លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទស្សនាវដ្ដីប៉មយាម លេខ ១ ២០២២ | ការបំបាត់ចោលការស្អប់គ្នា។

ពិភព​លោក​របស់​យើង​ពោរ​ពេញ​ទៅ​ដោយ​ការ​ស្អប់​គ្នា។ មនុស្ស​បង្ហាញ​ការ​ស្អប់​គ្នា​តាម​វិធី​ផ្សេង​ៗ ជា​ឧទាហរណ៍​ពួក​គេ​រើសអើង​អ្នក​ឯ​ទៀត ប្រើ​ពាក្យ​គំរោះ​គំរើយ ឬ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ឯ​ទៀត​ជា​ដើម។ តើ​ការ​ស្អប់​គ្នា​នឹង​មាន​រហូត​ឬ? អត្ថបទ​ផ្សេង​ៗ​ក្នុង​ទស្សនាវដ្ដី​លេខ​នេះ បង្ហាញ​ពី​របៀប​ដែល​យើង​អាច​បំបាត់​ចោល​ការ​ស្អប់​គ្នា ដោយ​មាន​ជំនួយ​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទស្សនាវដ្ដី​នេះ​ក៏​បង្ហាញ​យើង​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​នឹង​លុប​បំបាត់​ចោល​ការ​ស្អប់​គ្នា​ជា​រៀង​រហូត។

 

យើងអាចយកឈ្នះការស្អប់គ្នា!

តើអ្វីជាការស្អប់គ្នាឥតឈប់? តើការស្អប់គ្នាមានទម្រង់បែបណាខ្លះ?

ហេតុអ្វីមានការស្អប់គ្នា?

គម្ពីរប្រាប់អំពីដើមកំណើតនៃការស្អប់ មូលហេតុដែលមនុស្សស្អប់គ្នា និងមូលហេតុដែលការស្អប់លូតលាស់ឡើងនៅសព្វថ្ងៃនេះ។

របៀបបំបាត់ចោលការស្អប់គ្នា

សេចក្ដីបង្រៀនពីគម្ពីរបានកែប្រែជីវិតរបស់មនុស្សឲ្យល្អប្រសើរជាង។

របៀប​បំបាត់​ចោល​ការ​ស្អប់​គ្នា

១ | កុំរើសមុខ

ចូរដកចោលនូវចិត្តគំនិតមិនល្អចំពោះអ្នកឯទៀត ដោយមិនរើសមុខដូចព្រះ។

របៀប​បំបាត់​ចោល​ការ​ស្អប់​គ្នា

២ | កុំសងសឹក

ចូរយកឈ្នះការចង់សងសឹង ដោយទុកចិត្តថាមិនយូរទៀតព្រះនឹងបំបាត់ចោលអំពើអយុត្តិធម៌ទាំងអស់។

របៀប​បំបាត់​ចោល​ការ​ស្អប់​គ្នា

៣ | បំបាត់ការស្អប់ចេញពីចិត្តគំនិតរបស់អ្នក

ចូរបំបាត់ចោលការស្អប់ពីការគិតគូរនិងអារម្មណ៍របស់អ្នកដោយមានជំនួយពីបណ្ដាំរបស់ព្រះ។

របៀប​បំបាត់​ចោល​ការ​ស្អប់​គ្នា

៤ | យកឈ្នះការស្អប់ដោយទទួលជំនួយពីព្រះ

ឫទ្ធានុភាពបរិសុទ្ធរបស់ព្រះអាចជួយអ្នកឲ្យបង្កើតគុណសម្បត្តិផ្សេងៗដើម្បីយកឈ្នះការស្អប់។

ពេលដែលការស្អប់នឹងលែងមានជារៀងរហូត!

តើអ្នកណាអាចបំបាត់ចោលការស្អប់ជារៀងរហូត?

មនុស្សនៅគ្រប់ទីកន្លែងកំពុងរងទុក្ខដោយសារការស្អប់

តើតាមរបៀបណាយើងអាចបំបាត់ចោលការស្អប់គ្នា? ការផ្លាស់ប្ដូរដ៏ពិតប្រាកដនិងស្ថិតស្ថេរជារៀងរហូតកំពុងតែកើតឡើងនៅទូទាំងពិភពលោក។