លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Oleh_Slobodeniuk/E+ via Getty Images

ព្រះសន្យាថាផែនដីយើងនឹងនៅស្ថិតស្ថេរ

ព្រះសន្យាថាផែនដីយើងនឹងនៅស្ថិតស្ថេរ

​«​ផែន​ដី​គឺ​អស្ចារ្យ​ជាង​យើង​នឹក​ស្មាន​»។

នេះ​គឺ​ជា​ការ​សន្និដ្ឋាន​របស់​ក្រុម​ពួក​អ្នក​ស្រាវ​ជ្រាវ​អន្តរជាតិ​ស្ដី​អំពី​ការ​ប្រែ​ប្រួល​អាកាសធាតុ។ បើ​អ្នក​ជឿ​ថា​មាន​អ្នក​បង្កើត​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្សជាតិ ការ​សន្និដ្ឋាន​នេះ​ប្រហែល​ជា​រំលឹក​អ្នក​អំពី​ប្រព័ន្ធ​ដំណើរ​ការ​ធម្មជាតិ​ជា​ច្រើន​ដែល​ព្រះ​បាន​បង្កើត​ដើម្បី​ធ្វើ​ឲ្យ​ផែន​ដី​មាន​សភាព​ល្អ​ដូច​ដើម។

ក៏​ប៉ុន្តែ ដោយ​សារ​មនុស្ស​បាន​បង្ខូច​ផែន​ដី​ខ្លាំង​ហួស​ហេតុ​ពេក ផែន​ដី​មិន​អាច​ទៅ​ជា​ល្អ​ឡើង​វិញ​បាន​ដោយ​ខ្លួន​ឯង​ឡើយ។ ហេតុ​អ្វី​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ?

សូម​កត់​សម្គាល់​បទ​គម្ពីរ​ក្នុង​ប្រអប់​នេះ​ដែល​ធានា​ថា​ផែន​ដី​នឹង​នៅ​ស្ថិត​ស្ថេរ និង​ស្រស់​ស្អាត​ជា​និច្ច។

  • ព្រះ​បាន​បង្កើត​ផែន​ដី​របស់​យើង។ ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​មេឃ​និង​ផែន​ដី​»។—ដើម​កំណើត ១:១

  • ផែន​ដី​គឺ​ជា​របស់​ព្រះ។ ​«​ផែន​ដី​និង​អ្វី​ៗ​ទាំង​អស់​នៅ​ផែន​ដី​ជា​របស់​ព្រះ​យេហូវ៉ា a​»។—ចម្រៀង​សរសើរ​ព្រះ ២៤:១

  • ព្រះ​បាន​បង្កើត​ផែន​ដី​យើង​ឲ្យ​នៅ​ស្ថិត​ស្ថេរ។ ​«​លោក​បាន​ដាក់​គ្រឹះ​ផែន​ដី​ឲ្យ​នៅ​ខ្ជាប់​ខ្ជួន ហើយ​ផែន​ដី​នឹង​មិន​រង្គោះ​រង្គើ​រហូត​ត​ទៅ​»។—ចម្រៀង​សរសើរ​ព្រះ ១០៤:៥

  • ព្រះ​សន្យា​ថា​នឹង​មាន​ជីវិត​នៅ​លើ​ផែន​ដី​ជា​រៀង​រហូត។ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត . . . លោក​បាន​សូន​ផែន​ដី . . . លោក​មិន​បាន​បង្កើត​ផែន​ដី​ឲ្យ​នៅ​ទទេ​នោះ​ទេ តែ​បាន​បង្កើត​ផែន​ដី​ជា​ទី​អាស្រ័យ​នៅ​វិញ​»។—អេសាយ ៤៥:១៨

  • ព្រះ​សន្យា​ថា​មនុស្ស​នឹង​រស់​នៅ​លើ​ផែន​ដី​ជា​រៀង​រហូត។ ​«​មនុស្ស​សុចរិត​នឹង​បាន​ផែន​ដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:២៩

ព្រះ​បាន​បង្កើត​ផែន​ដី​តាម​របៀប​ដ៏​អស្ចារ្យ ដើម្បី​មនុស្ស​អាច​មាន​ជីវិត​សប្បាយ​ដោយ​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ផែន​ដី​ឡើយ។ គម្ពីរ​ប្រាប់​ទុក​ជា​មុន​ថា នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា លោក​នឹង​បំបាត់​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​មនុស្ស​ធ្វើ​ដែល​បង្ខូច​ផែន​ដី។—ការ​បើក​បង្ហាញ ១១:១៨

គម្ពីរ​សន្យា​ថា​នៅ​ពេល​នោះ ព្រះ​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ដ៏​ស្រស់​ស្អាត ហើយ​លោក​នឹង​លា​ដៃ​«​បំពេញ​បំណង​ប្រាថ្នា​របស់​ជីវិត​ទាំង​ឡាយ​»។—ចម្រៀង​សរសើរ​ព្រះ ១៤៥:១៦

a យេហូវ៉ា​ជា​ឈ្មោះ​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨