ជួយអ្នកឯទៀតឲ្យជឿតាមសារព្រះរាជាណាចក្រ
ជួយអ្នកឯទៀតឲ្យជឿតាមសារព្រះរាជាណាចក្រ
«ស្តេចអ័គ្រីប៉ាក៏មានបន្ទូលទៅប៉ុលថា បន្ដិចទៀត ឯងនឹង[«បញ្ចុះបញ្ចូល», ព.ថ.]នាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ»។—កិច្ចការ ២៦:២៨
១, ២. ហេតុដូចម្ដេចបានជាសាវ័កប៉ុលត្រូវនាំមកឈរនៅចំពោះលោកភេស្ទុសជាអភិបាល និងស្តេចហេរ៉ូឌអ័គ្រីប៉ាទីពីរ?
នាឆ្នាំ៥៨ស.យ. នៅទីក្រុងសេសារា លោកព័រគាស-ភេស្ទុសដែលជាអភិបាលរ៉ូម បានទទួលស្តេចហេរ៉ូឌអ័គ្រីប៉ាទីពីរនិងព្រះកនិដ្ធភគិនីឈ្មោះបេរេនីសជាភ្ញៀវ។ ដោយមានសេចក្ដីអញ្ជើញពីលោកភេស្ទុស នោះស្តេចហេរ៉ូឌនិងព្រះកនិដ្ធភគិនីទ្រង់បានមក«ដោយដំណើរដ៏រុងរឿងចូលទៅក្នុងសាលាក្ដី មានទាំងមេទ័ពធំ នឹងពួកអ្នកធំក្នុងទីក្រុងផង»។ លោកភេស្ទុសបង្គាប់ឲ្យនាំប៉ុលមកដែលជាសាវ័កព្រះគ្រីស្ទ។ ហេតុដូចម្ដេចបានជាប៉ុលដែលជាអ្នកកាន់តាមព្រះគ្រីស្ទ ត្រូវបាននាំមកឈរនៅទីជំនុំជំរះក្ដីរបស់លោកភេស្ទុសជាអភិបាលនោះ?—កិច្ចការ ២៥:១៣-២៣
២ អ្វីដែលលោកភេស្ទុសប្រាប់ដល់ភ្ញៀវទាំងឡាយរបស់លោកនឹងជួយឆ្លើយសំនួរនេះ។ លោកបានមានប្រសាសន៍ថា៖«ឱព្រះករុណាអ័គ្រីប៉ា នឹងអស់លោកដែលទៅទីនេះ ជាមួយនឹងយើងខ្ញុំអើយ! សូមទតមើលមនុស្សនេះ ដែលបណ្ដាជនសាសន៍យូដាទាំងប៉ុន្មាន បានប្ដឹងដល់ទូលបង្គំ កាលនៅឯក្រុងយេរូសាឡិម ហើយនឹងនៅទីនេះដែរ ដោយសំរែកថា មិនគួរឲ្យវានៅរស់ទៀតទេ តែទូលបង្គំមិនឃើញថា មានទោសអ្វីដែលគួរឲ្យស្លាប់សោះ ហើយដែលខ្លួនវាបានសូមរើក្ដីដល់មហារាជអូគូស្ទវិញ នោះបានជាទូលបង្គំសំរេចថា នឹងបញ្ជូនវាឲ្យទៅចុះ តែទូលបង្គំគ្មានរឿងអ្វីជាប្រាកដ នឹងសរសេរថ្វាយដល់ព្រះអម្ចាស់នៃទូលបង្គំ ពីដំណើរវាទេ ហេតុនោះបានជាទូលបង្គំនាំវាមកនៅទីចំពោះមុខនៃអស់លោកទាំងឡាយ មានព្រះរាជាជាដើម ឱព្រះរាជាអ័គ្រីប៉ាអើយ! ដើម្បីកាលណាបានពិចារណាសួរវារួចហើយ នោះទូលកិច្ចការ ២៥:២៤-២៧
បង្គំនឹងបានរឿងអ្វីខ្លះ ឲ្យដាក់ចុះក្នុងសំបុត្រ ដ្បិតបើតាមទូលបង្គំ មើលទៅដូចជាគ្មានទំនងនឹងបញ្ជូនអ្នកទោសទៅ ឥតមានបង្ហាញទោសទាំងប៉ុន្មាន ដែលគេចោទដល់វានោះទេ»។—៣. ហេតុអ្វីអ្នកដឹកនាំសាសនាបានចោទប្រកាន់ប៉ុល?
៣ ប្រសាសន៍របស់លោកភេស្ទុសបញ្ជាក់ថាប៉ុលត្រូវបានគេចោទប្រកាន់ដោយនិយាយមុសាថាគាត់បំបះបំបោរប្រជាជនឲ្យប្រឆាំងនឹងរដ្ឋាភិបាល ដែលជាបទឧក្រិដ្ឋមួយមានទោសប្រហារជីវិត។ (កិច្ចការ ២៥:១១) ក៏ប៉ុន្តែ ប៉ុលគ្មានទោសទេ។ ការចោទប្រកាន់នេះផ្ដើមចេញពីចិត្តច្រណែនរបស់អ្នកដឹកនាំសាសនានៅទីក្រុងយេរូសាឡិម។ ពួកគេបានប្រឆាំងកិច្ចការរបស់ប៉ុលជាអ្នកប្រកាសអំពីព្រះរាជាណាចក្រព្រះ ហើយក៏បានតូចចិត្តយ៉ាងខ្លាំងដោយសារគាត់បានជួយអ្នកឯទៀតទៅជាអ្នកកាន់តាមព្រះយេស៊ូគ្រីស្ទ។ ដោយមានកងទ័ពប្រដាប់អាវុធហ៊ុមព័ទ្ធការពារ នោះប៉ុលត្រូវនាំចេញពីទីក្រុងយេរូសាឡិមទៅដល់កំពង់ផែនៅទីក្រុងសេសារាដែលនៅទីនោះគាត់សុំរើក្ដីដល់សេសារ។ ពីនោះទៅទៀតប៉ុលនឹងបន្តដំណើរទៅទីក្រុងរ៉ូម។
៤. តើស្តេចអ័គ្រីប៉ាមានបន្ទូលយ៉ាងណាបានជានេះគួរឲ្យភ្ញាក់ផ្អើលនោះ?
៤ សូមគិតស្រមៃពីទិដ្ឋភាពនេះ។ ប៉ុលនៅក្នុងសាលាជំនុំរបស់អភិបាល ហើយកំពុងឈរនៅចំពោះមុខមនុស្សមួយក្រុមដែលរួមមានទាំងអ្នកគ្រប់គ្រងដ៏សំខាន់ម្នាក់នៅចក្រភពរ៉ូម។ ស្តេចអ័គ្រីប៉ាបែរព្រះភក្ដ្រទៅរកប៉ុលនិងមានបន្ទូលថា៖«ឯងមានច្បាប់និយាយ»។ ពេលប៉ុលបញ្ចេញវោហារនោះ ការដ៏អស្ចារ្យមួយបានកើតឡើង។ គឺអ្វីដែលប៉ុលនិយាយចាប់ផ្ដើមមានឥទ្ធិពលទៅលើព្រះទ័យរបស់ស្តេច។ ស្តេចអ័គ្រីប៉ាមានបន្ទូលថា៖‹បន្ដិចទៀត ឯងនឹងបញ្ចុះបញ្ចូលនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ›។—កិច្ចការ ២៦:១-២៨
៥. ហេតុអ្វីសំដីរបស់ប៉ុលដែលទូលចំពោះស្តេចអ័គ្រីប៉ាមានប្រសិទ្ធភាពម្ល៉េះ?
៥ សូមគិតទៅមើល! ដោយសារការប៉ិនប្រសប់របស់ប៉ុលពេលនិយាយការពារខ្លួននោះ អ្នកគ្រប់គ្រងម្នាក់បានទទួលអានុភាពពីឥទ្ធិពលនៃព្រះបន្ទូលរបស់ព្រះដែលធ្លុះចូលទៅជ្រៅ។ (ហេព្រើរ ៤:១២) ពេលប៉ុលនិយាយការពារខ្លួននោះ ហេតុអ្វីក៏មានប្រសិទ្ធភាពម្ល៉េះ? ហើយតើយើងអាចរៀនអ្វីពីប៉ុលដែលអាចជួយយើងក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស? បើវិភាគការនិយាយការពារខ្លួនរបស់ប៉ុល មានលក្ខណៈពីរយ៉ាងដែលលេចធ្លោ គឺ៖(១) ប៉ុលបាននិយាយបញ្ជាក់ហេតុផលយ៉ាងណាដែលបញ្ចុះបញ្ចូលឲ្យជឿ។ (២) ប៉ុលប្រើចំណេះអំពីព្រះបន្ទូលរបស់ព្រះដោយប៉ិនប្រសប់ ដូចជាងម្នាក់ប្រើឧបករណ៍ដោយប្រសិទ្ធភាព។
ប្រើវិធីសាស្ត្របញ្ចុះបញ្ចូល
៦, ៧. (ក) តើពាក្យ«បញ្ចុះបញ្ចូល»មានន័យអ្វីក្នុងព្រះគម្ពីរ? (ខ) តើការបញ្ចុះបញ្ចូលមានសារៈសំខាន់យ៉ាងណាក្នុងការជួយអ្នកឯទៀតឲ្យជឿតាមសេចក្ដីបង្រៀនណាមួយពីបទគម្ពីរ?
៦ ក្នុងសៀវភៅកិច្ចការ ពាក្យភាសាក្រិចដែលបកប្រែថាបញ្ចុះបញ្ចូលត្រូវប្រើម្ដងហើយម្ដងទៀតពេលរៀបរាប់អំពីប៉ុល។ តើនេះមានអត្ថន័យយ៉ាងណាចំពោះយើងស្តីអំពីការបញ្ចុះបញ្ចូលឲ្យមានសិស្សនោះ?
៧ យោងទៅតាមវចនានុក្រមអធិប្បាយពីពាក្យក្នុងសញ្ញាថ្មី និពន្ធដោយលោកវ៉ែន ក្នុងភាសាដើមនៃបទគម្ពីរក្រិច ពាក្យថា«បញ្ចុះបញ្ចូល»មានន័យថា«នាំឲ្យជឿតាម»ឬក៏ការនាំឲ្យ«ផ្លាស់ប្រែគំនិតដោយបណ្ដាលឲ្យគិតពីហេតុផលណាខ្លះឬអំពីគោលការណ៍សីលធម៌»។ ការពិនិត្យអត្ថន័យចំៗនៃពាក្យនេះក៏បំភ្លឺថែមទៀតដែរ។ អត្ថន័យចំៗនៃពាក្យនេះក៏សំដៅលើការទុកចិត្ត។ ដូច្នេះ បើអ្នកបញ្ចុះបញ្ចូលមនុស្សម្នាក់ឲ្យជឿតាមសេចក្ដីបង្រៀនណាមួយក្នុងព្រះគម្ពីរ នោះអ្នកបាននាំឲ្យគាត់មានទំនុកចិត្តដែលបណ្ដាលឲ្យគាត់ជឿថាសេចក្ដីបង្រៀននោះគឺពិត។ ច្បាស់ហើយថាការប្រាប់មនុស្សពីអ្វីៗដែលព្រះគម្ពីរចែងគឺមិនគ្រប់គ្រាន់ទេ បើចង់ឲ្យគាត់ជឿនិងប្រព្រឹត្តតាមនោះ។ អ្នកស្ដាប់ត្រូវជឿជាក់ថា អ្វីដែលអ្នកនិយាយគឺពិត មិនថាអ្នកស្ដាប់ជាកូនក្មេង អ្នកជិតខាង អ្នកធ្វើការជាមួយ សិស្សរួមថ្នាក់ ឬបងប្អូនសាច់ញាតិក្ដី។—ធីម៉ូថេទី២ ៣:១៤, ១៥
៨. ដើម្បីនាំឲ្យមនុស្សជឿជាក់ទៅលើសេចក្ដីពិតណាមួយក្នុងបទគម្ពីរ តើយើងត្រូវធ្វើអ្វីខ្លះ?
៨ តើអ្នកអាចនាំឲ្យមនុស្សជឿជាក់ថាអ្នកកំពុងតែប្រកាសសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច? ប៉ុលបានព្យាយាមនាំឲ្យអ្នកស្ដាប់ផ្លាស់ប្រែគំនិតដោយវែកញែកឲ្យឃើញហេតុផល ដោយផ្អែកលើហេតុការណ៍ពិតជាមូលដ្ឋាន និងដោយនិយាយស្មោះអស់ពីចិត្ត។ ដូច្នេះ ជាជាងប្រកាសសេចក្ដីពិតប៉ុណ្ណោះ អ្នកក៏ត្រូវតែផ្ដល់ភស្តុតាងគ្រប់គ្រាន់ដើម្បីជួយគាំទ្រអ្វីដែលអ្នកនិយាយ។ តើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ចូរយកចិត្តទុកដាក់ឲ្យប្រាកដថាអ្វីដែលអ្នកនិយាយមានមូលដ្ឋានលើព្រះបន្ទូលរបស់ព្រះតែប៉ុណ្ណោះ មិនមែនលើមតិផ្ទាល់ខ្លួនទេ។ ម្យ៉ាងទៀត ចូរប្រើភស្តុតាងបន្ថែមដើម្បីគាំទ្រអ្វីដែលអ្នកនិយាយពីព្រះគម្ពីរដោយស្មោះអស់ពីចិត្ត។ (សុភាសិត ១៦:២៣) ជាឧទាហរណ៍ បើអ្នកប្រាប់ថា មនុស្សដែលស្ដាប់បង្គាប់ព្រះនឹងរស់ក្នុងសួនមនោរម្យនៅលើផែនដី នោះចូរគាំទ្រសំដីនោះដោយប្រើបទគម្ពីរមួយដូចជា អេសាយ ៦៥:២១-២៥។ តើអ្នកអាចគាំទ្រចំណុចដែល អ្នកលើកឡើងពីបទគម្ពីរយ៉ាងដូចម្ដេច? អ្នកប្រហែលជាអាចស្រង់យកឧទាហរណ៍ពីបទពិសោធន៍របស់អ្នកស្ដាប់។ អ្នកអាចរំឭកគាត់អំពីអ្វីផ្សេងៗដែលធ្វើឲ្យយើងសប្បាយចិត្តដោយមិនគិតថ្លៃ ដូចជាសោភ័ណភាពនៃថ្ងៃលិច គន្ធពិដោរនៃផ្កា រសជាតិឆ្ងាញ់នៃផ្លែឈើ ឬអារម្មណ៍សប្បាយនៅពេលមើលមេចាបឲ្យចំណីកូនវា។ ជួយគាត់យល់ថាអ្វីទាំងនេះដែលនាំឲ្យរីករាយគឺជាភស្តុតាងបញ្ជាក់ថា អ្នកបង្កើតចង់ឲ្យយើងសប្បាយនឹងជីវិតនៅលើផែនដី។—សាស្ដា ៣:១១, ១២
៩. ក្នុងកិច្ចផ្សព្វផ្សាយ តើយើងអាចបង្ហាញថាយើងចេះយោគយល់យ៉ាងដូចម្ដេច?
៩ នៅពេលអ្នកខំបញ្ចុះបញ្ចូលមនុស្សម្នាក់ឲ្យជឿតាមសេចក្ដីបង្រៀនណាមួយក្នុងព្រះគម្ពីរ អ្នកត្រូវប្រុងប្រយ័ត្នកុំឲ្យក្ដីរំភើបចិត្តចង់បញ្ចុះបញ្ចូលគាត់នាំឲ្យអ្នកនិយាយដូចជាម៉ឺងម៉ាត់ ដែលអាចធ្វើឲ្យអ្នកស្ដាប់ទាស់ចិត្តមិនចង់ស្ដាប់តទៅទៀត។ សៀវភៅសាលាកិច្ចបំរើព្រមានដូចតទៅនេះថា៖ «ធម្មតាអ្នកស្ដាប់មិនពេញចិត្តទេ កាលបើអ្នកនិយាយចំៗប្រាប់ពីសេចក្ដីពិតណាមួយដែលបង្ហាញឲ្យឃើញថាជំនឿដែលគាត់ស្រឡាញ់នោះគឺជាជំនឿមិនពិត សូម្បីតែពេលអ្នកប្រើបទគម្ពីរជាច្រើនក៏ដោយ។ ជាឧទាហរណ៍ បើនិយាយចំៗថាពិធីបុណ្យប្រជាប្រិយមានប្រភពមកពីសាសនាមិនពិត នេះប្រហែលជាមិនធ្វើឲ្យមនុស្សកែប្រែទស្សនៈរបស់គាត់ចំពោះពិធីបុណ្យទាំងនោះទេ។ ការវែកញែកជាមួយពួកគេច្រើនតែបានលទ្ធផលល្អជាង»។ ហេតុអ្វីបានជាគួរព្យាយាមវែកញែក? សៀវភៅដដែលនោះប្រាប់បន្តថា៖ «ការវែកញែកបណ្ដាលឲ្យមានការពិភាក្សាឆ្លើយឆ្លងគ្នា ក៏ផ្ដល់ចំណុចឲ្យមនុស្សយកមកគិតពិចារណានៅពេលក្រោយ ព្រមទាំងបើកផ្លូវឲ្យមានការពិគ្រោះគ្នានៅថ្ងៃក្រោយទៀតផង។ ការវែកញែកអាចមានឥទ្ធិពលបញ្ចុះបញ្ចូលយ៉ាងខ្លាំង»។—កូល៉ុស ៤:៦
ការបញ្ចុះបញ្ចូលដែលមានអានុភាពលើចិត្ត
១០. នៅពេលប៉ុលនិយាយការពារខ្លួននៅចំពោះស្តេចអ័គ្រីប៉ា តើគាត់ចាប់ផ្ដើមដោយនិយាយអ្វី?
១០ ឥឡូវសូមមើលសំដីរបស់ប៉ុលនៅកិច្ចការជំពូក២៦ឲ្យដិតដល់ជាង។ សូមកត់សម្គាល់នូវរបៀបគាត់ចាប់ផ្ដើមការអធិប្បាយរបស់គាត់។ ដើម្បីចាប់ផ្ដើមសាច់រឿង ប៉ុលបានរកឃើញហេតុត្រឹមត្រូវដែលអាចសរសើរស្តេចអ័គ្រីប៉ា ទោះជាទ្រង់កំពុងមានរឿងអាស្រូវជាមួយនឹងព្រះកនិដ្ធភគិនីនាមបេរេនីស។ ប៉ុលបានពោលថា៖«បពិត្រព្រះករុណាអ័គ្រីប៉ាអើយ! នៅថ្ងៃនេះ ទូលបង្គំមានចិត្តអំណរណាស់ ដោយមានច្បាប់នឹងដោះសាខ្លួននៅចំពោះទ្រង់ ពីអស់ទាំងសេចក្ដីដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្ដីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្ដាប់ទូលបង្គំ ដោយអំណត់សិន»។—កិច្ចការ ២៦:២, ៣
១១. តើសំដីរបស់ប៉ុលចំពោះស្តេចអ័គ្រីប៉ាបានបង្ហាញការគោរពយ៉ាងដូចម្ដេច? ហើយតើសំដីនោះមានផលប្រយោជន៍អ្វី?
១១ តើអ្នកបានកត់សម្គាល់ទេថា ប៉ុលទទួលស្គាល់ឋានៈខ្ពស់របស់ស្តេចអ័គ្រីប៉ាដោយទូលទ្រង់តាមឋានន្តររបស់ទ្រង់ជាស្តេចនោះ? នេះបង្ហាញថាប៉ុលផ្ដល់ការគោរពចំពោះទ្រង់។ ម្យ៉ាងទៀតដោយប៉ុលជ្រើសសំដីយ៉ាងប៉ិនប្រសប់ គាត់ក៏បានលើកកិត្ដិយសចំពោះស្តេចអ័គ្រីប៉ាដែរ។ (ពេត្រុសទី១ ២:១៧) សាវ័កប៉ុលទទួលស្គាល់ថាស្តេចអ័គ្រីប៉ាជាអ្នកចេះដឹងពីទំនៀមទំលាប់និងច្បាប់ស្មុគស្មាញរបស់សាសន៍យូដាជារាស្ត្រទ្រង់ ហើយប៉ុលក៏បានទូលថាគាត់សប្បាយចិត្តដែលអាចនិយាយការពារខ្លួននៅចំពោះអ្នកគ្រប់គ្រងដែលចេះដឹងជ្រៅជ្រះដូច្នេះ។ ប៉ុលជាគ្រីស្ទានម្នាក់ តែគាត់មិនបានទូលស្តេចអ័គ្រីប៉ាហាក់បីដូចជាមើលងាយដោយព្រោះទ្រង់មិនមែនជាគ្រីស្ទាននោះទេ។ (ភីលីព ២:៣) ផ្ទុយទៅវិញ ប៉ុលបានអង្វរសុំស្តេចស្ដាប់គាត់ដោយអត់ធ្មត់។ យ៉ាងនេះ ប៉ុលបានបង្កើតឲ្យមានបរិយាកាសមួយដែលបង្កើនលទ្ធភាពឲ្យស្តេចអ័គ្រីប៉ានិងអ្នកឯទៀតដែលកំពុងស្ដាប់ជឿអ្វីដែលប៉ុលនឹងនិយាយ។ ប៉ុលលើកឡើងចំណុចដែលអ្នកស្ដាប់ទាំងអស់គ្នានឹងយល់ព្រមរួចគាត់យកចំណុចទាំងនោះជាមូលដ្ឋានដើម្បីនិយាយតទៅទៀត។
១២. ក្នុងការប្រកាសសារព្រះរាជាណាចក្រ តើយើងអាចមានអានុភាពលើចិត្តអ្នកស្ដាប់យ៉ាងដូចម្ដេច?
១២ ពេលដែលយើងផ្សាយសារព្រះរាជាណាចក្រ ចូរយើងខំព្យាយាមធ្វើយ៉ាងណាឲ្យមានអានុភាពលើចិត្តអ្នកដទៃតាំងពីពាក្យផ្ដើមរបស់យើងរហូតដល់ពាក្យបញ្ចប់ ដូចប៉ុលពេលគាត់នៅចំពោះស្តេចអ័គ្រីប៉ា។ យើងអាចធ្វើដូច្នេះដោយបង្ហាញការគោរពដ៏ស្មោះចំពោះមនុស្សដែលយើងកំពុងតែនិយាយជាមួយ និងដោយបង្ហាញការចាប់អារម្មណ៍ដ៏ស្មោះទៅលើគំនិតនិងសាវតាររបស់គាត់។—កូរិនថូសទី១ ៩:២០-២៣
ចូរប្រើព្រះបន្ទូលរបស់ព្រះយ៉ាងប៉ិនប្រសប់
១៣. ដូចប៉ុល តើអ្នកអាចជំរុញចិត្តអ្នកស្ដាប់យ៉ាងដូចម្ដេច?
១៣ ប៉ុលចង់ជំរុញទឹកចិត្តអស់អ្នកស្ដាប់ឲ្យធ្វើតាមដំណឹងល្អ។ ធីម៉ូថេទី២ ២:១៥
(ថែស្សាឡូនីចទី១ ១:៥-៧) ដើម្បីបំពេញគោលដៅនេះ ប៉ុលបានមានអានុភាពលើចិត្តរបស់ពួកគេ ពីព្រោះចិត្តមានឥទ្ធិពលជំរុញឲ្យស្ដាប់តាម។ សូមមើលម្ដងទៀតនូវសំដីដែលប៉ុលទូលចំពោះស្តេចអ័គ្រីប៉ា ហើយសូមកត់សម្គាល់របៀបប៉ុលបាន‹កាត់ស្រាយព្រះបន្ទូលរបស់ព្រះយ៉ាងត្រឹមត្រូវ›ដោយសំដៅលើអ្វីដែលម៉ូសេនិងពួកព្យាការីបានទាយ។—១៤. សូមពន្យល់របៀបប៉ុលប្រើវិធីសាស្ត្របញ្ចុះបញ្ចូលពេលនៅចំពោះស្តេចអ័គ្រីប៉ា។
១៤ ប៉ុលដឹងថាស្តេចអ័គ្រីប៉ាត្រូវគេចាត់ទុកជាសាសន៍យូដា។ ដោយផ្អែកលើចំណេះរបស់ស្តេចអ័គ្រីប៉ាអំពីសាសនាយូដា នោះប៉ុលបានវែកញែកថា ការផ្សព្វផ្សាយរបស់គាត់រួមបញ្ចូលការមិន«និយាយអ្វី ឲ្យលើសពីសេចក្ដីដែលពួកហោរា នឹងលោកម៉ូសេបានទាយថាត្រូវមក»ដែលស្តីអំពីការសោយទិវង្គតនិងការប្រោសឲ្យរស់ឡើងវិញរបស់ព្រះមេស្ស៊ី។ (កិច្ចការ ២៦:២២, ២៣) ដោយទូលស្តេចអ័គ្រីប៉ាយ៉ាងត្រង់ៗ ប៉ុលសួរថា៖«បពិត្រព្រះរាជាអ័គ្រីប៉ាអើយ! តើទ្រង់ជឿសេចក្ដីទំនាយរបស់ពួកហោរាឬទេ?»។ ឥឡូវស្តេចអ័គ្រីប៉ាប្រឈមមុខការពិបាកមួយ។ បើទ្រង់ឆ្លើយថាមិនជឿពួកព្យាការី នោះឈ្មោះល្អរបស់ទ្រង់ជាអ្នកជឿសាសនាយូដានឹងត្រូវខូចអស់។ ប៉ុន្តែ បើថ្លែងយល់ព្រមតាមការវែកញែករបស់ប៉ុល នោះទ្រង់នឹងបង្ហាញជាចំហថាទ្រង់យល់ស្របនឹងសាវ័កនេះ ហើយប្រថុយឲ្យគេចាត់ទុកទ្រង់ជាគ្រីស្ទានម្នាក់។ ដោយប៉ិនប្រសប់ ប៉ុលឆ្លើយសំនួរដោយខ្លួនឯងថា៖ «ទូលបង្គំដឹងថាទ្រង់ជឿហើយ»។ តើព្រះទ័យរបស់ស្តេចអ័គ្រីប៉ាជំរុញទ្រង់ឲ្យឆ្លើយយ៉ាងណា? ទ្រង់តបថា៖‹បន្ដិចទៀត ឯងនឹងបញ្ចុះបញ្ចូលនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ›។ (កិច្ចការ ២៦:២៧, ២៨) ទោះជាស្តេចអ័គ្រីប៉ាមិនបានទៅជាគ្រីស្ទានម្នាក់ក៏ពិតមែន តែប៉ុលទំនងជាបានមានអានុភាពខ្លះៗទៅលើចិត្តរបស់ទ្រង់តាមរយៈសារដែលគាត់បានទូលរៀបរាប់។—ហេព្រើរ ៤:១២
១៥. តើប៉ុលបានបង្កើតក្រុមជំនុំមួយនៅទីក្រុងថែស្សាឡូនីចយ៉ាងដូចម្ដេច?
១៥ តើអ្នកបានកត់សម្គាល់ទេថា ប៉ុលផ្សាយដំណឹងល្អដោយប្រកាសផងទាំងបញ្ចុះបញ្ចូលផង? ដោយសារប៉ុលបានប្រើវិធីសាស្ត្រនេះពេលដែលគាត់«កាត់ស្រាយព្រះបន្ទូលរបស់ព្រះយ៉ាងត្រឹមត្រូវ» នោះមនុស្សខ្លះដែលបានស្ដាប់គាត់ បានប្រែក្លាយទៅជាអ្នកជឿ មិនមែនអ្នកស្ដាប់ប៉ុណ្ណោះទេ។ នេះបានកើតឡើងនៅទីក្រុងថែស្សាឡូនីច ជាកន្លែងដែលប៉ុលបានស្វែងរកជនជាតិយូដានិងជនជាតិដទៃដែលកិច្ចការ ១៧:២-៤ចែងថា៖ «ប៉ុលក៏ចូលទៅឯគេតាមទំលាប់គាត់ ហើយជជែកពន្យល់ដល់គេតាមគម្ពីរ ក្នុង៣ថ្ងៃឈប់សំរាក ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ . . . ពួកអ្នកនោះខ្លះក៏យល់ព្រម[ឬ«ទៅជាអ្នកជឿ», ព.ថ.]»។ ប៉ុលចេះបញ្ចុះបញ្ចូលមែន។ គាត់បានវែកញែក ជជែកពន្យល់ និងបើកសម្ដែងភស្តុតាងពីបទគម្ពីរថា ព្រះយេស៊ូគឺជាព្រះមេស្ស៊ីដែលត្រូវបានសន្យាថានឹងមកតាំងពីយូរហើយ។ តើអ្វីជាលទ្ធផល? ចាប់ផ្ដើមមានក្រុមជំនុំអ្នកជឿនៅទីនោះ។
កោតខ្លាចព្រះនៅសាលាប្រជុំ។ កំណត់ហេតុនៅ១៦. តើអ្នកអាចមានចិត្តរីករាយច្រើនជាងក្នុងការប្រកាសពីព្រះរាជាណាចក្ររបស់ព្រះបានយ៉ាងដូចម្ដេច?
១៦ ពេលដែលពន្យល់ព្រះបន្ទូលរបស់ព្រះ តើអ្នកអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការប្រើវិធីសាស្ត្របញ្ចុះបញ្ចូលបានឬទេ? បើដូច្នេះ អ្នកអាចមានការពេញចិត្តនិងចិត្តរីករាយច្រើនជាងក្នុងការផ្សព្វផ្សាយនិងបង្រៀនមនុស្សអំពីព្រះរាជាណាចក្ររបស់ព្រះ។ អ្នកផ្សាយដំណឹងល្អដែលបានធ្វើតាមយោបល់ឲ្យប្រើព្រះគម្ពីរច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយបានមានអារម្មណ៍ដូច្នេះមែន។
១៧. ដើម្បីបង្ហាញហេតុដែលការប្រើព្រះគម្ពីរក្នុងកិច្ចផ្សាយមានប្រយោជន៍នោះ ចូររៀបរាប់បទពិសោធន៍ផ្ទាល់ខ្លួនមួយឬសង្ខេបខ្លឹមសារក្នុងវគ្គនេះ។
១៧ ជាឧទាហរណ៍ ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ដែលធ្វើដំណើរត្រួតពិនិត្យបានសរសេរថា៖ «បងប្អូនប្រុសស្រីជាច្រើនបានចាប់ផ្ដើមកាន់ព្រះគម្ពីរក្នុងដៃពេលផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ នេះបានជួយអ្នកផ្សាយអានបទគម្ពីរមួយជូនមនុស្សជាច្រើនដែលពួកគាត់ជួប។ ធ្វើបែបនេះអាចជួយទាំងម្ចាស់ផ្ទះនិងអ្នកផ្សាយមានទស្សនៈថា កិច្ចបំរើរបស់យើងទាក់ទងព្រះគម្ពីរ មិនមែនត្រឹមតែទស្សនាវដ្ដីនិងសៀវភៅប៉ុណ្ណោះទេ»។ ការកាន់ឬមិនកាន់ព្រះគម្ពីរក្នុងដៃពេលផ្សព្វផ្សាយអាស្រ័យលើកត្ដាមួយចំនួន ដូចជាវប្បធម៌តាមតំបន់ជាដើម។ យ៉ាងណាក៏ដោយ យើងគួរចង់មានឈ្មោះជាអ្នកប្រើព្រះបន្ទូលរបស់ព្រះដោយប៉ិនប្រសប់ដើម្បីបញ្ចុះបញ្ចូលអ្នកឯទៀតឲ្យជឿតាមសារព្រះរាជាណាចក្រ។
ចូរមានទស្សនៈដូចព្រះចំពោះកិច្ចបំរើផ្សាយ
១៨, ១៩. (ក) តើព្រះមានទស្សនៈយ៉ាងណាចំពោះកិច្ចបំរើរបស់យើង? ហើយហេតុអ្វីយើងគួរបណ្ដុះឲ្យមានទស្សនៈដូចទ្រង់ដែរ? (ខ) តើអ្វីនឹងជួយយើងឲ្យធ្វើការត្រឡប់ទៅជួបទទួលបានជោគជ័យ? (សូមមើលប្រអប់ចំណងជើងថា«របៀបធ្វើការត្រឡប់ទៅជួបដែលទទួលបានជោគជ័យ» នៅទំព័រ២៦)
១៨ វិធីមួយទៀតដែលអាចមានអានុភាពលើចិត្តអ្នកស្ដាប់ គឺដោយមានទស្សនៈដូចព្រះចំពោះកិច្ចបំរើ និងដោយមានចិត្តអត់ធ្មត់។ ព្រះហឫទ័យរបស់ព្រះចង់ឲ្យមនុស្សទាំងអស់«បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៣, ៤) យើងក៏មានសេចក្ដីប៉ងប្រាថ្នាដូច្នេះដែរ មែនទេ? ព្រះយេហូវ៉ាក៏មានព្រះទ័យអត់ធ្មត់ដែរ ហើយព្រះទ័យអត់ធ្មត់ផ្ដល់ឱកាសឲ្យមនុស្សជាច្រើនប្រែចិត្ត។ (ពេត្រុសទី២ ៣:៩) ដូច្នេះ នៅពេលយើងរកឃើញអ្នកណាម្នាក់ដែលសុខចិត្តស្ដាប់សារព្រះរាជាណាចក្រ យើងប្រហែលជាត្រូវទៅជួបគាត់ម្ដងហើយម្ដងទៀតដើម្បីបណ្ដុះបណ្ដាលចំណាប់អារម្មណ៍របស់គាត់។ ដើម្បីឲ្យពូជនៃសេចក្ដីពិតអាចដុះដាលបាន យើងត្រូវមានចិត្តអត់ធ្មត់ហើយក៏ត្រូវចំណាយពេលវេលាដែរ។ (កូរិនថូសទី១ ៣:៦) នៅប្រអប់ដែលមានចំណងជើងថា «របៀបធ្វើការត្រឡប់ទៅជួបដែលទទួលបានជោគជ័យ»ជូនយោបល់សំរាប់ការបណ្ដុះបណ្ដាលចំណាប់អារម្មណ៍។ សូមចាំថា ជីវិតរបស់មនុស្សម្នាក់ៗឬថាបញ្ហានិងកាលៈទេសៈរបស់គាត់ តែងប្រែប្រួលជានិច្ច។ ប្រហែលជាត្រូវខំទៅជួបច្រើនដងទើបរកឃើញគាត់នៅផ្ទះ ប៉ុន្តែលទ្ធផលដែលទទួលបានគឺសមនឹងការព្យាយាម។ យើងផ្ដល់ឱកាសឲ្យពួកគាត់ស្ដាប់នូវសាររបស់ព្រះស្តីអំពីសេចក្ដីសង្គ្រោះ។ ដូច្នេះ ចូរអធិស្ឋានសុំព្រះយេហូវ៉ាប្រទានប្រាជ្ញាឲ្យអ្នកអាចបណ្ដុះបណ្ដាលបំនិនក្នុងការបញ្ចុះបញ្ចូលអ្នកស្ដាប់ក្នុងកិច្ចការជួយអ្នកឯទៀតជឿតាមសារព្រះរាជាណាចក្ររបស់ព្រះ។
១៩ ក្រោយបានរកឃើញមនុស្សម្នាក់ដែលចង់ស្ដាប់ថែមទៀតអំពីសារព្រះរាជាណាចក្រ តើយើងអាចធ្វើអ្វីទៀតក្នុងនាមជាអ្នកធ្វើកិច្ចការគ្រីស្ទាន? អត្ថបទជាបន្ទាប់នឹងជួយឲ្យយោបល់។
តើអ្នកនៅចាំទេ?
• ពេលប៉ុលនិយាយការពារខ្លួននៅចំពោះស្តេចអ័គ្រីប៉ា ហេតុអ្វីនោះមានប្រសិទ្ធភាពម្ល៉េះ?
• តើសាររបស់យើងអាចមានអានុភាពទៅលើចិត្ត របស់មនុស្សយ៉ាងដូចម្ដេច?
• តើអ្វីនឹងជួយយើងប្រើព្រះបន្ទូលរបស់ព្រះដោយប្រសិទ្ធភាពដើម្បីមានអានុភាពលើចិត្តអ្នកស្ដាប់?
• តើយើងអាចមានទស្សនៈដូចព្រះចំពោះកិច្ចបំរើ យ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់/រូបភាពនៅទំព័រ២៦]
របៀបធ្វើការត្រឡប់ទៅជួបដែលទទួលបានជោគជ័យ
• បង្ហាញចំណាប់អារម្មណ៍យ៉ាងស្មោះទៅលើមនុស្ស
• ជ្រើសរើសសាច់រឿងមួយពីព្រះគម្ពីរដែលគួរឲ្យចាប់អារម្មណ៍ដើម្បីយកមកពិភាក្សា
• ជារៀងរាល់ដង រៀបចំចំណុចសំរាប់ពិភាក្សាជាមួយគាត់ពេលត្រឡប់មកវិញលើកក្រោយ
• ចូរបន្តគិតអំពីគាត់ក្រោយអ្នកចេញទៅវិញ
• ត្រឡប់ទៅជួបគាត់យ៉ាងឆាប់ ប្រហែលជាក្រោយមួយឬពីរថ្ងៃ ដើម្បីបន្តបណ្ដុះបណ្ដាលចំណាប់អារម្មណ៍
• ចូរនឹកចាំជានិច្ចថាគោលបំណងរបស់អ្នកគឺដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ
• ចូរអធិស្ឋានទៅព្រះយេហូវ៉ាដើម្បីធ្វើឲ្យចំណាប់អារម្មណ៍របស់អ្នកនោះរីកដុះដាល