសនិកភាគច្រើនដែលមានអាយុ៥០ឆ្នាំច្រើនជាងនេះនៅតែមានកម្លាំងច្រើន។ ពួកគាត់ប្រហែលជាមានសក់ស្កូវខ្លះ ប៉ុន្ដែពួកគាត់ទំនងជាមិនទាន់មានសុខភាពទន់ខ្សោយដូចសាឡូម៉ូនបានរៀបរាប់នោះទេ។ តើគ្រិស្ដសាសនិកវ័យចាស់ទាំងនេះអាចទទួលប្រយោជន៍ពីឱវាទដែលមកពីព្រះសម្រាប់ប្អូនយុវវ័យ ដែលថា«ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន»ទេ? តើឱវាទនេះមានន័យយ៉ាងណា?

. តើការនឹកចាំពីអ្នកបង្កើតដ៏ឧត្ដមរបស់យើងរួមបញ្ចូលអ្វីខ្លះ?

 អ្នកប្រហែលជាបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំហើយ ប៉ុន្ដែជាការល្អដែលម្ដងម្កាលអ្នកគិតអំពីភាពអស្ចារ្យនៃអ្នកបង្កើតរបស់យើង។ ជីវិតគឺជាអំណោយដ៏អស្ចារ្យមួយពីព្រះ។ ភាពស្មុគស្មាញនៃការបង្កើតគឺហួសពីសមត្ថភាពយល់ដឹងរបស់មនុស្ស។ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវអ្វីជាច្រើនដើម្បីឲ្យយើងអាចសប្បាយនឹងជីវិត។ ពេលយើងពិចារណាអំពីអ្វីដែលព្រះយេហូវ៉ាបានបង្កើត យើងឲ្យតម្លៃកាន់តែខ្លាំងឡើងចំពោះសេចក្ដីស្រឡាញ់ ប្រាជ្ញានិងឫទ្ធានុភាពរបស់លោក។ (ទំនុក. ១៤៣:៥) ប៉ុន្ដែការនឹកចាំពីព្រះដ៏បង្កើតខ្លួនអ្នកបង្កើតដ៏ឧត្ដមរបស់យើង ជាប់ទាក់ទងនឹងការរំពឹងគិតអំពីភារកិច្ចដែលយើងមានចំពោះលោក។ ក្នុងអំឡុងពេលដែលយើងរំពឹងគិតអំពីរឿងនេះ យើងច្បាស់ជាមានអារម្មណ៍ថាយើងចង់បង្ហាញចិត្ដកតញ្ញូចំពោះអ្នកបង្កើតរបស់យើង ដោយបម្រើលោកឲ្យអស់ពីសមត្ថភាពពេញមួយជីវិតរបស់យើង។—សាស្ដ. ១២:១៣

ឱកាសពិសេសពេលមានវ័យចាស់

. តើគ្រិស្ដសាសនិកដែលមានបទពិសោធន៍ច្រើនឆ្នាំ អាចសួរខ្លួនគាត់នូវសំណួរអ្វីខ្លះ ហើយហេតុអ្វី?

ប្រសិនបើអ្នកមានបទពិសោធន៍ច្រើនឆ្នាំ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំនឹងធ្វើអ្វីក្នុងជីវិតនៅពេលឥឡូវនេះ ពេលដែលខ្ញុំនៅតែមានកម្លាំង?›។ ក្នុងនាមជាគ្រិស្ដសាសនិកម្នាក់ដែលមានបទពិសោធន៍ អ្នកមានឱកាសដែលអ្នកទៀតមិនមាន។ អ្នកអាចប្រាប់បងប្អូនដែលក្មេងជាងអំពីអ្វីដែលអ្នកបានរៀនពីព្រះយេហូវ៉ា។ អ្នកអាចលើកទឹកចិត្ដអ្នកទៀតដោយប្រាប់អំពីបទពិសោធន៍ដែលអ្នកមានក្នុងការបម្រើព្រះ។ ស្ដេចដាវីឌបានអធិដ្ឋានសុំឲ្យព្រះផ្ដល់ឱកាសឲ្យគាត់អាចធ្វើដូច្នេះ។ គាត់បានសរសេរថា«ព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំតាំងតែពីក្មេងមក . . . សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង ដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្ដាទ្រង់ដល់ដំណមនុស្សជាន់ក្រោយ នឹងពីឥទ្ធានុភាពទ្រង់ដល់ពួកអ្នកដែលត្រូវកើតខាងមុខ»។—ទំនុក. ៧១:១៧, ១៨

. តើគ្រិស្ដសាសនិកវ័យចាស់អាចចែករំលែកដល់អ្នកទៀតនូវអ្វីដែលគាត់បានរៀនយ៉ាងដូចម្ដេច?

តើតាមរបៀបណាអ្នកអាចចែករំលែកចំណេះដឹងដែលអ្នកបានទទួលអស់ជាច្រើនឆ្នាំ ដល់អ្នកទៀត? តើអ្នកអាចអញ្ជើញប្អូនដែលក្មេងជាងអ្នកដែលជាអ្នកបម្រើព្រះឲ្យមកលេងផ្ទះរបស់អ្នកដើម្បីលើកទឹកចិត្ដពួកគេទេ? តើអ្នកអាចសុំពួកគេឲ្យទៅផ្សព្វផ្សាយជាមួយអ្នក ហើយបង្ហាញពួកគេនូវអំណរដែលអ្នកមានក្នុងការបម្រើព្រះយេហូវ៉ាទេ? អេលីហ៊ូវបាននិយាយថា«គប្បីឲ្យចាស់និយាយ ហើយគួរឲ្យអ្នកដែលមានអាយុច្រើនបង្រៀនពីប្រាជ្ញា»។ (យ៉ូប ៣២:៧) សាវ័កប៉ូលបានដាស់តឿនស្ដ្រីគ្រិស្ដសាសនិកឲ្យលើកទឹកចិត្ដអ្នកទៀតតាមរយៈពាក្យសម្ដីនិងគំរូរបស់ពួកគាត់។ គាត់បានសរសេរថា«ស្ដ្រីវ័យចាស់ត្រូវ . . . បង្រៀនអំពីអ្វីដែលល្អ»។—ទីត. ២:៣

អ្វីដែលអ្នកអាចធ្វើដើម្បីជួយអ្នកទៀត

. ហេតុអ្វីគ្រិស្ដសាសនិកដែលមានបទពិសោធន៍អស់ជាច្រើនទសវត្សរ៍មិនគួរមើលស្រាលសមត្ថភាពរបស់ខ្លួន?

ប្រសិនបើអ្នកជាគ្រិស្ដសាសនិកម្នាក់ដែលមានបទពិសោធន៍ អ្នកមានសមត្ថភាពយ៉ាងច្រើនដើម្បីជួយអ្នកទៀត។ សូមពិចារណានូវអ្វីដែលអ្នកដឹងនៅពេលឥឡូវនេះ ដែលអ្នកមិនបានដឹងកាលពី៣០៤០ឆ្នាំមុន។ អ្នកដឹងអំពីរបៀបអនុវត្ដគោលការណ៍គម្ពីរក្នុងស្ថានភាពផ្សេងក្នុងជីវិត។ អ្នកច្បាស់ជាមានសមត្ថភាពធ្វើឲ្យសេចក្ដីពិតក្នុងគម្ពីរមានឥទ្ធិពលលើចិត្ដរបស់អ្នកទៀត។ ប្រសិនបើអ្នកជាអ្នកចាស់ទុំម្នាក់ អ្នកដឹងអំពីរបៀបជួយបងប្អូនដែលចាប់ផ្ដើមដើរផ្លូវខុស។ (កាឡ. ៦:១) ប្រហែលជាអ្នកបានរៀនអំពីរបៀបត្រួតពិនិត្យសកម្មភាពក្នុងក្រុមជំនុំ ផ្នែកចាត់ចែងសន្និបាត ឬការសាងសង់សាលប្រជុំ។ អ្នកប្រហែលជាដឹងអំពីរបៀបលើកទឹកចិត្ដគ្រូពេទ្យឲ្យប្រើវិធីព្យាបាលដែលមិនប្រើឈាម។ សូម្បីតែអ្នកទើបតែបានស្គាល់សេចក្ដីពិតក៏ដោយ អ្នកមានបទពិសោធន៍ដ៏មានតម្លៃ។ ជាឧទាហរណ៍ ប្រសិនបើអ្នកបានចិញ្ចឹមអប់រំកូន អ្នកនឹងមានបទពិសោធន៍ជាច្រើន។ គ្រិស្ដសាសនិកវ័យចាស់ អាចធ្វើជាប្រភពដ៏សំខាន់ក្នុងការលើកទឹកចិត្ដរាស្ដ្ររបស់ព្រះយេហូវ៉ា តាមរយៈការបង្រៀន ការនាំមុខ និងការពង្រឹងជំនឿបងប្អូនប្រុសស្រី។—សូមអាន យ៉ូប ១២:១២

. តើការបង្ហាត់បង្រៀនអ្វីខ្លះដែលគ្រិស្ដសាសនិកវ័យចាស់អាចផ្ដល់ឲ្យបងប្អូនវ័យក្មេង?

តើតាមរបៀបណាអ្នកអាចប្រើសមត្ថភាពរបស់អ្នកឲ្យបានពេញលេញជាង? ប្រហែលជាអ្នកអាចបង្ហាញបងប្អូនវ័យក្មេងអំពីរបៀប ចាប់ផ្ដើម និងរបៀបដឹកនាំការសិក្សាគម្ពីរ។ ប្រសិនបើអ្នកជាបងស្រីម្នាក់ តើអ្នកអាចណែនាំម្ដាយវ័យក្មេងអំពីរបៀបដែលពួកគាត់អាចបន្ដក្នុងសកម្មភាពខាងកិច្ចបម្រើព្រះ ពេលដែលគាត់ត្រូវថែរក្សាកូនតូចទេ? ប្រសិនបើអ្នកជាបងប្រុសម្នាក់ តើអ្នកអាចបង្រៀនបងប្អូនប្រុសវ័យក្មេងអំពីរបៀបថ្លែងសុន្ទរកថាយ៉ាងរស់រវើក និងរបៀបផ្សព្វផ្សាយដំណឹងល្អដោយមានប្រសិទ្ធភាពជាងទេ? តើអ្នកអាចបង្ហាញពួកគេអំពីរបៀបទៅលេងបងប្អូនប្រុសស្រីវ័យចាស់ ដើម្បីលើកទឹកចិត្ដពួកគាត់ឲ្យមានចំណងមិត្ដភាពកាន់តែរឹងមាំជាមួយព្រះយេហូវ៉ាទេ? សូម្បីតែអ្នកមិនមានកម្លាំងដែលអ្នកធ្លាប់មានក៏ដោយ អ្នកមានឱកាសដ៏ល្អដើម្បីបង្ហាត់បង្រៀនបងប្អូនវ័យក្មេង។ បណ្ដាំរបស់ព្រះចែងថា«កំឡាំងកាយជាសេចក្ដីអំនួតរបស់មនុស្សកំឡោះ ហើយសក់ស្កូវជាគ្រឿងលំអដល់មនុស្សចាស់»។—សុភ. ២០:២៩

ការបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង

. តើសាវ័កប៉ូលបានធ្វើអ្វីនៅពេលដែលគាត់មានវ័យចាស់?

សាវ័កប៉ូលបានប្រើសមត្ថភាពទាំងអស់ដែលគាត់មានដើម្បីបម្រើព្រះនៅពេលដែលគាត់មានវ័យចាស់។ នៅពេលដែលគាត់បានត្រូវដោះលែងពីគុកនៅក្រុងរ៉ូម ប្រហែលជានៅឆ្នាំ៦១ គ.ស. គាត់បានស៊ូទ្រាំអស់ជាច្រើនឆ្នាំនឹងការពិបាកក្នុងកិច្ចបម្រើជាសាសនទូត ហើយបើគាត់ចង់ គាត់អាចរស់នៅមួយកន្លែងដើម្បីផ្សព្វផ្សាយនៅក្រុងរ៉ូម។ (២កូ. ១១:២៣-២៧) បងប្អូននៅក្រុងដ៏ធំនោះប្រាកដជានឹងឲ្យតម្លៃដល់គាត់ បើគាត់បន្ដគាំទ្រពួកគេ។ ប៉ុន្ដែប៉ូលបានដឹងថាមានសេចក្ដីត្រូវការខ្លាំងជាងនៅប្រទេសផ្សេង។ គាត់បានចាប់ផ្ដើមកិច្ចការជាសាសនទូតម្ដងទៀត ជាមួយធីម៉ូថេនិងទីតុស ដោយធ្វើដំណើរទៅក្រុងអេភេសូរ បន្ទាប់មកទៅកោះក្រេត ហើយប្រហែលជាទៅតំបន់ម៉ាសេដូន។ (១ធី. ១:៣; ទីត. ១:៥) យើងមិនដឹងថាគាត់បានទៅប្រទេសអេស្ប៉ាញមិនបានទៅទេ ប៉ុន្ដែយើងដឹងថាគាត់ចង់ទៅទីនោះ។—រ៉ូម ១៥:២៤, ២៨

. តើនៅពេលណាពេត្រុសប្រហែលជាបានរើទៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង? (សូមមើលរូបភាពនៅដើមអត្ថបទ)។

សាវ័កពេត្រុសប្រហែលជាមានអាយុជាង៥០ឆ្នាំ ពេលដែលគាត់បានរើទៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។ តើយើងដឹងដូច្នេះយ៉ាងដូចម្ដេច? ប្រសិនបើគាត់មានអាយុស្រករគ្នានឹងលោកយេស៊ូចាស់ជាង គាត់ទំនងជាមានអាយុ៥០ឆ្នាំ ពេលដែលគាត់បានជួបសាវ័កទៀតនៅក្រុងយេរូសាឡិម នៅឆ្នាំ៤៩ គ.ស.។ (សកម្ម. ១៥:៧) ក្រោយពីកិច្ចប្រជុំនោះ ពេត្រុសបានទៅរស់នៅក្រុងបាប៊ីឡូន គាត់ទំនងជាបានទៅទីនោះដើម្បីផ្សព្វផ្សាយដល់ជនជាតិយូដាជាច្រើននាក់នៅតំបន់នោះ។ (កាឡ. ២:៩) គាត់រស់នៅទីនោះ ពេលដែលព្រះបានដឹកនាំគាត់ឲ្យសរសេរសំបុត្រទីរបស់គាត់ ប្រហែលជាឆ្នាំ៦២ គ.ស.។ (១ពេ. ៥:១៣) ការរើទៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាងអាចមានការពិបាក ប៉ុន្ដែពេត្រុសមិនឲ្យការដែលគាត់មានវ័យចាស់រារាំងគាត់មិនឲ្យទទួលអំណរដែលបានមកពីការបម្រើព្រះយេហូវ៉ាយ៉ាងពេញលេញនោះទេ។

១០, ១១. សូមរៀបរាប់បទពិសោធន៍មួយរបស់បងប្អូនម្នាក់ដែលបានរើទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង នៅពេលដែលពួកគាត់មានវ័យចាស់។

១០ សព្វថ្ងៃនេះ គ្រិស្ដសាសនិកជាច្រើននាក់ដែលមានអាយុ៥០ឆ្នាំច្រើនជាង ដឹងថាកាលៈទេសៈរបស់គាត់បានផ្លាស់ប្ដូរ ហើយគាត់អាចបម្រើព្រះយេហូវ៉ាតាមរបៀបថ្មីបាន។ បងប្អូនខ្លះបានរើទៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។ ជាឧទាហរណ៍ រ៉ូបឺតសរសេរថា«ប្រពន្ធខ្ញុំនិងខ្ញុំមានអាយុជិត៥៥ឆ្នាំ ពេលដែលយើងដឹងថាមានឱកាសល្អជាច្រើនសម្រាប់យើង។ កូនប្រុសតែមួយរបស់យើងបានឈប់រស់នៅជាមួយយើង យើងគ្មានឪពុកម្ដាយវ័យចាស់ដើម្បីថែរក្សាទៀតទេ ហើយយើងបានទទួលមត៌កបន្ដិចបន្ដួចពីឪពុកម្ដាយរបស់យើងដែលបានស្លាប់ទៅ។ ខ្ញុំបានគិតមើលថាផ្ទះដែលយើងលក់អាចសងរួចបំណុលដែលយើងជំពាក់ធនាគារ ហើយអាចឲ្យយើងផ្គត់ផ្គង់ជីវភាពរហូតដល់ពេលដែលខ្ញុំទទួលលុយចូលនិវត្ដន៍។ យើងបានថានៅប្រទេសបូលីវីមានមនុស្សជាច្រើនចង់រៀនគម្ពីរ ប៉ុន្ដែជីវិតប្រចាំថ្ងៃតម្រូវឲ្យចាយលុយតិច។ ដូច្នេះយើងបានសម្រេចចិត្ដរើទៅទីនោះ។ ការសម្របខ្លួនទៅតាមជីវភាពថ្មីគឺមិនមែនជាការងាយស្រួលទេ។ អ្វីទាំងអស់គឺខុសគ្នាឆ្ងាយណាស់ពីជីវិតដែលយើងធ្លាប់មាននៅអាម៉េរិកខាងជើង។ ប៉ុន្ដែយើងបានទទួលរង្វាន់ពីការខំប្រឹងប្រែងរបស់យើង»។

១១ រ៉ូបឺតបន្ថែមថា«យើងគិតតែពីសកម្មភាពក្នុងក្រុមជំនុំប៉ុណ្ណោះ។ សិស្សគម្ពីរខ្លះដែលយើងបានបង្រៀនបានទទួលការជ្រមុជទឹក។ ក្រុមគ្រួសារមួយដែលយើងបានបង្រៀនគម្ពីរ រស់នៅយ៉ាង សាមញ្ញក្នុងភូមិមួយដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីផ្ទះរបស់យើង។ ប៉ុន្ដែជារៀងរាល់សប្ដាហ៍ សមាជិកនៃក្រុមគ្រួសារនោះខំប្រឹងធ្វើដំណើរយ៉ាងពិបាកមកទីក្រុងដើម្បីចូលរួមកិច្ចប្រជុំ។ អ្នកអាចស្រមៃឃើញអំណរដែលយើងមានពេលឃើញក្រុមគ្រួសារនោះរីកចម្រើន ហើយកូនប្រុសច្បងរបស់ពួកគេចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ»។

សេចក្ដីត្រូវការនៅតំបន់ផ្សាយដែលមានមនុស្សនិយាយភាសាផ្សេង

១២, ១៣. សូមរៀបរាប់អំពីបទពិសោធន៍របស់គ្រិស្ដសាសនិកម្នាក់ដែលបានបម្រើព្រះយេហូវ៉ាតាមរបៀបថ្មី ក្រោយពីគាត់ចូលនិវត្ដន៍។

១២ ក្រុមជំនុំនិងក្រុមភាសាបរទេស អាចទទួលប្រយោជន៍ជាច្រើនពីគំរូរបស់បងប្អូនប្រុសស្រីវ័យចាស់ ហើយតំបន់ផ្សាយបែបនេះអាចនាំឲ្យយើងសប្បាយនឹងការផ្សព្វផ្សាយ។ ជាឧទាហរណ៍ ប្រាយអិនសរសេរថា«ប្រពន្ធខ្ញុំនិងខ្ញុំមិនសូវមានសកម្មភាពច្រើនទេក្នុងជីវិត ពេលយើងចូលដល់អាយុ៦៥ឆ្នាំដែលជាអាយុចូលនិវត្ដន៍នៅប្រទេសអង់គ្លេស។ កូនរបស់យើងបានបែកទីលំនៅ ហើយយើងកម្រជួបអ្នកចាប់អារម្មណ៍ដែលយើងអាចដឹកនាំការសិក្សាគម្ពីរ។ ក្រោយមកខ្ញុំបានជួបយុវជនម្នាក់ដែលកំពុងសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យក្នុងតំបន់យើង។ គាត់បានយល់ព្រមមកចូលរួមកិច្ចប្រជុំ ហើយខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយគាត់។ ប៉ុន្មានសប្ដាហ៍ក្រោយមក គាត់បានចាប់ផ្ដើមនាំអ្នករួមការងារម្នាក់មកជាមួយគាត់។ ពីរសប្ដាហ៍ក្រោយ គាត់បាននាំបុគ្គលទី៣ ហើយក្រោយមកបុគ្គលទីឲ្យមកចូលរួមកិច្ចប្រជុំ»។

១៣ «ពេលដែលជនជាតិចិនទី៥ បានសុំសិក្សាគម្ពីរ ខ្ញុំបានគិតថា ‹ទោះជាខ្ញុំមានអាយុ៦៥ឆ្នាំក៏ដោយ នេះមិនមានន័យថាខ្ញុំគួរសម្រាកពីកិច្ចបម្រើព្រះយេហូវ៉ាទេ›។ ដូច្នេះខ្ញុំបានសួរប្រពន្ធខ្ញុំ ដែលមានអាយុពីរឆ្នាំក្មេងជាងខ្ញុំថាតើគាត់ចង់រៀនភាសាចិនទេ។ យើងបានរៀនភាសានោះតាមរយៈខ្សែអាត់ថតសម្លេង។ ពេលនោះគឺ១០ឆ្នាំមុន។ ការផ្សព្វផ្សាយនៅតំបន់ផ្សាយដែលមានមនុស្សនិយាយភាសាផ្សេងធ្វើឲ្យយើងមានអារម្មណ៍ថាយើងនៅក្មេងម្ដងទៀត។ រហូតមកដល់សព្វថ្ងៃនេះ យើងបានសិក្សាគម្ពីរជាមួយជនជាតិចិន១១២នាក់! សិស្សគម្ពីរភាគច្រើនក្នុងចំណោមនោះបានមកចូលរួមកិច្ចប្រជុំ។ ឥឡូវនេះ ម្នាក់ក្នុងចំណោមពួកគេបម្រើជាអ្នកត្រួសត្រាយជាមួយពួកយើង»។

អ្នកប្រហែលជាមិនចាស់ពេកទេដើម្បីបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយរបស់អ្នក (សូមមើលវគ្គ១២, ១៣)

ចូរសប្បាយធ្វើអ្វីដែលអ្នកអាចធ្វើបាន

១៤. តើគ្រិស្ដសាសនិកវ័យចាស់អាចសប្បាយនឹងអ្វី ហើយតើគំរូរបស់សាវ័កប៉ូលលើកទឹកចិត្ដពួកគាត់យ៉ាងដូចម្ដេច?

១៤ ទោះជាគ្រិស្ដសាសនិកភាគច្រើនដែលមានអាយុជាង៥០ឆ្នាំ  មានឱកាសជាច្រើនដើម្បីធ្វើអ្វីថ្មីក្នុងកិច្ចបម្រើព្រះយេហូវ៉ាក៏ដោយ មិនមែនគ្រិស្ដសាសនិកទាំងអស់អាចធ្វើដូច្នេះឡើយ។ បងប្អូនខ្លះឈឺ ហើយបងប្អូនទៀតមានឪពុកម្ដាយវ័យចាស់និងកូនក្នុងបន្ទុកដែលគាត់ត្រូវមើលថែរក្សា។ អ្នកអាចសប្បាយចិត្ដដោយដឹងថាព្រះយេហូវ៉ាឲ្យតម្លៃទៅលើអ្វីដែលអ្នកអាចធ្វើក្នុងកិច្ចបម្រើលោក។ ដូច្នេះជាជាងខកចិត្ដនឹងអ្វីដែលអ្នកមិនអាចធ្វើបាន សូមសប្បាយនឹងអ្វីដែលអ្នកអាចធ្វើបាន។ សូមពិចារណានូវគំរូរបស់សាវ័កប៉ូល។ អស់ជាច្រើនឆ្នាំ គាត់បានជាប់ឃុំក្នុងផ្ទះ ហើយមិនអាចបន្ដក្នុងការធ្វើដំណើរជាសាសនទូតបានឡើយ។ ប៉ុន្ដែ គាត់បាននិយាយអំពីបទគម្ពីរប្រាប់មនុស្សទាំងអស់ដែលមកលេងគាត់ ហើយបានពង្រឹងជំនឿពួកគាត់។—សកម្ម. ២៨:១៦, ៣០

១៥. ហេតុអ្វីគ្រិស្ដសាសនិកវ័យចាស់មានតម្លៃ?

១៥ ព្រះយេហូវ៉ាក៏ឲ្យតម្លៃផងដែរចំពោះអ្វីដែលបងប្អូនវ័យចាស់អាចធ្វើក្នុងកិច្ចបម្រើលោក។ ទោះជាសាឡូម៉ូនបានបញ្ជាក់អំពីគ្រាពិបាកដែលបងប្អូនវ័យចាស់ជួបប្រទះដោយសារសុខភាពមិនល្អ ហើយនេះមិនមែនជាពេលដ៏ល្អបំផុតក៏ដោយ ព្រះយេហូវ៉ាឲ្យតម្លៃទៅលើអ្វីដែលគ្រិស្ដសាសនិកវ័យចាស់អាចសម្រេចបានក្នុងការសរសើរតម្កើងលោក។ (លូក. ២១:២-) បងប្អូនក្នុងក្រុមជំនុំឲ្យតម្លៃទៅលើគំរូដ៏ស្មោះត្រង់របស់បងប្អូនដែលបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំ។

១៦. តើអាណាមិនមានឯកសិទ្ធិអ្វី ប៉ុន្ដែតើគាត់អាចធ្វើអ្វីដើម្បីគោរពប្រណិប័តន៍ព្រះ?

១៦ គម្ពីរចែងអំពីស្ដ្រីវ័យចាស់ម្នាក់ឈ្មោះអាណា ដែលបានបន្ដសរសើរតម្កើងព្រះយេហូវ៉ាយ៉ាងស្មោះត្រង់រហូតដល់ពេលដែលគាត់មានវ័យចាស់។ គាត់ជាស្ដ្រីមេម៉ាយអាយុ៨៤ឆ្នាំ ពេលដែលលោកយេស៊ូបានកើត។ គាត់ទំនងជាមិនបានរស់នៅរហូតដល់ពេលដែលគាត់អាចក្លាយជាអ្នកកាន់តាមលោកយេស៊ូ ហើយត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ ឬផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះឡើយ។ ប៉ុន្ដែអាណាសប្បាយនឹងអ្វីដែលគាត់អាចធ្វើបាន។ គម្ពីរចែងថា«នាងពុំដែលខានទៅវិហារឡើយ ក៏បានបំពេញកិច្ចបម្រើពិសិដ្ឋទាំងយប់ទាំងថ្ងៃ»។ (លូក. ២:៣៦, ៣៧) ពេលដែលពួកសង្ឃជូនគ្រឿងក្រអូបនៅវិហារជារៀងរាល់ព្រឹកនិងល្ងាច អាណាបាននៅជាមួយបណ្ដាជននៅទីធ្លាវិហារ ដើម្បីអធិដ្ឋានដោយមិនបញ្ចេញសំឡេងអស់រយៈពេលប្រហែលជា៣០នាទី។ ពេលគាត់ឃើញលោកយេស៊ូដែលជាទារក គាត់បានចាប់ផ្ដើម«និយាយអំពីបុត្រតូចនោះប្រាប់អស់អ្នកដែលកំពុងរង់ចាំព្រះសង្គ្រោះក្រុងយេរូសាឡិម»។—លូក. ២:៣៨

១៧. តើតាមរបៀបណាយើងអាចជួយគ្រិស្ដសាសនិកវ័យចាស់និងគ្រិស្ដសាសនិកដែលឈឺឲ្យរួមចំណែកក្នុងការគោរពប្រណិប័តន៍ពិត?

១៧ សព្វថ្ងៃនេះយើងគួរប្រុងប្រៀបខ្លួនដើម្បីជួយគ្រិស្ដសាសនិកវ័យចាស់គ្រិស្ដសាសនិកដែលឈឺ។ ពួកគាត់ខ្លះពិតជាចង់ចូលរួមកិច្ចប្រជុំនិងសន្និបាត ប៉ុន្ដែពួកគាត់ប្រហែលជាមិនអាចមកចូលរួមជាទៀងទាត់ឡើយ។ នៅកន្លែងខ្លះ ដោយសេចក្ដីស្រឡាញ់ក្រុមជំនុំរៀបចំឲ្យបងប្អូនវ័យចាស់បែបនេះ ស្ដាប់កិច្ចប្រជុំតាមទូរស័ព្ទ។ នៅកន្លែងទៀត ក្រុមជំនុំប្រហែលជាមិនអាចធ្វើបែបនេះបានឡើយ។ ទោះជាយ៉ាងនេះក្ដី គ្រិស្ដសាសនិកដែលមិនអាចមកចូលរួមកិច្ចប្រជុំ អាចរួមចំណែកក្នុងការគាំទ្រការគោរពប្រណិប័តន៍ពិត។ ជាឧទាហរណ៍ សេចក្ដីអធិដ្ឋានរបស់ពួកគាត់ជួយក្រុមជំនុំគ្រិស្ដសាសនិកឲ្យរីកចម្រើន។—សូមអាន ទំនុកតម្កើង ៩២:១៣, ១៤

១៨, ១៩. () ហេតុអ្វីគ្រិស្ដសាសនិកវ័យចាស់ប្រហែលជាមិនដឹងថាពួកគាត់លើកទឹកចិត្ដអ្នកទៀតខ្លាំងយ៉ាងណា? () តើអ្នកណាអាចធ្វើតាមឱវាទដែលថា«ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន»?

១៨ គ្រិស្ដសាសនិកវ័យចាស់ប្រហែលជាមិនដឹងថាពួកគាត់លើកទឹកចិត្ដអ្នកទៀតដល់កម្រិតណាទេ។ ជាឧទាហរណ៍ ទោះជាអាណាបានបម្រើព្រះយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំនៅវិហារក៏ដោយ គាត់ទំនងជាមិនបានដឹងថាជាច្រើនសតវត្សរ៍ក្រោយមក បទពិសោធន៍របស់គាត់នៅតែលើកទឹកចិត្ដអ្នកទៀតនោះទេ។ សេចក្ដីស្រឡាញ់ដែលអាណាមានចំពោះព្រះយេហូវ៉ាបានត្រូវកត់ទុកក្នុងបទគម្ពីរ។ បងប្អូនគ្រិស្ដសាសនិកក៏ប្រាកដជាបានចាំជាប់ក្នុងចិត្ដអំពីសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះព្រះដែរ។ ហេតុនេះបណ្ដាំរបស់ព្រះចែងថា«សក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្ដិសព្ទ»!—សុភ. ១៦:៣១

១៩ អ្វីដែលយើងម្នាក់អាចធ្វើបានក្នុងកិច្ចបម្រើរបស់ព្រះយេហូវ៉ាគឺមានកម្រិត។ ប៉ុន្ដែសូមឲ្យយើងទាំងអស់គ្នាដែលនៅតែមានកម្លាំង ធ្វើតាមបណ្ដាំរបស់ព្រះដែលចែងថា«ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន . . . មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់»។—សាស្ដ. ១២:១