អេសាយ ៣:១-២៦

  • ពួក​អ្នក​ដឹក​នាំ​យូដា​នាំ​បណ្ដា​ជន​ឲ្យ​វង្វេង (​១​-​១៥)

  • កូន​ស្រី​ស៊ីយ៉ូន​ដែល​ពូកែ​ចែ​ចង់ បាន​ត្រូវ​វិនិច្ឆ័យ (​១៦​-​២៦)

 ព្រោះ​មើល! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ពិត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌លោក​នឹង​ដក​ទី​បង្អែក​ទាំង​អស់​ចេញ​ពី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដាពោល​គឺ​ស្បៀង​អាហារ​និង​ទឹក+  ២  បុរស​ខ្លាំង​ក្លា​និង​ទាហាន​ពូកែ​អង់អាចអ្នក​សម្រេច​ក្ដី អ្នក​ប្រកាស​ទំនាយ+ គ្រូ​ទាយ និង​បុរស​ចាស់​ទុំ  ៣  មេ​លើ​៥០​នាក់+ អ្នក​មាន​ឋានៈ​ខ្ពស់ និង​ទី​ប្រឹក្សាព្រម​ទាំង​គ្រូ​ពូកែ​ខាង​វេទមន្ត និង​គ្រូ​ពូកែ​ខាង​មន្តអាគម*ដែរ។+  ៤  រួច​ខ្ញុំ​នឹង​តែង​តាំង​ក្មេង​ប្រុស​ៗ​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ពួក​គេហើយ​មនុស្ស​នឹង​ត្រួត​ត្រា​លើ​ពួក​គេ​តាម​ទំនើង​ចិត្ត។  ៥  មនុស្ស​ម្នាក់​នឹង​សង្កត់​សង្កិន​មនុស្ស​ម្នាក់​ទៀត គឺ​សង្កត់​សង្កិន​អ្នក​ឯ​ទៀត។+ ក្មេង​ៗ​នឹង​ប្រព្រឹត្ត​យ៉ាង​ព្រហើន​ទៅ​លើ​មនុស្ស​វ័យ​ចាស់ឯ​មនុស្ស​សាមញ្ញ​នឹង​មិន​គោរព​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ទេ។+  ៦  បុគ្គល​ម្នាក់​ៗ​នឹង​អង្វរ​សុំ​បង​ប្អូន​គាត់​ពី​ក្រុម​គ្រួសារ​ខាង​ឪពុក​ថា​៖ ​«​អ្នក​មាន​សំពត់​ដណ្ដប់! សូម​ធ្វើ​ជា​អ្នក​ដឹក​នាំ​យើង​ផង!សូម​មើល​ការ​ខុស​ត្រូវ​លើ​គំនរ​បាក់​បែក​នេះ​ទៅ!​»។  ៧  ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​នោះ​នឹង​ប្រកែក​ថា​៖ ​«​នែ! ខ្ញុំ​នឹង​មិន​ធ្វើ​ជា​អ្នក​រុំ​របួស​ឲ្យ​អ្នក​ទេខ្ញុំ​ក៏​គ្មាន​អាហារ​និង​សម្លៀក​បំពាក់​ក្នុង​ផ្ទះ​ដែរ។ ដូច្នេះ កុំ​លើក​ខ្ញុំ​ធ្វើ​ជា​អ្នក​ដឹក​នាំ​បណ្ដា​ជន​អី​»។  ៨  ព្រោះ​ក្រុង​យេរូសាឡិម​បាន​ជំពប់​ដួល ហើយ​ស្រុក​យូដា​ក៏​បាន​ដួល​រលំ​ដែរព្រោះ​ពួក​គេ​បាន​និយាយ​និង​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ​យេហូវ៉ាថែម​ទាំង​បះ​បោរ​ប្រឆាំង​នៅ​ចំពោះ​មុខ​ព្រះ​ដែល​ប្រកប​ដោយ​សិរី​រុង​រឿង​ទៀត​ផង។+  ៩  ទឹក​មុខ​របស់​ពួក​គេ​ស​ឲ្យ​ឃើញ​ថា​ពួក​គេ​បាន​ធ្វើ​ខុសពួក​គេ​ប្រកាស​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ដូច​អ្នក​ក្រុង​សូដុម​ដែរ+ គឺ​ពួក​គេ​ប្រព្រឹត្ត​អាក្រក់​ដោយ​បើក​ចំហ។ ពួក​គេ​នឹង​វេទនា​ហើយ! ព្រោះ​ពួក​គេ​នឹង​នាំ​អន្តរាយ​ដល់​ខ្លួន។ ១០  ចូរ​ប្រាប់​មនុស្ស​សុចរិត​ថា​ពួក​គេ​នឹង​បាន​សេចក្ដី​សុខហើយ​នឹង​ទទួល​រង្វាន់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+ ១១  ប៉ុន្តែ មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​វេទនា​វិញ!គាត់​នឹង​ជួប​អន្តរាយ ព្រោះ​គេ​នឹង​សង​គាត់​ដូច​អ្វី​ដែល​គាត់​បាន​ធ្វើ​ទៅ​លើ​គេ។ ១២  ឯ​រាស្ត្រ​ខ្ញុំ​វិញ ពួក​អ្នក​ត្រួត​ត្រា​បាន​ធ្វើ​បាប​ពួក​គេហើយ​ពួក​ស្ត្រី​ក៏​គ្រប់​គ្រង​លើ​ពួក​គេ​ដែរ។ ឱ​រាស្ត្រ​ខ្ញុំ​អើយ ពួក​អ្នក​ដឹក​នាំ​អ្នក​រាល់​គ្នា​កំពុង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង​ផ្លូវ​ហើយ គឺ​ពួក​គេ​កំពុង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​សាត់​ព្រាត់។+ ១៣  ព្រះ​យេហូវ៉ា​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចោទ​ប្រកាន់​បណ្ដា​ជនលោក​នឹង​ក្រោក​ឡើង​កាត់​ទោស​ប្រជា​ជាតិ​ទាំង​ឡាយ។ ១៤  ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ពួក​បុរស​ចាស់​ទុំ​និង​ពួក​អ្នក​គ្រប់​គ្រង​រាស្ត្រ​របស់​លោក។ ​«​អ្នក​រាល់​គ្នា​បាន​ដុត​បំផ្លាញ​ចម្ការ​ទំពាំង​បាយ​ជូរហើយ​បាន​លួច​ទ្រព្យ​របស់​ជន​ក្រី​ក្រ យក​ទៅ​ដាក់​ក្នុង​ផ្ទះ​របស់​ខ្លួន។+ ១៥  ហេតុ​អ្វី​អ្នក​រាល់​គ្នា​ហ៊ាន​គាប​សង្កត់​រាស្ដ្រ​របស់​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​អ្នក​រាល់​គ្នា​ហ៊ាន​ជាន់​ឈ្លី​ជន​ក្រី​ក្រ​យ៉ាង​នេះ?​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ១៦  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ដោយ​សារ​ពួក​កូន​ស្រី​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់ ដើរ​កាច់​រាង ងើយ​ក្បាលហើយ​វាយ​កន្ទុយ​ភ្នែក​ទាក់​ទាញ ទាំង​អង្រួន​កង​ជើង​ឲ្យ​គេ​ឮ​ផង ១៧  នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ក្បាល​ពួក​កូន​ស្រី​ស៊ីយ៉ូន​មាន​ក្រមរហើយ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ក្បាល​ពួក​គេ​ត្រងិល។+ ១៨  នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​នឹង​ដោះ​គ្រឿង​តុបតែង​ខ្លួន​របស់​ពួក​គេ​ចេញគឺ​បូ​ចង​សក់ កង​ជើង និង​គ្រឿង​លម្អ​ដែល​មាន​រាង​ដូច​ដួង​ខែ+ ១៩  ព្រម​ទាំង​ក្រវិល កង​ដៃ និង​ស្បៃ​បាំង​មុខ ២០  គ្រឿង​លម្អ​ក្បាល ខ្សែ​ជើង និង​ខ្សែ​ក្រវាត់ថង់​គ្រឿង​ក្រអូប និង​បន្តោង​ស័ក្ដិ​សិទ្ធិ ២១  ព្រម​ទាំង​ចិញ្ចៀន និង​ក្រវិល​ច្រមុះ ២២  សម្លៀក​បំពាក់​ពិសេស សម្លៀក​បំពាក់​ក្រៅ សំពត់​ដណ្ដប់ និង​ថង់​ប្រាក់ ២៣  ព្រម​ទាំង​កញ្ចក់+ សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អឈ្នួត​ក្បាល និង​ស្បៃ​បាំង​មុខ​ផង​ដែរ។ ២៤  ពួក​នាង​នឹង​មាន​ក្លិន​ស្អុយ​ជា​ជាង​ក្លិន​ក្រអូប*+ពួក​នាង​នឹង​ពាក់​ខ្សែ​ពួរ​ជា​ជាង​ខ្សែ​ក្រវាត់ពួក​នាង​នឹង​មាន​ក្បាល​ត្រងោល ជា​ជាង​មាន​សក់​តុបតែង​ស្អាត+ពួក​នាង​នឹង​ស្លៀក​បាវ​ជា​ជាង​សម្លៀក​បំពាក់​ប្រណីត+ពួក​នាង​នឹង​មាន​សម្លាក*ជា​ជាង​មាន​រូប​ឆោម​ស្អាត។ ២៥  ឯ​ពួក​បុរស​របស់​នាង ពួក​គេ​នឹង​ដួល​ដោយ​ដាវពួក​ទាហាន​ពូកែ​អង់អាច​ក៏​នឹង​ស្លាប់​ក្នុង​ចម្បាំង​ដែរ។+ ២៦  ខ្លោង​ទ្វារ​ក្រុង​ស៊ីយ៉ូន​នឹង​យំ​សោក ហើយ​កើត​ទុក្ខ+ក្រុង​នោះ​នឹង​នៅ​ទទេ ហើយ​អង្គុយ​នៅ​ដី​»។+

កំណត់សម្គាល់

ឬ​«​គ្រូ​ហៅ​ពស់​»​
ឬ​«​ប្រេង​បាលសាម​»​
នេះ​ជា​ស្នាម​ដែល​មក​ពី​ការ​ដុត​ជា​សញ្ញា​លើ​រូប​កាយ​ខ្ញុំ​បម្រើ​ឬ​ឈ្លើយ​សឹក