‹សេចក្ដីសុខសាន្ដរបស់ព្រះគឺហួសពីការនឹកស្មាន›
«សេចក្ដីសុខសាន្ដរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្ដ . . . របស់អ្នករាល់គ្នា»។—ភីលីព ៤:៧
ចម្រៀងលេខ: ៣៩, ១៤១
១, ២. តើអ្វីបានកើតឡើងដល់ប៉ូលនិងស៊ីឡាសនៅក្រុងភីលីព? (សូមមើលរូបភាពនៅដើមអត្ថបទ)
សូមស្រមៃគិតអំពីអ្វីដែលបានកើតឡើង។ គឺប្រហែលជាកណ្ដាលអធ្រាត្រ ប៉ូលនិងស៊ីឡាសដែលជាសាសនទូតពីរនាក់នៅកន្លែងដែលងងឹតនិងជ្រៅជាងគេក្នុងគុកនាក្រុងភីលីព។ ពួកគាត់មិនអាចកម្រើកបានទេ ដោយសារពួកគាត់បានត្រូវគេដាក់ខ្នោះជើង ហើយពួកគាត់ឈឺខ្នងដោយសារពួកគាត់បានត្រូវគេវាយជាច្រើនដំបង។ (សកម្មភាព ១៦:២៣, ២៤) មុននោះ បណ្ដាជនមួយក្រុមបានចាប់ប៉ូលនិងស៊ីឡាស ហើយអូសយកទៅឯពួកអ្នកគ្រប់គ្រងនៅផ្សារ។ នៅទីនោះ ពួកគេបានកាត់ក្ដីប៉ូលនិងស៊ីឡាសភ្លាមៗ។ ពួកគេបានហែកសម្លៀកបំពាក់ក្រៅរបស់ពួកគាត់ចេញ ហើយបានវាយពួកគាត់នឹងដំបង។ (សកម្មភាព ១៦:១៦-២២) នេះពិតជាអ្វីដ៏អយុត្ដិធម៌មែន! ប៉ូលគឺជាពលរដ្ឋរ៉ូម ហើយគាត់សមនឹងទទួលការកាត់ក្ដីត្រឹមត្រូវ * (សូមមើលកំណត់សម្គាល់)។
២ ពេលប៉ូលនៅក្នុងគុក គាត់ប្រហែលជាបានគិតអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះ និងអំពីមនុស្សដែលរស់នៅក្រុងភីលីព។ ក្រុងនោះគឺខុសពីក្រុងជាច្រើនដែលប៉ូលធ្លាប់ទៅ សកម្មភាព ១៦:១៣, ១៤) តើនេះគឺដោយសារក្រុងនោះមិនមានបុរសជនជាតិយូដា១០នាក់ដែលគេត្រូវការដើម្បីមានសាលាប្រជុំឬទេ? អ្នកក្រុងភីលីពមានមោទនភាពដែលពួកគេគឺជាពលរដ្ឋរ៉ូម។ (សកម្មភាព ១៦:២១) ប្រហែលជានេះជាមូលហេតុដែលពួកគេមិនបានគិតថាប៉ូលនិងស៊ីឡាសដែលជាជនជាតិយូដាក៏អាចជាពលរដ្ឋរ៉ូមដែរ។ យើងមិនដឹងច្បាស់អំពីអ្វីៗទាំងនេះទេ ប៉ុន្ដែយើងដឹងថាប៉ូលនិងស៊ីឡាសបានត្រូវគេដាក់គុកដោយអយុត្ដិធម៌។
ដោយសារក្រុងនោះមិនមានសាលាប្រជុំទេ។ ដូច្នេះ ជនជាតិយូដាត្រូវគោរពប្រណិប័តន៍ព្រះនៅខាងក្រៅទ្វារកំពែងក្រុង ជិតទន្លេមួយ។ (៣. តើប៉ូលប្រហែលជាបានឆ្ងល់អំពីអ្វីពេលគាត់បានត្រូវគេចាប់ដាក់គុក ប៉ុន្ដែតើគាត់មានចិត្ដគំនិតបែបណា?
៣ ប្រហែលជាប៉ូលក៏បានគិតដែរអំពីមូលហេតុដែលគាត់នៅក្រុងភីលីព។ ប៉ុន្មានខែមុន ប៉ូលបាននៅត្រើយម្ខាងនៃសមុទ្រអេជាន នាតំបន់អាស៊ីប៉ែកខាងលិច។ ពេលគាត់នៅទីនោះ សកម្មពលបរិសុទ្ធបានហាមឃាត់គាត់ម្ដងហើយម្ដងទៀតពីការផ្សព្វផ្សាយនៅតំបន់មួយចំនួន គឺហាក់ដូចជាសកម្មពលបរិសុទ្ធចង់ឲ្យគាត់ទៅកន្លែងផ្សេងទៀត។ (សកម្មភាព ១៦:៦, ៧) ប៉ុន្ដែតើនៅកន្លែងណា? ក្នុងអ្វីដែលបានត្រូវបើកបង្ហាញឲ្យប៉ូលឃើញក្នុងគំនិតនៅពេលដែលគាត់នៅក្រុងត្រូអាស គាត់បានត្រូវប្រាប់ថា៖ «សូមឆ្លងមកស្រុកម៉ាសេដូន»។ ច្បាស់ណាស់ នេះគឺជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ាចំពោះគាត់! ដូច្នេះ ភ្លាមៗនោះប៉ូលបានទៅស្រុកម៉ាសេដូន។ (សូមអាន សកម្មភាព ១៦:៨-១០) ប៉ុន្ដែតើអ្វីបានកើតឡើង? មិនយូរក្រោយពីគាត់បានមកដល់ស្រុកម៉ាសេដូន គាត់បានត្រូវគេចាប់ដាក់គុក! ហេតុអ្វីព្រះយេហូវ៉ាបានឲ្យរឿងនេះកើតឡើងដល់ប៉ូល? តើគាត់នឹងត្រូវជាប់គុកដល់ពេលណា? ទោះជាប៉ូលប្រហែលជាបានឆ្ងល់អំពីអ្វីៗទាំងនេះក៏ដោយ ជំនឿរបស់គាត់នៅតែមាំមួន ហើយគាត់នៅតែមានអំណរ។ គាត់និងស៊ីឡាសបានចាប់ផ្ដើម«អធិដ្ឋាននិងច្រៀងសរសើរព្រះ»។ (សកម្មភាព ១៦:២៥) សេចក្ដីសុខសាន្ដរបស់ព្រះបានធ្វើឲ្យពួកគាត់ធូរស្រាលក្នុងចិត្ដនិងគំនិត។
៤, ៥. (ក) តើតាមរបៀបណាស្ថានភាពរបស់យើងប្រហែលជាស្រដៀងនឹងស្ថានភាពរបស់ប៉ូល? (ខ) តើស្ថានភាពរបស់ប៉ូលបានផ្លាស់ប្ដូរយ៉ាងដូចម្ដេច?
៤ តើអ្នកធ្លាប់មានអារម្មណ៍ដូចប៉ូលឬទេ? ប្រហែលជាធ្លាប់មានពេលខ្លះក្នុងជីវិតរបស់អ្នកដែលអ្នកបានសុំព្រះជួយអ្នកឲ្យធ្វើការសម្រេចចិត្ដណាមួយ ហើយអ្នកមានអារម្មណ៍ថាអ្នកបានធ្វើតាមការណែនាំពីសកម្មពលបរិសុទ្ធ។ ប៉ុន្ដែក្រោយមក អ្នកជួបការពិបាកជាច្រើន ឬអ្នកត្រូវធ្វើការផ្លាស់ប្ដូរធំៗក្នុងជីវិតរបស់អ្នក។ (សាស្តា ៩:១១) ពេលដែលអ្នកគិតអំពីស្ថានភាពនោះ អ្នកប្រហែលជាឆ្ងល់អំពីមូលហេតុដែលព្រះយេហូវ៉ាបានឲ្យអ្វីទាំងនោះកើតឡើងដល់អ្នក។ តើអ្វីអាចជួយអ្នកឲ្យបន្ដស៊ូទ្រាំដោយទុកចិត្ដទាំងស្រុងទៅលើព្រះយេហូវ៉ា? យើងអាចឃើញចម្លើយពីអ្វីដែលបានកើតឡើងដល់ប៉ូលនិងស៊ីឡាសនៅពេលក្រោយមក។
៥ នៅពេលដែលប៉ូលនិងស៊ីឡាសកំពុងច្រៀង ព្រឹត្ដិការណ៍ជាច្រើនដែលពួកគាត់មិនបានរំពឹងទុកបានចាប់ផ្ដើមកើតឡើង។ ដំបូង ដីបានរញ្ជួយយ៉ាងខ្លាំង ហើយទ្វារគុកបានរបើកឡើងក្នុងមួយរំពេច។ បន្ទាប់មក ចំណងរបស់អ្នកទោសទាំងអស់បានរបូតចេញ។ ក្រោយមក ប៉ូលបានបញ្ឈប់អ្នកយាមគុកពីការធ្វើអត្ដឃាត ហើយអ្នកយាមគុកនិងក្រុមគ្រួសារទាំងអស់របស់គាត់បានទទួលការជ្រមុជទឹក។ លុះព្រឹកឡើង អាជ្ញាធរស៊ីវិលរបស់ក្រុងនោះបានចាត់ពួកតម្រួតឲ្យដោះលែងប៉ូលនិងស៊ីឡាសពីគុក ហើយឲ្យពួកគាត់ចេញពីក្រុងនោះដោយសេចក្ដីសុខ។ ពេលពួកអាជ្ញាធរស៊ីវិលបានដឹងថាប៉ូលនិងស៊ីឡាសជាពលរដ្ឋរ៉ូម ពួកគេបានទទួលស្គាល់ថាពួកគេបានធ្វើខុសយ៉ាងធ្ងន់ធ្ងរ ហើយពួកគេផ្ទាល់បានទៅដើម្បីនាំពួកគាត់ចាកចេញ។ ប៉ុន្ដែ មុនប៉ូលនិងស៊ីឡាសបានចេញពីក្រុងនោះ ពួកគាត់បានធ្វើឲ្យប្រាកដថាពួកគាត់ទៅជួបលីឌាដែលជាបងស្រីដែលបានទទួលការសកម្មភាព ១៦:២៦-៤០) ស្ថានភាពរបស់ពួកគាត់បានផ្លាស់ប្ដូរភ្លាមៗ!
ជ្រមុជទឹកថ្មីៗនោះដើម្បីលាគាត់។ ម្យ៉ាងទៀត ពួកគាត់បានប្រើឱកាសនោះដើម្បីលើកទឹកចិត្ដបងប្អូនឯទៀតនៅក្រុងភីលីព។ (នោះគឺជាអ្វី«ដែលហួសពីការនឹកស្មាន»
៦. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៦ តើយើងរៀនអ្វីពីព្រឹត្ដិការណ៍ទាំងនោះ? ព្រះយេហូវ៉ាអាចធ្វើអ្វីដែលយើងមិនបានរំពឹងទុក ដូច្នេះពេលយើងមានទុក្ខលំបាកយើងមិនត្រូវខ្វល់ខ្វាយឡើយ។ យើងដឹងថាបទពិសោធន៍នេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប៉ូល ដោយសារអ្វីដែលគាត់បានសរសេរដល់បងប្អូននៅក្រុងភីលីពក្រោយមកអំពីការខ្វល់ខ្វាយនិងសេចក្ដីសុខសាន្ដរបស់ព្រះ។ ក្នុងអត្ថបទនេះយើងនឹងពិចារណាពាក្យរបស់ប៉ូលនៅភីលីព ៤:៦, ៧។ (សូមអាន) បន្ទាប់មក យើងនឹងពិចារណានូវកំណត់ហេតុផ្សេងទៀតក្នុងគម្ពីរអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើដែលមនុស្សមិនបានរំពឹងទុក។ ក្រោយមក យើងនឹងពិចារណាអំពីរបៀបដែល«សេចក្ដីសុខសាន្ដរបស់ព្រះ»អាចជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកដោយមានទំនុកចិត្ដទាំងស្រុងទៅលើព្រះយេហូវ៉ា។
ព្រះយេហូវ៉ាអាចធ្វើអ្វីដែលយើងមិនបានរំពឹងទុក ដូច្នេះពេលយើងមានទុក្ខលំបាកយើងមិនត្រូវខ្វល់ខ្វាយឡើយ
៧. តើប៉ូលបានបង្រៀនមេរៀនអ្វីនៅក្នុងសំបុត្ររបស់គាត់សម្រាប់បងប្អូននៅក្រុងភីលីព ហើយតើយើងអាចរៀនអ្វី?
៧ ពេលបងប្អូននៅក្រុងភីលីពបានអានសំបុត្រដែលប៉ូលបានសរសេរទៅកាន់ពួកគេ តើពួកគេបានគិតអំពីអ្វី? ពួកគេភាគច្រើនទំនងជាបាននឹកឃើញអំពីអ្វីដែលបានកើតឡើងដល់ប៉ូលនិងស៊ីឡាស ហើយរបៀបដែលព្រះយេហូវ៉ាបានជួយពួកគាត់ដោយធ្វើអ្វីដែលពួកគាត់មិនបានរំពឹងទុក។ តើប៉ូលកំពុងបង្រៀនមេរៀនអ្វីដល់ពួកគេក្នុងសំបុត្រនោះ? មេរៀនគឺកុំព្រួយបារម្ភឡើយ តែចូរអធិដ្ឋាន។ យ៉ាងនេះ អ្នកនឹងទទួល«សេចក្ដីសុខសាន្ដរបស់ព្រះដែលហួសពីការនឹកស្មាន»។ តើពាក្យទាំងនេះមានន័យយ៉ាងណា? សេចក្ដីបកប្រែខ្លះនៃគម្ពីរចែងថានេះគឺ«ហួសពីការស្រមើស្រមៃ» ឬ«ប្រសើរជាងអ្វីដែលមនុស្សអាចគ្រោងទុក»។ ដូច្នេះ ប៉ូលកំពុងនិយាយថា«សេចក្ដីសុខសាន្ដរបស់ព្រះ»គឺអស្ចារ្យជាងអ្វីដែលយើងអាចស្រមៃគិត។ ទោះជានៅពេលខ្លះយើងមិនដឹងថាយើងគួរដោះស្រាយបញ្ហារបស់យើងយ៉ាងណាក្ដី ព្រះយេហូវ៉ាដឹង ហើយលោកអាចធ្វើអ្វីដែលយើងមិនបានរំពឹងទុក។—សូមអាន ពេត្រុសទី២ ២:៩
៨, ៩. (ក) ទោះជាប៉ូលបានរងអំពើអយុត្ដិធម៌នៅក្រុងភីលីពក្ដី តើនេះបាននាំឲ្យមានលទ្ធផលល្អយ៉ាងណា? (ខ) ហេតុអ្វីបងប្អូននៅក្រុងភីលីពអាចទុកចិត្ដទាំងស្រុងទៅលើអ្វីដែលប៉ូលបានសរសេរ?
៨ កាលដែលបងប្អូននៅក្រុងភីលីពបានគិតអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើចំពោះពួកគេនៅក្នុងអំឡុង១០ឆ្នាំកន្លងទៅ ពួកគេច្បាស់ជាបានទទួលកម្លាំងចិត្ដពីសំបុត្ររបស់ប៉ូល។ ទោះជាព្រះយេហូវ៉ាបានអនុញ្ញាតឲ្យប៉ូលនិងស៊ីឡាសរងអំពើអយុត្ដិធម៌ក៏ដោយ ព្រឹត្ដិការណ៍ទាំងនោះបានជួយ‹ការពារនិងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់›។ (ភីលីព ១:៧) ពួកអាជ្ញាធរនៅក្រុងភីលីពនោះ នឹងមិនហ៊ានបៀតបៀនក្រុមជំនុំគ្រិស្ដសាសនិកថ្មីទេ។ ប្រហែលជាដោយសារប៉ូលបានលើកឡើងថាគាត់ជាពលរដ្ឋរ៉ូម នោះលូកាអាចបន្ដនៅក្រុងភីលីពក្រោយពីប៉ូលនិងស៊ីឡាសបានចាកចេញ ហើយលូកាអាចផ្ដល់ជំនួយថែមទៀតដល់គ្រិស្ដសាសនិកថ្មីនៅក្រុងភីលីព។
៩ ពេលបងប្អូននៅក្រុងភីលីពបានអានសំបុត្ររបស់ប៉ូល ពួកគេដឹងថាប៉ូលធ្លាប់ជួបទុក្ខលំបាកដ៏ខ្លាំង មិនមែនគាត់ភីលីព ១:១២-១៤; ៤:៧, ១១, ២២
និយាយដោយមិនដែលស្គាល់នូវទុក្ខលំបាកនោះទេ។ សូម្បីតែពេលដែលគាត់បានសរសេរសំបុត្រទៅបងប្អូនទាំងនោះក្ដី គាត់ក៏បានជាប់ឃុំនៅក្នុងផ្ទះរបស់គាត់នាក្រុងរ៉ូម។ ប៉ុន្ដែ គាត់នៅតែបានបង្ហាញថាគាត់មាន«សេចក្ដីសុខសាន្ដរបស់ព្រះ»។—«កុំខ្វល់ចិត្ដអំពីអ្វីឡើយ»
១០, ១១. ពេលយើងព្រួយបារម្ភអំពីបញ្ហាណាមួយ តើយើងត្រូវធ្វើអ្វី? តើយើងអាចរំពឹងអំពីអ្វី?
១០ តើអ្វីអាចជួយយើងមិនឲ្យ«ខ្វល់ចិត្ដអំពីអ្វីឡើយ» តែឲ្យយើងមាន«សេចក្ដីសុខសាន្ដរបស់ព្រះ»? ពាក្យរបស់ប៉ូលទៅកាន់បងប្អូននៅក្រុងភីលីពបង្ហាញថា ពេលយើងព្រួយបារម្ភអំពីបញ្ហាណាមួយ វិធីដោះស្រាយគឺដោយអធិដ្ឋាន។ ដូច្នេះ ពេលយើងខ្វល់ខ្វាយ យើងត្រូវអធិដ្ឋានអំពីកង្វល់របស់យើង។ (សូមអាន ពេត្រុសទី១ ៥:៦, ៧) ពេលអ្នកអធិដ្ឋានទៅព្រះយេហូវ៉ា ចូរមានទំនុកចិត្ដទាំងស្រុងថាលោកយកចិត្ដទុកដាក់ចំពោះអ្នក។ ចូរអរគុណលោកសម្រាប់ពរនីមួយៗដែលអ្នកទទួល។ ម្យ៉ាងទៀត ចូរចាំថាព្រះយេហូវ៉ា«អាចធ្វើហួសពីអ្វីៗទាំងអស់ដែលយើងសុំឬគិតឃើញ»។—អេភេសូរ ៣:២០
១១ ដូចប៉ូលនិងស៊ីឡាស យើងប្រហែលជានឹងភ្ញាក់ផ្អើលអំពីអ្វីដែលព្រះយេហូវ៉ាធ្វើដើម្បីជួយយើង។ អ្វីនោះប្រហែលជាមិនមែនអស្ចារ្យទេ ប៉ុន្ដែអ្វីដែលលោកធ្វើតែងតែជាអ្វីដែលយើងត្រូវការ។ (កូរិនថូសទី១ ១០:១៣) នោះមិនមានន័យថាយើងមិនគួរធ្វើអ្វីសោះ ហើយគ្រាន់តែរង់ចាំព្រះយេហូវ៉ាកែប្រែស្ថានភាពនោះឬដោះស្រាយបញ្ហានោះសម្រាប់យើង។ យើងត្រូវប្រព្រឹត្ដសមស្របនឹងសេចក្ដីអធិដ្ឋានរបស់យើង។ (រ៉ូម ១២:១១) ការប្រព្រឹត្ដរបស់យើងបង្ហាញថាយើងមានចិត្ដស្មោះ ហើយផ្ដល់ឱកាសឲ្យព្រះយេហូវ៉ាផ្ដល់ពរដល់យើង។ យើងមិនគួរភ្លេចថាព្រះយេហូវ៉ាអាចធ្វើច្រើនជាងអ្វីដែលយើងសុំឬអ្វីដែលយើងរំពឹងថាលោកនឹងធ្វើឡើយ។ ជួនកាលយើងភ្ញាក់ផ្អើលដោយសារលោកធ្វើអ្វីដែលយើងមិនបានរំពឹងទុក។ ដូច្នេះ សូមយើងពិចារណាកំណត់ហេតុខ្លះដែលអាចពង្រឹងទំនុកចិត្ដរបស់យើងទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ាក្នុងការធ្វើអ្វីចំពោះយើងដែលយើងមិនបានរំពឹងទុក។
កំណត់ហេតុអំពីពេលដែលព្រះយេហូវ៉ាបានធ្វើអ្វីដែលមនុស្សមិនបានរំពឹងទុក
១២. (ក) តើស្ដេចហេសេគាបានធ្វើអ្វីពេលស្ដេចសានហេរីបបានគំរាមកំហែងគាត់? (ខ) តើយើងរៀនអ្វីពីរបៀបដែលព្រះយេហូវ៉ាបានដោះស្រាយបញ្ហានោះ?
១២ នៅក្នុងគម្ពីរមានកំណត់ហេតុជាច្រើនអំពីពេលដែលព្រះយេហូវ៉ាបានធ្វើអ្វីដែលមនុស្សមិនបានរំពឹងទុក។ ជាឧទាហរណ៍ ពេលហេសេគាគ្រប់គ្រងជាស្ដេចនៃស្រុកយូដា សានហេរីបដែលជាស្ដេចស្រុកអាសស៊ើរបានវាយលុកចូលស្រុកយូដា ហើយបានដណ្ដើមយកក្រុងទាំងអស់ក្នុងស្រុកនោះលើកលែងតែក្រុងយេរូសាឡិម។ (ពង្សាវតារក្សត្រទី២ ១៨:១-៣, ១៣) ក្រោយមក ស្ដេចសានហេរីបបានមកវាយប្រហារក្រុងយេរូសាឡិម។ តើហេសេគាបានធ្វើអ្វី? ដំបូង គាត់បានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ហើយបានសុំយោបល់ពីអេសាយដែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា។ (ពង្សាវតារក្សត្រទី២ ១៩:៥, ១៥-២០) បន្ទាប់មក ហេសេគាបានបង្ហាញថាគាត់ជាមនុស្សសមហេតុផលដោយបង់ប្រាក់ដែលស្ដេចសានហេរីបតម្រូវពីគាត់។ (ពង្សាវតារក្សត្រទី២ ១៨:១៤, ១៥) ចុងក្រោយ ហេសេគាបានធ្វើអ្វីដែលគាត់អាចធ្វើបានដោយរៀបចំក្រុងសម្រាប់ការឡោមព័ទ្ធរយៈពេលយូរ។ (របាក្សត្រទី២ ៣២:២-៤) តើបញ្ហានោះបានត្រូវដោះស្រាយយ៉ាងដូចម្ដេច? ព្រះយេហូវ៉ាបានចាត់ទេវតាមួយរូបឲ្យបំផ្លាញទាហានរបស់ស្ដេចសានហេរីបអស់១៨៥.០០០នាក់ក្នុងពេលមួយយប់។ សូម្បីតែហេសេគាក៏មិនបាននឹកស្មានថានោះនឹងកើតឡើងទេ!—ពង្សាវតារក្សត្រទី២ ១៩:៣៥
១៣. (ក) តើយើងទាញយកមេរៀនយ៉ាងណាពីអ្វីដែលបានកើតឡើងដល់យ៉ូសែប? (ខ) តើអ្វីបានកើតឡើងដល់សារ៉ាដែលគាត់មិនបានរំពឹងទុក?
លោកុប្បត្ដិ ៤០:១៥; ៤១:៣៩-៤៣; ៥០:២០) អ្វីដែលព្រះយេហូវ៉ាបានធ្វើច្បាស់ជាហួសពីអ្វីដែលយ៉ូសែបនឹកស្មាន។ សូមគិតដែរអំពីសារ៉ាដែលជាយាយទួតរបស់យ៉ូសែប។ តើសារ៉ាបានរំពឹងថានៅពេលដែលគាត់មានវ័យចាស់ ព្រះយេហូវ៉ានឹងឲ្យគាត់បង្កើតកូនប្រុសម្នាក់ មិនគ្រាន់តែឲ្យគាត់យកកូនរបស់ខ្ញុំបម្រើមកចិញ្ចឹមឬទេ? កំណើតរបស់អ៊ីសាកគឺហួសពីអ្វីដែលសារ៉ាអាចនឹកស្មានឆ្ងាយណាស់។—លោកុប្បត្ដិ ២១:១-៣, ៦, ៧
១៣ សូមពិចារណាអំពីអ្វីដែលបានកើតឡើងដល់យ៉ូសែបដែលជាបុរសវ័យក្មេងម្នាក់។ ពេលយ៉ូសែបនៅក្នុងគុកក្រោមដីនៅស្រុកអេស៊ីប គាត់មិនដែលស្រមៃថាគាត់នឹងក្លាយទៅជាបុគ្គលដែលមានអំណាចបំផុតទី២នៅស្រុកអេស៊ីប ឬថាព្រះយេហូវ៉ានឹងប្រើគាត់ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់គាត់ពីការអត់ឃ្លានទេ។ (១៤. តើយើងអាចមានទំនុកចិត្ដយ៉ាងណាទៅលើព្រះយេហូវ៉ា?
១៤ យើងមិនរំពឹងថាព្រះយេហូវ៉ានឹងធ្វើអព្ភូតហេតុដើម្បីលុបបំបាត់នូវគ្រប់ទាំងបញ្ហារបស់យើងនៅសព្វថ្ងៃនេះ មុនពិភពលោកថ្មីមកដល់ទេ។ ម្យ៉ាងទៀត យើងមិនទាមទារឲ្យព្រះយេហូវ៉ាធ្វើអ្វីដ៏អស្ចារ្យក្នុងជីវិតរបស់យើងឡើយ។ អេសាយ ៤៣:១០-១៣) នោះនាំឲ្យយើងមានទំនុកចិត្ដលើលោក។ យើងអាចប្រាកដថាលោកនឹងផ្ដល់ឲ្យយើងនូវឫទ្ធានុភាពដែលយើងត្រូវការដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ (កូរិនថូសទី២ ៤:៧-៩) តើយើងរៀនអ្វីពីគំរូរបស់ហេសេគា យ៉ូសែប និងសារ៉ា? បើយើងរក្សាខ្លួនឲ្យនៅស្មោះត្រង់នឹងព្រះយេហូវ៉ា លោកអាចជួយយើងសូម្បីតែយើងស្ថិតនៅក្នុងស្ថានភាពដ៏ពិបាកបំផុតក្ដី។
ប៉ុន្ដែ យើងដឹងថាព្រះយេហូវ៉ាបានជួយអ្នកបម្រើស្មោះត្រង់របស់លោកនៅអតីតកាលតាមវិធីផ្សេងៗដ៏អស្ចារ្យ ហើយលោកក៏មិនបានប្រែប្រួលទេ។ (សូមអានបើយើងរក្សាខ្លួនឲ្យ នៅស្មោះត្រង់នឹងព្រះយេហូវ៉ា លោកអាចជួយយើង សូម្បីតែយើងស្ថិតនៅក្នុងស្ថានភាពដ៏ពិបាកបំផុតក្ដី
១៥. តើអ្វីនឹងជួយយើងឲ្យមាន«សេចក្ដីសុខសាន្ដរបស់ព្រះ»សូម្បីតែពេលយើងមានបញ្ហា? សូមពន្យល់។
១៥ តើតាមរបៀបណាយើងអាចមាន«សេចក្ដីសុខសាន្ដរបស់ព្រះ» សូម្បីតែនៅពេលដែលយើងមានបញ្ហា? យើងត្រូវរក្សាចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាឲ្យមាំមួន។ ចំណងមិត្ដភាពនេះគឺអាចមានដោយសារតែគ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្ដ។ ថ្លៃលោះគឺជាអ្វីមួយដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានធ្វើ។ ដោយសារថ្លៃលោះ លោកអាចអភ័យទោសចំពោះការខុសឆ្គងរបស់យើង ហើយយើងអាចមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសនិងអាចចូលទៅជិតលោក។—យ៉ូហាន ១៤:៦; យ៉ាកុប ៤:៨; ពេត្រុសទី១ ៣:២១
នោះនឹងការពារចិត្ដនិងគំនិតរបស់យើង
១៦. តើអ្វីនឹងកើតឡើងពេលយើងមាន«សេចក្ដីសុខសាន្ដរបស់ព្រះ»? សូមលើកឧទាហរណ៍មួយ។
១៦ តើអ្វីនឹងកើតឡើងពេលយើងមាន«សេចក្ដីសុខសាន្ដរបស់ព្រះដែលហួសពីការនឹកស្មាន»? គម្ពីរចែងថានេះនឹង«ការពារ»ចិត្ដនិងគំនិតរបស់យើង។ (ភីលីព ៤:៧) ពាក្យ«ការពារ»ជាភាសាដើមគឺជាពាក្យយោធាដែលសំដៅលើក្រុមទាហានដែលមានភារកិច្ចការពារក្រុង។ អ្នកក្រុងភីលីពបានត្រូវការពារដោយក្រុមទាហានបែបនោះ។ ពួកគេអាចសម្រាន្ដលក់ស្រួលដោយដឹងថាក្រុងរបស់ពួកគេបានត្រូវការពារ។ ស្រដៀងគ្នាដែរ ពេលយើងមាន«សេចក្ដីសុខសាន្ដរបស់ព្រះ»យើងមិនខ្វល់ខ្វាយ ហើយចិត្ដនិងគំនិតរបស់យើងទៅជាស្ងប់។ យើងដឹងថាព្រះយេហូវ៉ាយកចិត្ដទុកដាក់ចំពោះយើង ហើយចង់ឲ្យយើងទទួលជោគជ័យ។ (ពេត្រុសទី១ ៥:១០) ម្យ៉ាងទៀត នេះការពារយើងពីការខ្វល់ចិត្ដឬការធ្លាក់ទឹកចិត្ដហួសហេតុពេក។
១៧. តើអ្វីនឹងជួយយើងឲ្យទុកចិត្ដព្រះយេហូវ៉ាក្នុងគ្រាទុក្ខវេទនាជាខ្លាំង?
១៧ មិនយូរទៀត មនុស្សជាតិទាំងអស់នឹងត្រូវប្រឈមមុខនឹងគ្រាទុក្ខវេទនាជាខ្លាំង។ (ម៉ាថាយ ២៤:២១, ២២) យើងមិនដឹងច្បាស់អំពីអ្វីដែលនឹងកើតឡើងចំពោះយើងម្នាក់ៗទេ។ ប៉ុន្ដែ យើងមិនត្រូវខ្វល់ហួសហេតុពេកអំពីពេលនោះឡើយ។ យើងមិនដឹងអំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ានឹងធ្វើ តែយើងស្គាល់លោកដែលជាព្រះរបស់យើង។ យើងដឹងអំពីអ្វីដែលលោកបានធ្វើនៅសម័យមុនចំពោះអ្នកបម្រើស្មោះត្រង់របស់លោក។ យើងបានឃើញថា ទោះជាមានអ្វីកើតឡើងក្ដី ព្រះយេហូវ៉ានឹងធ្វើឲ្យប្រាកដថាគោលបំណងរបស់លោកនឹងបានសម្រេច។ ម្យ៉ាងទៀត លោកប្រហែលជានឹងធ្វើដូច្នេះតាមរបៀបមួយដែលយើងមិនបានរំពឹងទុក! ដូច្នេះ រាល់ដងដែលព្រះយេហូវ៉ាធ្វើអ្វីសម្រាប់យើង យើងទទួលនូវ«សេចក្ដីសុខសាន្ដរបស់ព្រះដែលហួសពីការនឹកស្មាន»តាមរបៀបផ្សេងទៀត។
^ វគ្គ 1 តាមមើលទៅស៊ីឡាសក៏ជាពលរដ្ឋរ៉ូមដែរ។—សកម្មភាព ១៦:៣៧