«សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី»
«សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី»
«ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ!»។—ម៉ាថាយ ២៨:១៩
១, ២. (ក) តើព្រះយេស៊ូបង្គាប់សិស្សរបស់ទ្រង់ឲ្យធ្វើអ្វី? (ខ) ហេតុអ្វីបានជាជនគ្រីស្ទាននៅសតវត្សទីមួយអាចសម្រេចកិច្ចការបានច្រើនយ៉ាងនេះ?
មិនយូរមុនព្រះយេស៊ូឡើងទៅស្ថានសួគ៌ ទ្រង់បង្គាប់សិស្សរបស់ទ្រង់ឲ្យធ្វើអ្វីមួយ។ ទ្រង់បានមានបន្ទូលថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ!»។ (ម៉ាថាយ ២៨:១៩) នោះពិតជាកិច្ចការដ៏ធំក្រៃលែង!
២ សូមគិតទៅមើល! នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ស.យ. មានប្រហែល១២០នាក់ជាសិស្សព្រះយេស៊ូដែលបានទទួលវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមបំពេញតាមសេចក្ដីបង្គាប់នោះដោយប្រាប់អ្នកឯទៀតថា ព្រះយេស៊ូជាព្រះមេស្ស៊ីដែលបានមកតាមសេចក្ដីសន្យា ហើយតាមរយៈទ្រង់យើងអាចទទួលបានសេចក្ដីសង្គ្រោះ។ (កិច្ចការ ២:១-៣៦) តើក្រុមតូចនេះអាចផ្សាយដល់«គ្រប់ទាំងសាសន៍»បានយ៉ាងដូចម្ដេច? បើគិតពីសមត្ថភាពមនុស្សជាតិ ពិតជាមិនអាចធ្វើបានទេ តែបើគិតពីព្រះវិញ «ទ្រង់អាចនឹងធ្វើកើតទាំងអស់»។ (ម៉ាថាយ ១៩:២៦) វិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាបានគាំទ្រជនគ្រីស្ទាននៅសម័យដើម ហើយពួកគេក៏បានយល់ថាពេលគឺបន្ទាន់ហើយ។ (សាការី ៤:៦; ធីម៉ូថេទី២ ៤:២) ដូច្នេះ ក្នុងតែប៉ុន្មានទសវត្ស សាវ័កប៉ុលអាចនិយាយថាដំណឹងល្អកំពុងតែត្រូវប្រកាស«ដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃ»។—កូល៉ុស ១:២៣
៣. តើអ្វីបានលុបលើ«ស្រូវសាលី»សុទ្ធ ដែលតំណាងជនគ្រីស្ទានពិត?
៣ ក្នុងកំឡុងសតវត្សទីមួយ ការថ្វាយបង្គំពិតបានបន្តរីកសាយ។ ក៏ប៉ុន្តែ ព្រះយេស៊ូបានទាយថានឹងមានគ្រាមកដែលសាតាំងនឹងសាបព្រោះ«ស្រងែ» ហើយថាជនគ្រីស្ទានពិតដែលប្រៀបដូចជា«ស្រូវសាលី» នឹងត្រូវលុបលើដោយស្រងែអស់រាប់រយឆ្នាំទាល់តែពេលចំរូតមកដល់។ ក្រោយពួកសាវ័កបានមរណៈទៅ ទំនាយនេះបានក្លាយជាការពិតមែន។—ម៉ាថាយ ១៣:២៤-៣៩
ការរីកចំរើនយ៉ាងឆាប់រហ័សនៅសព្វថ្ងៃនេះ
៤, ៥. ចាប់តាំងពីឆ្នាំ១៩១៩ តើជនគ្រីស្ទានចាក់ប្រេងតាំងចាប់ផ្ដើមធ្វើកិច្ចការអ្វី? ហើយហេតុអ្វីបានជាកិច្ចការនេះគឺធំក្រៃលែង?
៤ នៅឆ្នាំ១៩១៩ គឺដល់ពេលឲ្យស្រូវសាលីសុទ្ធឬជនគ្រីស្ទានពិតត្រូវញែកដោយច្រូតចេញពីស្រងែ។ គ្រីស្ទានចាក់ប្រេងតាំងដឹងថាពួកគាត់នៅតែត្រូវធ្វើតាមសេចក្ដីបង្គាប់របស់ព្រះយេស៊ូ ហើយបានជឿជាក់ថាពួកគាត់កំពុងតែរស់នៅក្នុងគ្រា«ជាន់ក្រោយបង្អស់» ថែមទាំងក៏ដឹងពីទំនាយព្រះយេស៊ូដែលថា៖ «ដំណឹងល្អនេះដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ធីម៉ូថេទី២ ៣:១; ម៉ាថាយ ២៤:១៤) ពិតណាស់ ពួកគាត់ដឹងថានៅមានកិច្ចការច្រើនទៀត។
៥ យ៉ាងណាក៏ដោយ ដូចពួកសិស្សនៅឆ្នាំ៣៣ស.យ. ជនគ្រីស្ទានចាក់ប្រេងតាំងក៏មានកិច្ចការយ៉ាងច្រើនក្រៃលែងដែរ។ ពួកគាត់មានតែប៉ុន្មានពាន់នាក់នៅប្រទេសខ្លះៗប៉ុណ្ណោះ។ តើពួកគេអាចផ្សាយដំណឹងល្អ«ទូទៅគ្រប់ក្នុងលោកីយ»បានយ៉ាងដូចម្ដេច? សូមចាំថា នៅសម័យសន្តតិវង្សសេសារ ចំនួនប្រជាជនបានកើនឡើងប្រហែលពី៣០០លាននាក់ រហូតដល់ជិត២ពាន់លាននាក់ក្រោយសង្គ្រាមលោកលើកទីមួយ។ ហើយក្នុងកំឡុងសតវត្សទី២០ចំនួនប្រជាជននឹងបន្តកើនឡើងតទៅទៀត។
៦. មកដល់ឆ្នាំ១៩៣០ តើការផ្សាយដំណឹងល្អបានរីកចំរើនដល់កំរិតណា?
៦ យ៉ាងណាក៏ដោយ អ្នកបំរើចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ាក៏ដូចជាបងប្អូនរបស់ពួកគាត់នៅសតវត្សទីមួយដែរ ដ្បិតពួកគាត់ចាប់ផ្ដើមធ្វើកិច្ចការរបស់ខ្លួនដោយមានជំនឿទាំងស្រុងទៅលើព្រះយេហូវ៉ា ហើយវិញ្ញាណរបស់ទ្រង់ក៏សណ្ឋិតលើពួកគាត់ដែរ។ ទំរាំដល់ពាក់កណ្ដាលទសវត្សឆ្នាំ១៩៣០ មានប្រហែល៥៦.០០០នាក់ជាអ្នកផ្សាយដំណឹងល្អ ហើយពួកគាត់បានប្រកាសសេចក្ដីពិតពីព្រះគម្ពីរនៅ១១៥ប្រទេស។ ពួកគាត់បានសម្រេចកិច្ចការយ៉ាងច្រើនហើយ តែនៅមានកិច្ចការច្រើនថែមទៀត។
៧. (ក) តើជនគ្រីស្ទានចាក់ប្រេងតាំងមានកិច្ចការដ៏ធំក្រៃលែងអ្វីទៀតចំពោះមុខ? (ខ) ទំរាំមកដល់ឥឡូវនេះ ដោយមានជំនួយពី«ចៀមឯទៀត» តើកិច្ចការប្រមូលបានរីកចំរើនដល់កំរិតណា?
៧ រួចមក ការយល់ដឹងជ្រៅជ្រះជាងអំពីអត្តសញ្ញាណនៃ«មនុស្ស១ហ្វូងយ៉ាងធំ»នៅវិវរណៈ ៧:៩ បាននាំឲ្យមានកិច្ចការដ៏ធំក្រៃលែងមួយទៀត ហើយក៏បង្កើតលទ្ធភាពឲ្យជនគ្រីស្ទានដ៏ឧស្សាហ៍ទាំងនេះទទួលជំនួយដែរ។ នោះជាកិច្ចការប្រមូលពី«គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»នូវក្រុម«ចៀមឯទៀត»ដែលគ្មានចំនួនកំណត់ គឺពួកអ្នកជឿដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី។ (យ៉ូហាន ១០:១៦) អ្នកទាំងនេះនឹង‹បំរើព្រះយេហូវ៉ាទាំងយប់ទាំងថ្ងៃ›។ (វិវរណៈ ៧:១៥) នេះមានន័យថា ពួកគេនឹងជួយក្នុងការផ្សព្វផ្សាយនិងការបង្រៀន។ (អេសាយ ៦១:៥) ជាលទ្ធផល គ្រីស្ទានចាក់ប្រេងតាំងបានរំភើបចិត្តឃើញចំនួនអ្នកផ្សាយដំណឹងល្អកើនឡើងរាប់ម៉ឺននាក់ហើយរហូតដល់រាប់លាននាក់ក្រោយមក។ នៅឆ្នាំ២០០៣ មានចំនួនច្រើនបំផុត គឺ៦.៤២៩.៣៥១នាក់បានចូលរួមក្នុងកិច្ចផ្សព្វផ្សាយ ដែលភាគច្រើនក្នុងចំនួននេះគឺជាហ្វូងធំ។ ជនគ្រីស្ទានចាក់ប្រេងតាំងមានកតញ្ញូធម៌ដោយបានទទួលជំនួយនេះ ហើយចៀមឯទៀតមានកតញ្ញូធម៌ដែលបានទទួលឯកសិទ្ធិគាំទ្របងប្អូនចាក់ប្រេងតាំងរបស់ពួកគេ។—ម៉ាថាយ ២៥:៣៤-៤០
៨. តើស្មរបន្ទាល់ព្រះយេហូវ៉ាបានប្រព្រឹត្តតបយ៉ាងណានឹងការគាបសង្កត់ហួសពេកដែលពួកគាត់ឆ្លងកាត់ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ?
៨ នៅពេលក្រុមស្រូវសាលីចាប់ផ្ដើមលេចមកនោះ សាតាំងបានច្បាំងយ៉ាងស្វិតស្វាញនឹងពួកគេ។ (វិវរណៈ ១២:១៧) នៅពេលហ្វូងធំចាប់ផ្ដើមលេចមក តើវាមានប្រតិកម្មយ៉ាងណា? គឺដោយអំពើឃោរឃៅសាហាវក្រៃលែង! គ្មានការសង្ស័យអ្វីឡើយ វាពិតជាអំណាចនៅពីក្រោយខ្នងការពាធាលើការថ្វាយបង្គំពិតទូទាំងពិភពលោកដែលបានកើតឡើងក្នុងកំឡុងសង្គ្រាមលោកលើកទីពីរនោះ មែនទេ? ទាំងសងខាងក្នុងចំបាំងនោះ ជនគ្រីស្ទានត្រូវបានគេគាបសង្កត់យ៉ាងខ្លាំងណាស់។ បងប្អូនស្ងួនភ្ងាជាច្រើនបានរងទុក្ខលំបាកគួរឲ្យសង្វេគ ដោយបងប្អូនខ្លះត្រូវស្លាប់ដើម្បីជំនឿខ្លួន។ យ៉ាងណាក្ដី ពួកគាត់បានបង្ហាញដោយការប្រព្រឹត្តថា ខ្លួនមានគំនិតដូចអ្នកតែងទំនុកដំកើងដែលថា៖ «នៅក្នុងព្រះ (ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់) គឺសេចក្ដីពឹងពាក់របស់ទូលបង្គំ នោះបានទុកនៅក្នុងព្រះ ទូលបង្គំនឹងមិនខ្លាចឡើយ តើសាច់ឈាមនឹងអាចធ្វើអ្វីដល់ទូលបង្គំបាន»។ (ទំនុកដំកើង ៥៦:៤; ម៉ាថាយ ១០:២៨) ដោយទទួលកម្លាំងពីវិញ្ញាណរបស់ព្រះយេហូវ៉ា នោះគ្រីស្ទានចាក់ប្រេងតាំងនិងចៀមឯទៀតបានកាន់ជំហរយ៉ាងមាំមួនជាមួយគ្នា។ (កូរិនថូសទី២ ៤:៧) ជាលទ្ធផល «ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង»។ (កិច្ចការ ៦:៧) នាឆ្នាំ១៩៣៩ នៅពេលសង្គ្រាមផ្ទុះឡើង មានគ្រីស្ទានស្មោះភក្ដី៧២.៤៧៥នាក់ដែលបានរាយការណ៍កិច្ចផ្សាយ។ ក៏ប៉ុន្តែ សេចក្ដីរាយការណ៍មិនគ្រប់ស្ថិតិសំរាប់ឆ្នាំ១៩៤៥ ឆ្នាំដែលសង្គ្រាមបានចប់ ឲ្យដឹងថាស្មរបន្ទាល់១៥៦.២៩៩នាក់បានមានសកម្មភាពផ្សាយដំណឹងល្អ។ នេះជាបរាជ័យដ៏ធំណាស់សំរាប់សាតាំង!
៩. ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ តើមានសាលាថ្មីអ្វីដែលបានរៀបចំឡើង?
៩ ប្រាកដហើយ ភាពជ្រួលច្របល់ដែលផ្ដើមមកពីសង្គ្រាមលោកលើកទីពីរ មិនបានធ្វើឲ្យអ្នកបំរើរបស់ព្រះយេហូវ៉ាសង្ស័យថា កិច្ចផ្សព្វផ្សាយមិនអាចត្រូវបញ្ចប់នោះទេ។ ពិតណាស់ នៅឆ្នាំ១៩៤៣ ពេលការតយុទ្ធគ្នាបានឈានដល់កំពូលនោះ មានសាលាថ្មីពីរបានរៀបចំឡើង។ សាលាទីមួយ នៅឥឡូវនេះហៅថាសាលាកិច្ចបំរើព្រះធិបតេយ្យ ដែលមានក្នុងក្រុមជំនុំទាំងឡាយដើម្បីបង្ហាត់បង្រៀនស្មរបន្ទាល់ម្នាក់ៗ អំពីវិធីផ្សព្វផ្សាយនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស។ សាលាទីពីរ គឺសាលាព្រះគម្ពីរគីលាតនៃសមាគមប៉មយាម សំរាប់
បង្ហាត់បង្រៀនសាសនទូតដែលនឹងត្រូវចាត់ឲ្យផ្សព្វផ្សាយនៅប្រទេសក្រៅ។ នៅទីបំផុត ពេលដែលភ្លើងនៃសង្គ្រាមបានចាប់ផ្ដើមរលត់ទៅ ជនគ្រីស្ទានពិតនៅប្រុងប្រៀបជាស្រេចដើម្បីបង្កើនសកម្មភាព។១០. ក្នុងឆ្នាំ២០០៣ តើការខ្នះខ្នែងរបស់រាស្ត្រព្រះយេហូវ៉ាបានឃើញជាក់ស្តែងយ៉ាងដូចម្ដេច?
១០ ជនគ្រីស្ទានពិតជាបានសម្រេចកិច្ចការយ៉ាងល្អប្រសើរណាស់! ដោយទទួលការបង្ហាត់បង្រៀនក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ គ្រីស្ទានទាំងអស់គ្នា ទាំងចាស់ទាំងក្មេង ទាំងមាតាបិតានិងកូន ថែមទាំងអ្នកជំងឺផងដែរ បានហើយកំពុងតែរួមចំណែកក្នុងការបំពេញកិច្ចការដ៏ធំដែលព្រះយេស៊ូបង្គាប់ឲ្យធ្វើនោះ។ (ទំនុកដំកើង ១៤៨:១២, ១៣; យ៉ូអែល ២:២៨, ២៩) នៅឆ្នាំ២០០៣ ជាមធ្យមរាល់ខែមាន៨២៥.១៨៥នាក់បង្ហាញថា ខ្លួនយល់ពីពេលបន្ទាន់នេះ ដោយបំរើជាបណ្ដោះអាសន្នឬបន្តជាអ្នកត្រួសត្រាយ។ នៅឆ្នាំដដែលនោះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានចំណាយអស់១.២៣៤.៧៩៦.៤៧៧ម៉ោង ក្នុងការនិយាយជាមួយនឹងអ្នកឯទៀតអំពីដំណឹងល្អស្តីពីព្រះរាជាណាចក្ររបស់ព្រះ។ ព្រះយេហូវ៉ាពិតជាសព្វព្រះហឫទ័យណាស់ដោយឃើញការខ្នះខ្នែងរបស់រាស្ត្រទ្រង់!
នៅប្រទេសក្រៅ
១១, ១២. តើមានឧទាហរណ៍អ្វីខ្លះដែលបញ្ជាក់សមិទ្ធផលរបស់សាសនទូត?
១១ អស់ប៉ុន្មានឆ្នាំហើយអ្នកដែលរៀនចប់នៅសាលាគីលាត ហើយនៅថ្មីៗនេះអ្នកដែលរៀនចប់នៅសាលាបង្ហាត់ខាងកិច្ចបំរើ ពួកគេទទួលបានសមិទ្ធផលល្អប្រសើរណាស់។ ជាឧទាហរណ៍ នៅប្រទេសប្រេស៊ីលធ្លាប់មានអ្នកផ្សាយតិចជាង៤០០នាក់ នៅពេលសាសនទូតដំបូងមកដល់នៅឆ្នាំ១៩៤៥។ សាសនទូតទាំងនេះនិងសាសនទូតដទៃទៀតដែលមកក្រោយ ពួកគាត់បានធ្វើការនឿយហត់ជាមួយគ្នានឹងបងប្អូនជនជាតិប្រេស៊ីលដែលមានចិត្តខ្នះខ្នែង ហើយព្រះយេហូវ៉ាបានប្រទានពរយ៉ាងសន្ធឹកទៅលើការព្យាយាមរបស់ពួកគាត់។ អ្នកអាចនឹកចាំពីពេលដំបូងនោះពិតជារំភើបចិត្តណាស់ ពេលឃើញថានេះជាចំនួនថ្មីច្រើនបំផុតនៅប្រទេសប្រេស៊ីល គឺ៦០៧.៣៦២នាក់នៅឆ្នាំ២០០៣!
១២ សូមគិតអំពីប្រទេសជប៉ុន។ មុនសង្គ្រាមលោកលើកទីពីរ មានប្រមាណ១០០នាក់ជាអ្នកផ្សាយព្រះរាជាណាចក្រនៅប្រទេសនោះ។ ក្នុងកំឡុងសង្គ្រាម ការបៀតបៀនបានកាត់បន្ថយចំនួនអ្នកផ្សព្វផ្សាយ ហើយពេលសង្គ្រាមចប់ហើយ មានតែស្មរបន្ទាល់បន្ដិចបន្តួចប៉ុណ្ណោះដែលមិនបានបាត់បង់ជីវិតឬភាពខាងវិញ្ញាណ។ (សុភាសិត ១៤:៣២) នៅឆ្នាំ១៩៤៩ អ្នកទាំងនេះដែលបានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍នោះ ពួកគាត់ពិតជារីករាយណាស់ក្នុងការស្វាគមន៍សាសនទូត១៣នាក់ដំបូងពីសាលាគីលាត ហើយសាសនទូតទាំងនេះបានចាប់មានអារម្មណ៍កក់ក្ដៅចំពោះបងប្អូនជនជាតិជប៉ុនដែលរាក់ទាក់និងពេញដោយចិត្តរំភើបនោះ។ ជាង៥០ឆ្នាំក្រោយមក នៅឆ្នាំ២០០៣ ប្រទេសជប៉ុនមានចំនួនច្រើនបំផុតគឺ២១៧.៥០៨នាក់ជាអ្នកផ្សាយ! ព្រះយេហូវ៉ាពិតជាបានប្រទានពរទៅលើរាស្ត្រទ្រង់នៅប្រទេសនោះមែន។ មានសេចក្ដីរាយការណ៍ស្រដៀងគ្នានឹងនេះដែរនៅប្រទេសផ្សេងទៀត។ អ្នកដែលមានលទ្ធភាពផ្សព្វផ្សាយនៅប្រទេសក្រៅជួយយ៉ាងច្រើនក្នុងការផ្សាយដំណឹងល្អ រហូតដល់ឆ្នាំ២០០៣ ដំណឹងល្អនោះត្រូវបានគេឮនៅ២៣៥ប្រទេស កោះ និងតំបន់ទូទាំងពិភពលោក។ ពិតណាស់ថាហ្វូងធំកំពុងតែចេញពី«គ្រប់ទាំងសាសន៍»។
«មកពី . . . គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»
១៣, ១៤. តើតាមវិធីណាដែលព្រះយេហូវ៉ាបានបង្ហាញតម្លៃនៃការផ្សាយដំណឹងល្អ«គ្រប់ទាំងភាសា»?
១៣ បន្ទាប់ពីពួកសិស្សត្រូវចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ស.យ. អព្ភូតហេតុទីមួយដែលបានរៀបរាប់គឺពួកគេអាចនិយាយជាភាសាផ្សេងៗដល់មនុស្សជាច្រើនដែលបានជួបជុំគ្នានៅទីនោះ។ អ្នកដែលបានឮនេះប្រហែលជាអាចនិយាយភាសាអន្តរជាតិមួយ ដូចភាសាក្រិចជាដើម។ ដោយសារពួកគេក៏ជា«អ្នកកោតខ្លាចដល់ព្រះ»ដែរ នោះពួកគេក៏ប្រហែលជាអាចយល់នូវកម្មវិធីថ្វាយបង្គំរបស់សាសន៍ហេព្រើរនៅឯព្រះវិហារទៀតផង។ ប៉ុន្តែ ពេលដែលពួកគេឮដំណឹងល្អជាភាសាកំណើតខ្លួន នោះពិតជាបានទាក់ទាញអារម្មណ៍យ៉ាងខ្លាំងដែលនាំឲ្យពួកគេជក់ស្ដាប់។—កិច្ចការ ២:៥, ៧-១២
សាការី ៨:២៣) ទោះជាស្មរបន្ទាល់ព្រះយេហូវ៉ាលែងមានសមត្ថភាពនិយាយភាសាផ្សេងៗដោយអព្ភូតហេតុទៀតក៏ពិតមែន តែពួកគេនៅយល់នូវតម្លៃនៃការបង្រៀនជាភាសាផ្សេងៗដែលមនុស្សនិយាយ។
១៤ សព្វថ្ងៃនេះដែរ មានភាសាជាច្រើនកំពុងត្រូវគេប្រើដើម្បីផ្សាយដំណឹងល្អ។ ទំនាយបានចែងថា ហ្វូងធំមិនគ្រាន់តែមកពីគ្រប់ទាំងសាសន៍ប៉ុណ្ណោះ តែ«គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ សមស្របទៅតាមចំណុចនេះ ព្រះយេហូវ៉ាបានទាយតាមរយៈសាការីថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា៖ ‹នៅគ្រានោះមនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា៖ យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា›»។ (១៥, ១៦. តើសាសនទូតនិងអ្នកឯទៀតបានធ្វើយ៉ាងណាខ្លះក្នុងការទទួលរ៉ាប់រងកិច្ចការផ្សព្វផ្សាយជាភាសាដែលប្រជាជននិយាយនោះ?
១៥ ពិតណាស់ សព្វថ្ងៃនេះមានភាសាខ្លះៗដែលមនុស្សនិយមប្រើជាទូទៅ ដូចជាភាសាអង់គ្លេស ភាសាបារាំង និងភាសាអេស្ប៉ាញជាដើម។ ក៏ប៉ុន្តែ អ្នកដែលបានចាកចេញពីប្រទេសកំណើតដើម្បីបំរើនៅប្រទេសផ្សេងទៀតបានខំរៀនភាសាដែលប្រជាជននិយាយនៅប្រទេសនោះ ដើម្បីអាចផ្សាយដំណឹងល្អដល់អ្នក«ដែលត្រូវបាន[ឬ«សមទទួល», ព.ថ.] ជីវិតអស់កល្បជានិច្ច»។ (កិច្ចការ ១៣:៤៨) នោះអាចជាការពិបាកមែន។ ពេលបងប្អូនប្រទេសទុយវ៉ាលុយនៅមហាសមុទ្រប៉ាស៊ីភិចត្រូវការប្រកាសនវត្ថុជាភាសារបស់ខ្លួន នោះសាសនទូតម្នាក់បានសុខចិត្តទទួលរ៉ាប់រងកិច្ចការដ៏ពិបាកនេះ។ ដោយសារគ្មានវចនានុក្រម នោះគាត់ចាប់ផ្ដើមធ្វើវចនានុក្រមតូចមួយសំរាប់ពាក្យរបស់ភាសាទុយវ៉ាលុយ។ ក្រោយមក សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី *ត្រូវបានបោះពុម្ពជាភាសាទុយវ៉ាលុយ។ នៅពេលសាសនទូតមកដល់កោះកឺរ៉ាសាអូ នោះគ្មានប្រកាសនវត្ថុព្រះគម្ពីរទេ ហើយវចនានុក្រមជាភាសាប៉ាពាមេនតូដែលជាភាសាប្រជាជននិយាយនោះក៏គ្មានដែរ។ ម្យ៉ាងទៀតមានការខ្វែងគំនិតគ្នាពេញប្រទេសស្តីអំពីរបៀបសរសេរភាសាប៉ាពាមេនតូ។ យ៉ាងណាក៏ដោយ ក្នុងកំឡុងពីរឆ្នាំក្រោយសាសនទូតដំបូងបានចូលមក ខិត្តប័ណ្ណព្រះគម្ពីរដំបូងរបស់គ្រីស្ទសាសនាត្រូវបានបោះពុម្ពជាភាសាប៉ាពាមេនតូ។ សព្វថ្ងៃ ប៉ាពាមេនតូជាភាសាមួយក្នុងចំណោម១៣៣ភាសា ដែលមានទស្សនាវដ្ដីប៉មយាម បោះពុម្ពចេញព្រមពេលគ្នាជាមួយភាសាអង់គ្លេស
១៦ នៅប្រទេសណាមីប៊ី សាសនទូតដំបូងមិនអាចរកឃើញស្មរបន្ទាល់ណាម្នាក់ដើម្បីជួយបកប្រែទេ។ ម្យ៉ាងទៀត មានភាសាមួយឈ្មោះណាម៉ា ដែលគ្មានពាក្យបញ្ជាក់អត្ថន័យសំរាប់ពាក្យផ្សេងៗដែលមានជាធម្មតាក្នុងសៀវភៅយើង ដូចពាក្យថា«គ្រប់ល័ក្ខណ៍»ជាដើម។ សាសនទូតម្នាក់ប្រាប់ថា៖ «ដើម្បីបកប្រែ ខ្ញុំច្រើនតែពឹងគ្រូបង្រៀនដែលកំពុងតែរៀនព្រះគម្ពីរ។ ដោយសារពួកគេមិនសូវយល់ដឹងច្រើនអំពីសេចក្ដីពិត នោះខ្ញុំត្រូវអង្គុយជាមួយនឹងពួកគេដើម្បីប្រាកដថា អត្ថន័យនៃឃ្លានិមួយៗគឺត្រឹមត្រូវ»។ យ៉ាងណាក៏ដោយ នៅទីបំផុត ខិត្តប័ណ្ណចំណងជើងថាជីវិតក្នុងពិភពលោកថ្មីត្រូវបានបកប្រែជាបួនភាសារបស់ប្រជាជនប្រទេសណាមីប៊ី។ សព្វថ្ងៃ ទស្សនាវដ្ដីប៉មយាម ភាសាខ្វាន្យ៉ាម៉ានិងភាសាដូង្ង៉ាត្រូវបោះពុម្ពចេញព្រមពេលគ្នាជាមួយភាសាអង់គ្លេសដែរ។
១៧, ១៨. នៅប្រទេសម៉ិកស៊ិកនិងប្រទេសឯទៀត តើបងប្អូនកំពុងតែសម្រេចកិច្ចការដ៏ពិបាកអ្វីខ្លះ?
១៧ នៅប្រទេសម៉ិកស៊ិកភាសាដែលគេនិយមប្រើគឺអេស្ប៉ាញ។ ក៏ប៉ុន្តែ មុនដែលជនជាតិអេស្ប៉ាញបានមកដល់ មានភាសាជាច្រើនដែលប្រជាជនធ្លាប់និយាយ ហើយនៅតែនិយាយ។ ដូច្នេះ ប្រកាសនវត្ថុរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាបានបោះពុម្ពជា៧ភាសារបស់ប្រជាជនប្រទេសម៉ិកស៊ិក រួមទាំងភាសាគរបស់ប្រទេសម៉ិកស៊ិកដែរ។ កិច្ចបំរើព្រះរាជាណាចក្រយើង ជាប្រកាសនវត្ថុដំបូងដែលបោះពុម្ពប្រចាំខែជាភាសាម៉ាយ៉ា ដែលជាភាសាមួយរបស់អាមេរិកជាតិដើម។ ពិតណាស់ថាជនជាតិម៉ាយ៉ា អាស្ទិច និងរាប់ពាន់នាក់ឯទៀតក៏ចូលរួមក្នុងចំណោម៥៧២.៥៣០នាក់ដែលជាអ្នកផ្សាយព្រះរាជាណាចក្រនៅប្រទេសម៉ិកស៊ិកដែរ។
១៨ នៅពេលថ្មីៗនេះ មនុស្សរាប់លាននាក់បានភៀសខ្លួនទៅប្រទេសក្រៅជាជនភៀសខ្លួន ឬមួយក៏បានផ្លាស់ទៅនៅទីនោះដើម្បីរកការងារធ្វើ។ ជាលទ្ធផល ប្រទេសជាច្រើនមានក្រុមជំនុំភាសាបរទេសដែលមានសមាជិកច្រើនគួរសម។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានសុខចិត្តទទួលរ៉ាប់រងកិច្ចការដ៏ពិបាកនេះ។ ជាឧទាហរណ៍ នៅប្រទេសអ៊ីតាលី មានក្រុមជំនុំនិងក្រុម២២ភាសាក្រៅពីភាសាអ៊ីតាលី។ ដើម្បីជួយបងប្អូនមានសមត្ថភាពអាចផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាបរទេស នោះវគ្គសិក្សាត្រូវបានរៀបចំនៅថ្មីៗនេះដើម្បីបង្រៀន១៦ភាសា រួមទាំងភាសាគអ៊ីតាលីទៀតផង។ នៅប្រទេសជាច្រើនឯទៀត ស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែព្យាយាមស្រដៀងគ្នាដែរ ក្នុងការផ្សព្វផ្សាយដល់ជនអន្ដោប្រវេសន៍ជាច្រើន។ ប្រាកដមែន ដោយមានជំនួយពីព្រះយេហូវ៉ា ហ្វូងធំពិតជាកំពុងតែចេញមកពីចំណោមមនុស្សភាសាជាច្រើនណាស់។
«ដល់គ្រប់លើផែនដី»
១៩, ២០. សព្វថ្ងៃនេះ តើពាក្យអ្វីរបស់ប៉ុលកំពុងតែសម្រេច? សូមពន្យល់។
១៩ នៅសតវត្សទីមួយ សាវ័កប៉ុលបានសរសេរថា៖ «តើគេមិនបានឮទេឬអី? បានឮមែន!‹សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី ហើយពាក្យនោះបានឮទៅដល់ចុងលោកីយបំផុត›»។ (រ៉ូម ១០:១៨) បើពាក្យនោះបានក្លាយជាការពិតនៅសតវត្សទីមួយ សព្វថ្ងៃនេះគឺពិតជាងនោះទៅទៀត! មនុស្សរាប់លាននាក់ ប្រហែលច្រើនជាងពេលណាៗឯទៀតក្នុងប្រវត្ដិសាស្ត្រកំពុងតែពោលថា៖ «ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលា សេចក្ដីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច»។—ទំនុកដំកើង ៣៤:១
២០ ម្យ៉ាងទៀត កិច្ចការនេះមិនបន្ថយល្បឿនទេ។ ចំនួនអ្នកផ្សាយព្រះរាជាណាចក្របន្តកើនឡើង។ អ្នកផ្សាយកំពុងតែចំណាយពេលកាន់តែច្រើនក្នុងកិច្ចផ្សាយ។ ការត្រឡប់ទៅជួបមានរាប់លាន ហើយការសិក្សាព្រះគម្ពីររាប់សែនកំពុងត្រូវគេដឹកនាំ។ ហើយពួកគេនៅតែរកឃើញអ្នកចាប់អារម្មណ៍ថែមទៀត។ នៅឆ្នាំមុននេះជាចំនួនថ្មីច្រើនបំផុត គឺ១៦.០៩៧.៦២២នាក់ដែលបានចូលរួមពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះយេស៊ូ។ ដូច្នេះនៅតែមានកិច្ចការច្រើនដែលត្រូវធ្វើ។ ចូរយើងបន្តយកតម្រាប់តាមចិត្តស្មោះគ្រប់ល័ក្ខណ៍ដ៏រឹងមាំរបស់បងប្អូនដែលបានស៊ូទ្រាំនឹងការបៀតបៀនយ៉ាងខ្លាំង។ ហើយចូរយើងខ្នះខ្នែងដូចបងប្អូនរបស់យើងដែលតាំងពីឆ្នាំ១៩១៩បានពលីជីវិតក្នុងកិច្ចបំរើព្រះយេហូវ៉ា។ ចូរយើងទាំងអស់គ្នាបន្ទរតាមទំនុកដំកើងថា៖ «គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ!»។—ទំនុកដំកើង ១៥០:៦
[កំណត់សម្គាល់]
^ វគ្គ 15 បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកអាចពន្យល់បានទេ?
• តើបងប្អូនបានចាប់ផ្ដើមបំពេញកិច្ចការអ្វីនៅឆ្នាំ១៩១៩? ហើយហេតុអ្វីបានជានេះជាកិច្ចការធំក្រៃលែង?
• តើអ្នកណាត្រូវបានប្រមូលដើម្បីចូលរួមគាំទ្រកិច្ចផ្សព្វផ្សាយ?
• តើសាសនទូតនិងអ្នកឯទៀតដែលបំរើនៅប្រទេសក្រៅទទួលបានសមិទ្ធផលអ្វីខ្លះ?
• តើអ្នកអាចរៀបរាប់ភស្តុតាងអ្វីដែលបង្ហាញថា ព្រះយេហូវ៉ាកំពុងតែប្រទានពរលើកិច្ចការរបស់រាស្ត្រទ្រង់សព្វថ្ងៃនេះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៤, ១៥]
ភាពជ្រួលច្របល់ដែលកើតមាននៅសង្គ្រាមលោកលើកទីពីរ មិនបានធ្វើឲ្យគ្រីស្ទានពិតសង្ស័យថា កិច្ចផ្សព្វផ្សាយមិនអាចបញ្ចប់នោះទេ
[អ្នកផ្ដល់សិទ្ធិ]
Explosion: U.S. Navy photo; others: U.S. Coast Guard Photo
[រូបភាពនៅទំព័រ១៧]
ហ្វូងធំនឹងចេញមកពីគ្រប់ពូជមនុស្សនិងគ្រប់ភាសា