ព្រះសន្យាថាយើងនឹងមានសុខភាពផ្លូវចិត្តដ៏ល្អឥតខ្ចោះ
តាមរយៈគម្ពីរ ព្រះបានផ្ដល់ការណែនាំនិងការសម្រាលទុក្ខដែលអាចជួយអស់អ្នកដែលមានជំងឺផ្លូវចិត្ត។
ប៉ុន្តែ ព្រះបានធ្វើច្រើនជាងនេះទៅទៀត។ លោកបានសន្យាថា លោកនឹងបំបាត់ចោលដើមហេតុនៃជំងឺផ្លូវចិត្តសព្វបែបយ៉ាងជារៀងរហូត។
ពេលព្រះសម្រេចសេចក្ដីសន្យានោះ អារម្មណ៍ឈឺចាប់ ជំងឺផ្លូវចិត្ត និងការចងចាំដែលនាំឲ្យឈឺចិត្ត នឹង«គ្មាននរណានឹកឃើញទៀតទេ ហើយក៏មិនចងចាំនៅក្នុងចិត្តទៀតដែរ»។—អេសាយ ៦៥:១៧
សាក្សីព្រះយេហូវ៉ាចង់ជួយអ្នកឲ្យដឹងថា ពេលណានិងតាមរបៀបណាព្រះនឹងសម្រេចសេចក្ដីសន្យាដ៏អស្ចារ្យនេះ។