ចូរចាំយាម!
សង្គ្រាមនៅអ៊ុយក្រែនឈានចូលដល់ឆ្នាំទី២ តើគម្ពីរផ្ដល់សេចក្ដីសង្ឃឹមអ្វី?
នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាខួបមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន។ យោងទៅតាមសេចក្ដីរាយការណ៍ខ្លះបានរៀបរាប់ថាមានទាហានអ៊ុយក្រែននិងរុស្ស៊ីប្រហែល៣០០.០០០នាក់បានស្លាប់ឬរងរបួស ហើយគេគិតថាជនស៊ីវិលប្រហែល៣០.០០០នាក់បានស្លាប់នៅក្នុងសង្គ្រាមនោះ។ ប៉ុន្តែ ចំនួនសរុបនៃអ្នកស្លាប់ប្រហែលជាមានច្រើនជាងនេះ។
គួរឲ្យសោកស្ដាយណាស់ មើលទៅសង្គ្រាមនេះនឹងមិនត្រូវបញ្ចប់ទេ។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យុជាតិមួយ(NPR) បានផ្សាយថា៖«ជិតមួយឆ្នាំហើយដែលទាហានរុស្ស៊ីបានវាយលុកអ៊ុយក្រែន ហើយមើលទៅគ្មានសញ្ញាសម្គាល់ណាដែលបញ្ជាក់ថាសង្គ្រាមនេះនឹងចប់ឡើយ។ ម្យ៉ាងទៀត តាមមើលទៅភាគីទាំងសងខាងគ្មានមួយណាឈ្នះទេ ហើយក៏ពិបាករកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមនេះដែរ»។
គឺជារឿងធម្មតាទេដែលមនុស្សជាច្រើនពិបាកចិត្ត ដោយសារសង្គ្រាមនេះនិងសង្គ្រាមឯទៀត បានបណ្ដាលឲ្យមនុស្សស្លូតត្រង់នៅទូទាំងពិភពលោកឈឺចាប់និងរងទុក្ខវេទនា។ តើគម្ពីរផ្ដល់សេចក្ដីសង្ឃឹមអ្វី? តើសង្គ្រាមនឹងលែងមានទៀតទេ?
សង្គ្រាមមួយដែលនឹងបញ្ចប់សង្គ្រាមទាំងអស់
គម្ពីរចែងអំពីសង្គ្រាមមួយដែលនឹងសង្គ្រោះមនុស្សជាតិ មិនមែនដើម្បីបំផ្លាញឡើយ។ សង្គ្រាមនេះបានត្រូវហៅថាអាម៉ាគេដូន ដែលបានត្រូវរៀបរាប់ថាជា«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ (ការបើកបង្ហាញ ១៦:១៤, ១៦) តាមរយៈសង្គ្រាមនេះ ព្រះនឹងបំបាត់ចោលការគ្រប់គ្រងរបស់មនុស្សដែលនាំឲ្យមានសង្គ្រាមជាច្រើន។ ដើម្បីដឹងថាតើសង្គ្រាមអាម៉ាគេដូននឹងធ្វើឲ្យមានសន្តិភាពដ៏ស្ថិតស្ថេរតាមរបៀបណា សូមអានអត្ថបទដូចខាងក្រោម៖