លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​អាច​ជួយ​អ្នក​ឯ​ទៀត​មិន​ថា​ពួក​គេ​មាន​អាយុ សាសនា ឬ​ជាតិ​សាសន៍​ខុស​ពី​អ្នក​ឬ​ទេ?

ព្រះឲ្យពរដល់អ្នកដែលជួយមនុស្សឯទៀត

ព្រះឲ្យពរដល់អ្នកដែលជួយមនុស្សឯទៀត

មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​រស់​នៅ​ដោយ​ខ្វះ​អាហារ​និង​ទី​ជម្រក។ អ្នក​ខ្លះ​រស់​នៅ​ដោយ​គ្រាន់​តែ​សង្ឃឹម​លើ​អនាគត​ប៉ុណ្ណោះ។ ព្រះ​ពេញ​ចិត្ត​ពេល​យើង​ជួយ​អ្នក​ឯ​ទៀត ហើយ​លោក​នឹង​ឲ្យ​ពរ​ដល់​យើង។

អ្វី​ដែល​គម្ពីរ​បរិសុទ្ធ​ចែង

​«​អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ​»។—សុភាសិត ១៩:១៧

តើ​ការ​ជួយ​អ្នក​ឯ​ទៀត​មាន​ន័យ​យ៉ាង​ណា?

លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​បុរស​ម្នាក់​ដែល​បាន​ត្រូវ​ចោរ​ប្លន់ ហើយ​បាន​ត្រូវ​ទុក​ចោល​ឲ្យ​ដេក​ស្លាប់​នៅ​តាម​ផ្លូវ។ (​លូកា ១០:២៩​-​៣៧​) មាន​មនុស្ស​ម្នាក់​បាន​ឈប់ ហើយ​ជួយ​បុរស​នោះ ទោះ​ជា​គាត់​មាន​ជាតិ​សាសន៍​ផ្សេង​ពី​គ្នា​ក៏​ដោយ។

បុរស​ចិត្ត​ល្អ​នេះ​មិន​ត្រឹម​តែ​ដាក់​ថ្នាំ​និង​រុំ​របួស​ឲ្យ​បុរស​នោះ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​នាំ​បុរស​នោះ​ទៅ​ផ្ទះ​សំណាក់​ដើម្បី​សម្រាក​ព្យាបាល​របួស​របស់​គាត់​ដែរ។

តើ​យើង​រៀន​អ្វី​ពី​ឧទាហរណ៍​នេះ? លោក​យេស៊ូ​បង្ហាញ​ថា យើង​គួរ​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ (​សុភាសិត ១៤:៣១​) គម្ពីរ​បរិសុទ្ធ​បង្រៀន​ថា ព្រះ​នឹង​បំបាត់​ចោល​ភាព​ក្រី​ក្រ​និង​ទុក្ខ​វេទនា​មិន​ឲ្យ​មាន​ទៀត។ យើង​ប្រហែល​ឆ្ងល់​ថា តើ​លោក​នឹង​ធ្វើ​ដូច្នោះ​តាម​របៀប​ណា ហើយ​ពេល​ណា? អត្ថបទ​ក្រោយ​នឹង​ពិភាក្សា​អំពី​ពរ​ដែល​ព្រះ​បាន​ត្រៀម​ទុក​សម្រាប់​អ្នក។