លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរធ្វើតាមពាក្យសម្បថរបស់អ្នក

ចូរធ្វើតាមពាក្យសម្បថរបស់អ្នក

«អ្នកត្រូវធ្វើតាមពាក្យសម្បថចំពោះព្រះយេហូវ៉ា»។—ម៉ាថាយ ៥:៣៣

ចម្រៀងលេខ: ១៨,

. () តើយែបថានិងហាណាមានអ្វីខ្លះដូចគ្នា? (សូមមើលរូបភាពនៅដើមអត្ថបទ) () ក្នុងអត្ថបទនេះ តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ?

យែបថាជាអ្នកដឹកនាំដ៏ក្លាហាន ហើយជាអ្នកប្រយុទ្ធដ៏អង់អាចម្នាក់។ ហាណាជាស្ដ្រីម្នាក់ដែលមានចិត្ដរាបទាប ហើយដែលយកចិត្ដទុកដាក់ចំពោះប្ដីនិងបានមើលថែរក្សាផ្ទះរបស់ខ្លួន។ យែបថានិងហាណាជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគាត់ក៏មានអ្វីផ្សេងទៀតដែលដូចគ្នាដែរ។ ពួកគាត់ទាំងពីរនាក់បានស្បថចំពោះព្រះយេហូវ៉ា ហើយពួកគាត់ម្នាក់បានធ្វើតាមពាក្យសម្បថរបស់ពួកគាត់យ៉ាងស្មោះត្រង់។ ពួកគាត់ជាគំរូដ៏ល្អប្រសើរសម្រាប់បុរសនិងស្ដ្រីនៅសព្វថ្ងៃនេះដែលសម្រេចចិត្ដស្បថចំពោះព្រះយេហូវ៉ា។ ឥឡូវនេះ សូមយើងពិចារណាចម្លើយចំពោះសំណួរទាំងបីនេះ៖ តើការស្បថគឺជាអ្វី? តើការស្បថនឹងព្រះគឺសំខាន់យ៉ាងណា? តើយើងអាចទាញមេរៀនអ្វីខ្លះពីយែបថានិងហាណា?

២, ៣. () តើការស្បថគឺជាអ្វី? () តើបទគម្ពីរចែងយ៉ាងណាអំពីការស្បថចំពោះព្រះ?

ក្នុងគម្ពីរការស្បថគឺជាសេចក្ដីសន្យាដ៏សំខាន់មួយជាមួយនឹងព្រះ។ ជាឧទាហរណ៍ បុគ្គលម្នាក់ប្រហែលជាសន្យានឹងព្រះយេហូវ៉ាថាគាត់នឹងធ្វើអ្វីមួយ ផ្ដល់អំណោយណាមួយ ចូលរួមក្នុងកិច្ចបម្រើណាមួយ ឬជៀសវាងពីអ្វីមួយ។ ពេលយើងស្បថ នេះគឺជាការធ្វើការសម្រេចចិត្ដដោយប្រើចិត្ដសេរី។ គ្មានអ្នកណាម្នាក់ដែលបានត្រូវបង្ខំឲ្យស្បថឡើយ។ ប៉ុន្ដែ ពេលបុគ្គលម្នាក់បានសម្រេចចិត្ដស្បថ ព្រះយេហូវ៉ាចាត់ទុកពាក្យសម្បថរបស់បុគ្គលនោះជាសេចក្ដីសន្យាដ៏សំខាន់ដែលគាត់ត្រូវឲ្យតម្លៃនិងត្រូវធ្វើតាម។ ក្នុងគម្ពីរ ការស្បថជាពាក្យដែលបុគ្គលម្នាក់សច្ចាថាគាត់នឹងធ្វើមិនធ្វើអ្វីណាមួយ។ (លោកុប្បត្ដិ ១៤:២២, ២៣; ហេប្រឺ ៦:១៦, ១៧) តើគម្ពីរចែងយ៉ាងណាអំពីសារៈសំខាន់នៃការធ្វើតាមពាក្យសម្បថរបស់យើងចំពោះព្រះ?

ច្បាប់ម៉ូសេចែងថាបើបុរសណាបានស្បថនឹងព្រះយេហូវ៉ា«អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវតែធ្វើតាមសំដីរបស់ខ្លួនគ្រប់ចំពូក»។ (ជនគណនា ៣០:២) សាឡូម៉ូនបានសរសេរថា«កាលណាឯងបន់ព្រះ នោះកុំឲ្យបង្អង់នឹងលាបំណន់នោះឡើយ ពីព្រោះទ្រង់មិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ។ ចូរសងតាមដែលឯងបានបន់ចុះ»។ (សាស្តា ៥:៤) លោកយេស៊ូបានបង្រៀនថាការស្បថនឹងព្រះគឺជារឿងដ៏សំខាន់ ពេលដែលលោកបានមានប្រសាសន៍ថា«គេប្រាប់ដល់មនុស្សនៅសម័យបុរាណថា៖ ‹អ្នកមិនត្រូវស្បថបំពានឡើយ តែអ្នកត្រូវធ្វើតាមពាក្យសម្បថចំពោះព្រះយេហូវ៉ាកុំខាន›»។—ម៉ាថាយ ៥:៣៣

. () តើការស្បថនឹងព្រះគឺសំខាន់យ៉ាងណា? () តើយើងចង់រៀនអ្វីអំពីយែបថានិងហាណា?

យើងឃើញច្បាស់ថា យើងត្រូវតែធ្វើតាមសេចក្ដីសន្យាណាក៏ដោយដែលយើងបានសន្យាចំពោះព្រះយេហូវ៉ា។ របៀបដែលយើងធ្វើតាមពាក្យសម្បថរបស់យើងមានឥទ្ធិពលលើចំណងមិត្ដភាពរបស់យើងជាមួយនឹងលោក។ ដាវីឌបានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះពេលគាត់បានសួរថា«តើអ្នកណានឹងឡើងទៅភ្នំនៃព្រះយេហូវ៉ា? តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន?»។ ក្រោយមក គាត់បានឆ្លើយថាព្រះយេហូវ៉ានឹងទទួលអ្នកណា«ដែលមិនបណ្ដោយ . . . ទៅតាមសេចក្ដីភូតភរ»លោកនឹងទទួលអ្នកដែលធ្វើតាមពាក្យស្បថរបស់ខ្លួន។ (ទំនុកតម្កើង ២៤:៣, ៤) តើយែបថានិងហាណាបានស្បថអំពីអ្វី? តើពួកគាត់ស្រួលធ្វើតាមពាក្យសម្បថរបស់ខ្លួនទេ?

ពួកគាត់បានធ្វើតាម ពាក្យសម្បថចំពោះព្រះ

. តើយែបថាបានស្បថអ្វី? តើនេះនាំឲ្យមានលទ្ធផលអ្វី?

យែបថាបានសន្យាចំពោះព្រះយេហូវ៉ាពេលដែលគាត់ហៀបនឹងប្រយុទ្ធជាមួយនឹងជនជាតិអាំម៉ូន។ ប្រជាជាតិនោះជាសត្រូវរបស់រាស្ដ្រព្រះ។ (ពួកចៅហ្វាយ ១០:៧-) យែបថាបានអង្វរសុំព្រះយេហូវ៉ាឲ្យជួយគាត់ទទួលជោគជ័យ ហើយគាត់បានស្បថថា«បើសិនជាទ្រង់ប្រគល់ពួកកូនចៅអាំម៉ូនមកក្នុងកណ្ដាប់ដៃនៃទូលបង្គំពិត នោះអ្វីណាដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំមកទទួលទូលបង្គំក្នុងគ្រាដែលទូលបង្គំត្រឡប់ពីពួកកូនចៅអាំម៉ូនមកវិញដោយសុខសាន្ដ នោះនឹងបានជារបស់ផងព្រះយេហូវ៉ា»។ ព្រះបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់យែបថាដោយជួយគាត់ឲ្យច្បាំងឈ្នះ។ ពេលយែបថាបានត្រឡប់ទៅផ្ទះវិញ កូនស្រីជាទីស្រឡាញ់របស់គាត់បានចេញមកទទួលគាត់។ នាងជាបុគ្គលដែលនឹង«បានជារបស់ផងព្រះយេហូវ៉ា»។ (ពួកចៅហ្វាយ ១១:៣០-៣៤) តើនេះមានន័យយ៉ាងណាចំពោះនាង?

យែបថានិងកូនស្រីរបស់គាត់ជាមនុស្សដែលមានភក្ដីភាពដែលមិនទាំងគិតអំពីការបំពានពាក្យសម្បថចំពោះព្រះ

. () តើយែបថានិងកូនស្រីរបស់គាត់មានការពិបាកអ្វីខ្លះក្នុងការធ្វើតាមពាក្យសម្បថរបស់គាត់ចំពោះព្រះ? () តើយើងទាញយកមេរៀនអ្វីពីពាក្យសម្បថនៅចោទិយកថា ២៣:២១, ២៣និងទំនុកតម្កើង ១៥:៤?

ដើម្បីធ្វើតាមពាក្យសម្បថរបស់ពុកនាង កូនស្រីយែបថាត្រូវទៅត្រសាល ហើយបម្រើព្រះយេហូវ៉ាពេញពេលនៅទីនោះ។ តើយែបថាបានសន្យាដោយមិនបានគិតពិចារណាទេ? មិនមែនទេ។ តាមពិត យែបថាទំនងជាបានដឹងថាកូនស្រីរបស់គាត់អាចជាបុគ្គលទី១ដែលនឹងមកទទួលគាត់។ ប៉ុន្ដែ ទោះជាយែបថាបានដឹងមិនដឹងក្ដី ការធ្វើតាមពាក្យសម្បថរបស់គាត់ចំពោះព្រះយេហូវ៉ាគឺមិនស្រួលសម្រាប់គាត់ ហើយក៏មិនស្រួលសម្រាប់កូនស្រីរបស់គាត់ដែរ។ ពេលយែបថាបានឃើញនាង គាត់បាននិយាយថាគាត់ឈឺចិត្ដយ៉ាងខ្លាំង ហើយកូនស្រីរបស់គាត់បានចេញទៅ«យំស្តាយដល់ភាពជាក្រមុំរបស់នាង»។ ហេតុអ្វី? យែបថាមិនមានកូនប្រុស ហើយឥឡូវកូនស្រីតែម្នាក់គត់របស់គាត់នឹងមិនបានរៀបការនិងមិនបង្កើតកូនដែរ។ យែបថានឹងគ្មានអ្នកណាស្នងត្រកូលរបស់គាត់ទេ។ ប៉ុន្ដែ យែបថានិងកូនស្រីរបស់គាត់បានទទួលស្គាល់ថាមានអ្វីដែលសំខាន់ជាងអារម្មណ៍របស់ពួកគាត់។ យែបថាបាននិយាយថា«អញបានមានវាចានឹងព្រះយេហូវ៉ាហើយនឹងថយមកក្រោយវិញពុំបានឡើយ»។ កូនស្រីរបស់គាត់បាននិយាយថា«សូមធ្វើដល់ខ្ញុំតាមវាចាដែលចេញពីមាត់នោះចុះ»។ (ពួកចៅហ្វាយ ១១:៣៥-៣៩) យែបថានិងកូនស្រីរបស់គាត់ជាមនុស្សដែលមានភក្ដីភាពដែលមិនទាំងគិតអំពីការបំពានពាក្យសម្បថរបស់គាត់ចំពោះព្រះ ទោះជាពួកគាត់ពិបាកធ្វើតាមពាក្យសម្បថនោះយ៉ាងខ្លាំងក៏ដោយ។—សូមអាន ចោទិយកថា ២៣:២១, ២៣; ទំនុកតម្កើង ១៥:៤

. () តើហាណាបានស្បថអ្វី ហើយហេតុអ្វី? តើគាត់បានទទួលលទ្ធផលអ្វី? () ដោយសារពាក្យសម្បថរបស់ហាណា តើអ្វីនឹងកើតឡើងចំពោះសាំយូអែល? (សូមមើលកំណត់សម្គាល់)

ហាណាក៏បានស្បថចំពោះព្រះយេហូវ៉ាក្នុងអំឡុងគ្រាដែលគាត់មានការតានតឹងចិត្ដយ៉ាងខ្លាំង។ គាត់ពិបាកចិត្ដខ្លាំងណាស់ដោយសារគាត់មិនអាចមានកូន ហើយដោយសាររឿងនេះ គាត់បានរងការចំអកមើលងាយ។ (សាំយូអែលទី១ ១:៤-៧, ១០, ១៦) គាត់បានប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់គាត់ ហើយបានសន្យាថា«ព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ជាស្រីបំរើទ្រង់បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ»។ * (សូមមើលកំណត់សម្គាល់) (សាំយូអែលទី១ ១:១១) ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់ហាណា ហើយនៅឆ្នាំបន្ទាប់គាត់បានសម្រាលកូនប្រុសមួយ រួចដាក់ឈ្មោះថាសាំយូអែល។ ហាណាសប្បាយរីករាយយ៉ាងខ្លាំង! ប៉ុន្ដែ គាត់មិនបានភ្លេចពាក្យសម្បថរបស់គាត់ចំពោះព្រះទេ។ ពេលកូនប្រុសរបស់គាត់បានកើតមក គាត់បាននិយាយថា«អញបានសូមវាពីព្រះយេហូវ៉ាមក»។—សាំយូអែលទី១ ១:២០

ហាណាសុខចិត្ដលះបង់អ្វីដែលសំខាន់ចំពោះគាត់ដើម្បីធ្វើតាមសេចក្ដីសន្យារបស់គាត់ចំពោះព្រះ

. () តើហាណាស្រួលធ្វើតាមពាក្យសម្បថរបស់គាត់ទេ? () តើទំនុកតម្កើង ៦១ រំលឹកអ្នកអំពីគំរូល្អរបស់ហាណាយ៉ាងដូចម្ដេច?

ពេលសាំយូអែលមានអាយុប្រហែលជាបីឆ្នាំ ហាណាបានធ្វើតាមពាក្យសន្យារបស់គាត់ចំពោះព្រះយេហូវ៉ា។ គាត់បានយកសាំយូអែលទៅត្រសាលនៅក្រុងស៊ីឡូរ ហើយជួបសម្ដេចសង្ឃអេលី។ គាត់បាននិយាយថា«ខ្ញុំបានអធិស្ឋានសូមឲ្យបានកូននេះ ហើយព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យបានសំរេចដល់ខ្ញុំដូចពាក្យសំណូមនោះមែន។ ដូច្នេះខ្ញុំសូមប្រគល់វាដល់ព្រះយេហូវ៉ាទុកជារបស់ផងទ្រង់រហូតដល់អស់ជីវិត»។ (សាំយូអែលទី១ ១:២៤-២៨) ចាប់ពីពេលនោះមក សាំយូអែលបានរស់នៅត្រសាល។ គម្ពីរចែងថា«សាំយូអែលជាក្មេងតូចនោះក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា»។ (សាំយូអែលទី១ ២:២១) ការធ្វើតាមពាក្យសម្បថរបស់គាត់ទំនងជាមិនស្រួលសម្រាប់ហាណាទេ។ នេះមានន័យថាគាត់នឹងមិនអាចចំណាយពេលរាល់ថ្ងៃជាមួយនឹងកូនប្រុសដែលគាត់ស្រឡាញ់យ៉ាងខ្លាំងនោះបានឡើយ។ គាត់នឹងគ្មានឱកាសឃើញកូនរបស់គាត់ធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្ដែ ហាណាបានចាត់ទុកថាពាក្យសម្បថរបស់គាត់នឹងព្រះយេហូវ៉ាជារឿងដ៏សំខាន់ណាស់។ គាត់សុខចិត្ដលះបង់អ្វីដែលសំខាន់ចំពោះគាត់ដើម្បីធ្វើតាមសេចក្ដីសន្យារបស់គាត់ចំពោះព្រះ។—សាំយូអែលទី១ ២:១, ២; សូមអាន ទំនុកតម្កើង ៦១:១, ៥,

តើអ្នកធ្វើតាមពាក្យសម្បថរបស់អ្នកចំពោះព្រះយេហូវ៉ាទេ?

. តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?

ឥឡូវយើងយល់ថាពាក្យសម្បថនឹងព្រះយេហូវ៉ាគឺសំខាន់ណាស់ ដូច្នេះសូមយើងពិចារណាសំណួរទាំងនេះ៖ នៅសព្វថ្ងៃនេះ តើយើងប្រហែលជាស្បថអំពីអ្វីខ្លះ? តើយើងគួរតាំងចិត្ដខ្លាំងយ៉ាងណាដើម្បីធ្វើតាមពាក្យសម្បថទាំងនោះ?

ពាក្យសម្បថរបស់អ្នកក្នុងការប្រគល់ខ្លួនជូនព្រះ

ពាក្យសម្បថរបស់អ្នកក្នុងការប្រគល់ខ្លួនជូនព្រះ (សូមមើលវគ្គ១០)

១០. តើពាក្យសម្បថដ៏សំខាន់បំផុតដែលគ្រិស្ដសាសនិកធ្វើគឺជាអ្វី? តើនេះរួមបញ្ចូលអ្វី?

១០ ពាក្យសម្បថដ៏សំខាន់បំផុតដែលគ្រិស្ដសាសនិកធ្វើគឺការប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ ក្នុងសេចក្ដីអធិដ្ឋានផ្ទាល់ខ្លួន បុគ្គលម្នាក់សន្យាថាគាត់នឹងប្រើជីវិតរបស់គាត់ដើម្បីបម្រើព្រះជារៀងរហូត ទោះជាមានអ្វីកើតឡើងក៏ដោយ។ លោកយេស៊ូបានមានប្រសាសន៍ថាយើង«ប្រគល់ខ្លួនឲ្យព្រះ» ពោលគឺយើងសន្យាថាយើងនឹងចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុត មិនមែនខ្លួនយើងទេ។ (ម៉ាថាយ ១៦:២៤) ចាប់ពីថ្ងៃនោះមក«យើងជារបស់ព្រះយេហូវ៉ា»។ (រ៉ូម ១៤:៨) យើងចាត់ទុកថាការប្រគល់ខ្លួនជូនព្រះជាអ្វីដ៏សំខាន់។ យើងមានទស្សនៈដូចអ្នកតែងទំនុកតម្កើងដែលបាននិយាយថា«តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ាចំពោះព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំទាំងប៉ុន្មាន? ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា អើនៅមុខបណ្ដាជនទាំងប៉ុន្មានរបស់ទ្រង់ផង»។—ទំនុកតម្កើង ១១៦:១២, ១៤

១១. តើមានអ្វីកើតឡើងនៅថ្ងៃដែលអ្នកបានទទួលការជ្រមុជទឹក?

១១ តើអ្នកបានប្រគល់ជីវិតរបស់ខ្លួនជូនព្រះយេហូវ៉ា ហើយបង្ហាញថាអ្នកបានធ្វើដូច្នេះដោយទទួលការជ្រមុជទឹកទេ? បើអ្នកបានធ្វើដូច្នេះ នេះពិតជាអស្ចារ្យណាស់! តើអ្នកចាំអំពីសុន្ទរថាសម្រាប់ការជ្រមុជទឹកទេ? ពេលដែលបងប្រុសដែលថ្លែងបានសួរថា តើអ្នកបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយយល់ថា «ពេលដែលអ្នកប្រគល់ខ្លួននិងទទួលការជ្រមុជទឹក នេះនឹងសម្គាល់អ្នកជាសាក្សីព្រះយេហូវ៉ា . . . ឬទេ?»។ ពេលអ្នកបានឆ្លើយថាបាទចាស អស់អ្នកដែលមានវត្ដមាននៅទីនោះបានដឹងថាអ្នកបានប្រគល់ខ្លួនជូនព្រះ ហើយមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកជាអ្នកបម្រើរបស់ព្រះយេហូវ៉ាដែលលោកបានតែងតាំង។ អ្នកពិតជាបានធ្វើឲ្យព្រះយេហូវ៉ាសប្បាយរីករាយយ៉ាងខ្លាំង!

១២. () តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ? () តើពេត្រុសលើកទឹកចិត្ដយើងបណ្ដុះឲ្យមានគុណសម្បត្ដិអ្វីខ្លះ?

១២ ពេលអ្នកបានទទួលការជ្រមុជទឹក អ្នកបានសន្យានឹងព្រះយេហូវ៉ាថាអ្នកនឹងប្រើជីវិតរបស់អ្នកដើម្បីបម្រើលោក ហើយអ្នកនឹងខំអស់ពីសមត្ថភាពដើម្បីធ្វើតាមខ្នាតតម្រារបស់លោក។ ប៉ុន្ដែ ការទទួលការជ្រមុជទឹកគឺគ្រាន់តែជាការចាប់ផ្ដើម។ កាលដែលពេលវេលាកន្លងទៅ យើងទាំងអស់គ្នាត្រូវបន្ដពិនិត្យពិចារណាអំពីខ្លួនយើង។ យើងអាចសួរខ្លួនថា ‹តាំងពីខ្ញុំបានទទួលការជ្រមុជទឹក តើចំណងមិត្ដភាពរបស់ខ្ញុំជាមួយនឹងព្រះយេហូវ៉ាបានរីកចម្រើនយ៉ាងណា? តើខ្ញុំនៅតែបម្រើលោកដោយអស់ពីចិត្ដទេ? (កូឡុស ៣:២៣) តើខ្ញុំអធិដ្ឋានជារឿយទេ? តើខ្ញុំអានគម្ពីរជារៀងរាល់ថ្ងៃឬ? តើខ្ញុំចូលរួមកិច្ចប្រជុំជាទៀងទាត់ទេ? តើខ្ញុំចូលរួមក្នុងកិច្ចការផ្សព្វផ្សាយឲ្យបានច្រើនបំផុតតាមដែលខ្ញុំអាចធ្វើបានឬ? ឬតើចិត្ដខ្នះខ្នែងរបស់ខ្ញុំចំពោះសកម្មភាពទាំងនេះបានរសាយទេ?›។ សាវ័កពេត្រុសបានព្រមានយើងថា បើយើងមិនប្រុងប្រយ័ត្នយើងអាចទៅជាអសកម្មក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ យើងអាចជៀសវាងពីបញ្ហានេះបាន បើយើងខំប្រឹងឲ្យកាន់តែមានជំនឿ ការស៊ូទ្រាំ ចំណេះ និងភក្ដីភាពចំពោះព្រះ។—សូមអាន ពេត្រុសទី២ ១:៥-

១៣. តើគ្រិស្ដសាសនិកដែលបានប្រគល់ខ្លួនជូនព្រះ ហើយទទួលការជ្រមុជទឹកត្រូវទទួលស្គាល់អ្វី?

១៣ ពេលយើងបានស្បថនឹងព្រះយេហូវ៉ាថាយើងនឹងបម្រើលោក យើងមិនអាចលេបពាក្យសម្បថនោះវិញបានទេ។ បុគ្គលម្នាក់ដែលធុញក្នុងការបម្រើព្រះយេហូវ៉ារបៀបរស់នៅជាគ្រិស្ដសាសនិក មិនអាចនិយាយក្រោយមកថាគាត់មិនដែលប្រគល់ខ្លួនជូនព្រះ ហើយថាការជ្រមុជទឹករបស់គាត់មិនយកជាការទេ។ * (សូមមើលកំណត់សម្គាល់) បើបុគ្គលដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ាប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ គាត់ត្រូវទទួលខុសត្រូវនៅចំពោះព្រះយេហូវ៉ានិងក្រុមជំនុំ។ (រ៉ូម ១៤:១២) យើងមិនចង់ធ្វើដូចពួកអ្នកដែលលោកយេស៊ូបានមានប្រសាសន៍ ពេលលោកថា«អ្នកបានបាត់បង់សេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង»។ ផ្ទុយទៅវិញ យើងចង់ឲ្យលោកមានប្រសាសន៍អំពីយើងថា«ខ្ញុំស្គាល់ការប្រព្រឹត្ដ សេចក្ដីស្រឡាញ់ ជំនឿ កិច្ចបម្រើ និងការស៊ូទ្រាំរបស់អ្នក ក៏ដឹងថាការប្រព្រឹត្ដរបស់អ្នកឥឡូវនេះ គឺល្អប្រសើរជាងការប្រព្រឹត្ដរបស់អ្នកកាលពីមុន»។ (ការបើកបង្ហាញ ២:៤, ១៩) យើងចង់ធ្វើឲ្យព្រះយេហូវ៉ាសប្បាយរីករាយដោយរស់នៅសមស្របតាមការប្រគល់ខ្លួនរបស់យើង។

ពាក្យសម្បថរបស់អ្នក ពេលរៀបអាពាហ៍ពិពាហ៍

ពាក្យសម្បថរបស់អ្នកពេលរៀបអាពាហ៍ពិពាហ៍ (សូមមើលវគ្គ១៤)

១៤. តើពាក្យសម្បថសំខាន់ទីពីរដែលបុគ្គលម្នាក់អាចធ្វើគឺជាអ្វី ហើយហេតុអ្វី?

១៤ ពាក្យសម្បថសំខាន់ទីពីរដែលបុគ្គលម្នាក់អាចធ្វើគឺពាក្យសម្បថនៅពេលរៀបអាពាហ៍ពិពាហ៍។ អាពាហ៍ពិពាហ៍គឺជាអ្វីដែលពិសិដ្ឋ។ ព្រះយេហូវ៉ាចាត់ទុកថាពាក្យសម្បថនៅពេលរៀបអាពាហ៍ពិពាហ៍គឺសំខាន់ណាស់។ ពេលកូនក្រមុំនិងកូនកំលោះពោលពាក្យសច្ចា ពួកគាត់សន្យានៅមុខព្រះយេហូវ៉ា ព្រមទាំងនៅមុខអស់អ្នកដែលមានវត្ដមាននៅទីនោះ។ តាមធម្មតា ពួកគាត់សន្យាថានឹងស្រឡាញ់ ថ្នាក់ថ្នមអស់ពីដួងចិត្ដ និងគោរពគ្នាទៅវិញទៅមកដរាបណាដែលពួកគាត់ទាំងពីរនាក់រស់នៅលើផែនដីជាមួយគ្នាតាមបំណងប្រាថ្នារបស់ព្រះចំពោះគូស្វាមីភរិយា។ ពេលពួកគាត់ពោលពាក្យសច្ចានេះ ពួកគាត់ទៅជាប្ដីប្រពន្ធ។ ទោះជាពួកគាត់មិនពោលពាក្យទាំងនេះក៏ដោយ បើប្ដីប្រពន្ធបានរៀបការស្របច្បាប់ គឺដូចគ្នានឹងការធ្វើសម្បថនៅមុខព្រះ។ តាមគោលបំណងរបស់ព្រះ ចំណងអាពាហ៍ពិពាហ៍គឺជាចំណងមួយដែលជាប់អស់មួយជីវិត។ (លោកុប្បត្ដិ ២:២៤; កូរិនថូសទី១ ៧:៣៩) លោកយេស៊ូបានមានប្រសាន៏ថា«កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»។ គូដែលនឹងរៀបការមិនគួរគិតថាពួកគាត់អាចលែងលះគ្នាបានទេ។—ម៉ាកុស ១០:៩

១៥. ហេតុអ្វីគ្រិស្ដសាសនិកមិនត្រូវមានទស្សនៈដូចមនុស្សក្នុងពិភពលោកនេះចំពោះចំណងអាពាហ៍ពិពាហ៍?

១៥ គ្មានមនុស្សណាម្នាក់ដែលល្អឥតខ្ចោះ ដូចគ្នាដែរគ្មានចំណងអាពាហ៍ពិពាហ៍ដែលល្អឥតខ្ចោះនោះទេ។ នេះជាមូលហេតុដែលគម្ពីរប្រាប់យើងថាបុគ្គលដែលរៀបការ«នឹងមានការលំបាក»នៅពេលខ្លះ។ (កូរិនថូសទី១ ៧:២៨) ក្នុងពិភពលោកសព្វថ្ងៃនេះ មនុស្សជាច្រើនមិនសូវឲ្យតម្លៃចំពោះចំណងអាពាហ៍ពិពាហ៍ទេ។ ពួកគេមានអារម្មណ៍ថាបើមានបញ្ហា ពួកគេអាចបែកផ្លូវគ្នា។ ប៉ុន្ដែ បុរសនិងស្ដ្រីដែលជាគ្រិស្ដសាសនិកមិនមានទស្សនៈដូចនោះចំពោះចំណងអាពាហ៍ពិពាហ៍ឡើយ។ ពួកគាត់ទទួលស្គាល់ថាពួកគាត់បានពោលពាក្យសច្ចានៅមុខព្រះពេលពួកគាត់បានរៀបអាពាហ៍ពិពាហ៍។ បើពួកគាត់មិនធ្វើតាមពាក្យសច្ចានោះ នេះហាក់ដូចជាពួកគាត់កុហកព្រះ ហើយលោកស្អប់អ្នកដែលភូតភរ។ (លេវីវិន័យ ១៩:១២; សុភាសិត ៦:១៦-១៩) គ្រិស្ដសាសនិកដែលបានរៀបការគួរចាំអំពីពាក្យរបស់សាវ័កប៉ូល ដែលថា«តើអ្នកមានប្រពន្ធហើយឬ? ចូរឈប់រកវិធីដោះខ្លួនចេញពីនាង»។ (កូរិនថូសទី១ ៧:២៧) ប៉ូលអាចនិយាយដូច្នេះ ដោយសារគាត់បានដឹងថាព្រះយេហូវ៉ាក៏ស្អប់អ្នកដែលមានគម្រោងធ្វើការលែងលះគ្នាដើម្បីមានគូថ្មី។—ម៉ាឡាគី ២:១៣-១៦

១៦. តើគម្ពីរចែងយ៉ាងណាអំពីការបែកលំនៅនិងការលែងលះគ្នា?

១៦ លោកយេស៊ូបានបង្រៀនថាមូលហេតុតែមួយគត់ស្របតាមគម្ពីរដែលអាចលែងលះគ្នាគឺបើគូម្ខាងបានប្រព្រឹត្ដអំពើផិតក្បត់ ហើយគូរបស់គាត់ដែលគ្មានកំហុសសម្រេចចិត្ដមិនអភ័យទោសឲ្យគាត់។ (ម៉ាថាយ ១៩:៩; ហេប្រឺ ១៣:៤) ចុះយ៉ាងណា អំពីការបែកលំនៅពីគូអាពាហ៍ពិពាហ៍របស់ខ្លួន? គម្ពីរក៏បញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះដែរ។ (សូមអាន កូរិនថូសទី១ ៧:១០, ១១) គ្មានមូលហេតុពីគម្ពីរដើម្បីបែកលំនៅក្នុងអាពាហ៍ពិពាហ៍ឡើយ។ ប៉ុន្ដែ នៅពេលខ្លះប្រហែលជាមានស្ថានភាពណាមួយដែលគ្រិស្ដសាសនិកម្នាក់គិតថាគឺចាំបាច់ដែលគាត់បែកលំនៅពីគូរបស់គាត់។ ជាឧទាហរណ៍ អ្នកខ្លះប្រហែលជាគិតថាខ្លួនស្ថិតក្នុងស្ថានភាពដែលនឹងបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត ឬដល់ចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា បើគាត់បន្ដរស់នៅជាមួយនឹងគូដែលប្រើអំពើហិង្សាដែលជាអ្នកក្បត់ជំនឿ * (សូមមើលកំណត់សម្គាល់)។

១៧. តើប្ដីប្រពន្ធដែលជាគ្រិស្ដសាសនិកអាចធ្វើអ្វីខ្លះដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ស្ថិតស្ថេរ?

១៧ បើប្ដីប្រពន្ធសុំយោបល់ពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំអំពីរបៀបធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ល្អប្រសើរជាង អ្នកចាស់ទុំអាចសួរប្ដីប្រពន្ធនោះថា តើពួកគាត់បានសិក្សារួចហើយនៅ នូវសៀវភៅស្ដើងដែលមានចំណងជើងថាក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន! និងអត្ថបទពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ដែលមានចំណងជើងថា «តើសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យអាចមានទេ?»។ សៀវភៅទាំងនេះបញ្ជាក់អំពីគោលការណ៍គម្ពីរដែលអាចជួយធ្វើឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ។ ប្ដីប្រពន្ធមួយគូបាននិយាយថា«តាំងពីយើងបានសិក្សាសៀវភៅស្ដើងនេះ យើងមានសុភមង្គលច្រើនជាងក្នុងអាពាហ៍ពិពាហ៍របស់យើង»។ បងស្រីម្នាក់ដែលបានរៀបការអស់រយៈពេល២២ឆ្នាំ មានអារម្មណ៍ថាអាពាហ៍ពិពាហ៍របស់គាត់ហៀបនឹងបែកបាក់។ ក្រោយមក គាត់បានមើលវីដេអូអំពីអ្វីជាស្នេហ៍ពិត។ គាត់បាននិយាយថា«យើងទាំងពីរនាក់ជាសាក្សីព្រះយេហូវ៉ាដូចគ្នា តែយើងមិនយល់ចិត្ដគ្នាសោះ។ វីដេអូនោះបានមកត្រូវពេល! ឥឡូវ ចំណងអាពាហ៍ពិពាហ៍របស់យើងគឺល្អប្រសើរជាងមុន»។ យើងឃើញច្បាស់ថា បើប្ដីប្រពន្ធធ្វើតាមគោលការណ៍របស់ព្រះយេហូវ៉ាក្នុងអាពាហ៍ពិពាហ៍ នោះចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់នឹងរឹងមាំជាង ហើយនឹងមានសុភមង្គលច្រើនជាង។

ពាក្យសម្បថរបស់ពួកអ្នកដែលបម្រើពេញពេលពិសេស

១៨, ១៩. () តើពុកម្ដាយជាគ្រិស្ដសាសនិកជាច្រើននាក់បានធ្វើអ្វី? () ស្ដីអំពីពួកអ្នកដែលបម្រើពេញពេលពិសេស តើអ្វីគឺសំខាន់?

១៨ នៅដើមអត្ថបទ យើងបានពិចារណាអំពីពាក្យសម្បថរបស់យែបថានិងហាណា។ ដោយសារពាក្យស្បថទាំងនោះ កូនស្រីរបស់យែបថានិងកូនប្រុសរបស់ហាណាបានប្រើជីវិតរបស់ពួកគាត់ដើម្បីបម្រើព្រះយេហូវ៉ាតាមរបៀបដ៏ពិសេស។ សព្វថ្ងៃនេះ ឪពុកម្ដាយជាច្រើននាក់ដែលជាគ្រិស្ដសាសនិកបានលើកទឹកចិត្ដកូនរបស់ពួកគាត់ឲ្យចូលរួមក្នុងកិច្ចបម្រើពេញពេល ហើយឲ្យផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើព្រះក្នុងជីវិតរបស់ពួកគេ។ ម្យ៉ាងទៀត យើងទាំងអស់គ្នាអាចរួមចំណែកក្នុងការលើកទឹកចិត្ដប្អូនវ័យក្មេងទាំងនេះឲ្យបន្ដក្នុងកិច្ចបម្រើរបស់ពួកគេ។—ពួកចៅហ្វាយ ១១:៤០; ទំនុកតម្កើង ១១០:៣

ពាក្យសម្បថរបស់ពួកអ្នកដែលបម្រើពេញពេលពិសេស (សូមមើលវគ្គ១៩)

១៩ សព្វថ្ងៃនេះ មានបងប្អូនប្រហែលជា៦៧.០០០នាក់ដែលជាសមាជិកក្រុមអ្នកបម្រើពេញពេលពិសេសទូទាំងពិភពលោកនៃអង្គការសាក្សីព្រះយេហូវ៉ា។ ក្នុងចំណោមបងប្អូនទាំងនោះ បងប្អូនខ្លះបម្រើនៅបេតអែល ឬបម្រើផ្នែកសាងសង់ ឬក៏បម្រើក្នុងកិច្ចការត្រួតពិនិត្យមណ្ឌល។ បងប្អូនខ្លះទៀតខំបម្រើជាអ្នកបង្ហាត់បង្រៀនសាលាផ្សេងៗ អ្នកត្រួសត្រាយពិសេស សាសនទូត អ្នកដែលបម្រើនៅសាលសន្និបាត ឬអ្នកដែលបម្រើនៅកន្លែងដែលមានសាលាគម្ពីរ។ ពួកគាត់ម្នាក់បាន«ស្បថថានឹងស្តាប់បង្គាប់និងមានរបៀបរស់នៅសាមញ្ញ»។ ក្នុងពាក្យសម្បថនោះ ពួកគាត់សន្យាថានឹងខំបំពេញភារកិច្ចណាក៏ដោយដែលពួកគាត់ទទួលក្នុងកិច្ចបម្រើព្រះយេហូវ៉ា មានរបៀបរស់នៅសាមញ្ញ ហើយមិនធ្វើការដើម្បីបានលុយរកស៊ីលុះត្រាតែពួកគាត់ទទួលការអនុញ្ញាត។ យើងចាត់ទុកភារកិច្ចរបស់ពួកគាត់ថាជាអ្វីដ៏ពិសេស មិនមែនបុគ្គលដែលបំពេញភារកិច្ចនោះទេ។ ពួកគាត់មានចិត្ដរាបទាប ហើយតាំងចិត្ដធ្វើតាមពាក្យសម្បថរបស់ពួកគាត់ដរាបណាដែលពួកគាត់នៅតែបម្រើក្នុងកិច្ចការពេញពេលពិសេស។

២០. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះពាក្យសម្បថដែលយើងបានស្បថនឹងព្រះ ហើយហេតុអ្វី?

២០ ក្នុងអត្ថបទនេះ យើងបានពិចារណាអំពីពាក្យសម្បថបីដែលយើងអាចធ្វើចំពោះព្រះ។ អ្នកប្រហែលជាធ្លាប់ធ្វើសម្បថនេះដែរ។ យើងដឹងថាយើងត្រូវចាត់ទុកថាពាក្យសម្បថរបស់យើងជាអ្វីដ៏សំខាន់ ហើយថាយើងគួរខំអស់ពីសមត្ថភាពដើម្បីធ្វើតាមពាក្យសម្បថទាំងនោះ។ (សុភាសិត ២០:២៥) បើយើងមិនធ្វើតាមពាក្យសម្បថរបស់យើងចំពោះព្រះយេហូវ៉ា នោះអាចនាំឲ្យយើងទទួលផលវិបាកដ៏ធ្ងន់ធ្ងរ។ (សាស្តា ៥:៦) ដូច្នេះ សូមឲ្យយើងធ្វើដូចអ្នកតែងទំនុកតម្កើងដែលបាននិយាយទៅកាន់ព្រះយេហូវ៉ាថា«ទូលបង្គំនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់ជាដរាបដើម្បីឲ្យបានលាបំណន់របស់ទូលបង្គំរាល់តែថ្ងៃ»។—ទំនុកតម្កើង ៦១:៨

^ វគ្គ 7 ហាណាបានសន្យានឹងព្រះយេហូវ៉ាថាបើគាត់បង្កើតបានកូនប្រុសមួយ កូននោះនឹងត្រូវធ្វើជាន៉ាសារីតអស់មួយជីវិត។ នេះមានន័យថាកូនប្រុសរបស់គាត់បានត្រូវប្រគល់ជូនព្រះ ហើយត្រូវញែកចេញសម្រាប់កិច្ចបម្រើព្រះយេហូវ៉ា។—ជនគណនា ៦:២, ៥,

^ វគ្គ 13 ដោយសារមានអ្វីជាច្រើនដែលពួកអ្នកចាស់ទុំត្រូវពិចារណាជាមួយនឹងបុគ្គលណាម្នាក់មុនដែលគាត់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក នោះកម្រមានការជ្រមុជទឹកដែលមិនអាចយកជាការបានទេ។

^ វគ្គ 16 សូមមើលសេចក្ដីពន្យល់បន្ថែម ដែលមានចំណងជើងថា «ការណែនាំក្នុងគម្ពីរស្ដីអំពីការលែងលះគ្នានិងការបែកលំនៅសង្វាស» ក្នុងសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»។