អេម៉ុស ៩:១-១៥

  • មនុស្ស​នឹង​គេច​មិន​រួច​ពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ឡើយ (​១​-​១០)

  • ខ្ទម​ដាវីឌ​នឹង​ត្រូវ​សង់​ឡើង​វិញ (​១១​-​១៥)

 ខ្ញុំ​បាន​ឃើញ​ព្រះ​យេហូវ៉ា+ស្ថិត​នៅ​លើ​ទី​បូជា ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​វាយ​ក្បាល​សសរ​ទៅ នោះ​កំណល់​ទ្វារ​នឹង​រង្គើ​ជា​មិន​ខាន។ ចូរ​កាត់​ក្បាល​នោះ​ទៅ ហើយ​ខ្ញុំ​នឹង​ប្រហារ​ពួក​អ្នក​ដែល​នៅ​សល់​ដោយ​ដាវ។ គ្មាន​អ្នក​ណា​ម្នាក់​អាច​រត់​រួច​ឡើយ សូម្បី​តែ​ខំ​ព្យាយាម​រត់​គេច​យ៉ាង​ណា ក៏​គេច​មិន​រួច​ដែរ។+  ២  ទោះ​ជា​ពួក​គេ​ជីក​ចុះ​ទៅ​ក្នុង​ផ្នូរ*ក្ដី ក៏​ខ្ញុំ​នឹង​យក​ពួក​គេ​ចេញ​ពី​ទី​នោះ។ ទោះ​ជា​ពួក​គេ​ឡើង​ទៅ​លើ​មេឃ​ក្ដី ក៏​ខ្ញុំ​នឹង​នាំ​ពួក​គេ​ចុះ​មក​ក្រោម​វិញ។  ៣  ទោះ​ជា​ពួក​គេ​លាក់​ខ្លួន​នៅ​កំពូល​ភ្នំ​កើមែល​ក្ដីក៏​ខ្ញុំ​នឹង​រក​ពួក​គេ​ឃើញ ហើយ​ចាប់​ពួក​គេ។+ ទោះ​បើ​ពួក​គេ​ពួន​ខ្លួន​នៅ​បាត​សមុទ្រ​ឲ្យ​ផុត​ពី​ភ្នែក​ខ្ញុំ​ក្ដីក៏​ខ្ញុំ​នឹង​បង្គាប់​ពស់​ឲ្យ​ទៅ​ចឹក​ពួក​គេ​ដែរ។  ៤  ទោះ​ជា​ពួក​គេ​ត្រូវ​ពួក​សត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ក្ដីក៏​ខ្ញុំ​នឹង​បង្គាប់​ដាវ ឲ្យ​ទៅ​ប្រហារ​ពួក​គេ​ដែរ។+ ខ្ញុំ​នឹង​សម្លឹង​មើល​ទៅ​ពួក​គេ​ដោយ​បំណង​អាក្រក់ មិន​មែន​បំណង​ល្អ​ឡើយ។+  ៥  ព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​គឺ​លោក​ហើយ​ដែល​ពាល់​ស្រុក​នោះដើម្បី​ឲ្យ​ស្រុក​នោះ​រលាយ​ទៅ+ ហើយ​ឲ្យ​អ្នក​ស្រុក​យំ​កាន់​ទុក្ខ។+ ស្រុក​នោះ​នឹង​ឡើង​ដូច​ទន្លេ​នីលហើយ​ស្រក​ទៅ​ដូច​ទន្លេ​នីល​ក្នុង​ស្រុក​អេហ្ស៊ីប។+  ៦  ‹លោក​ដែល​សង់​ជណ្ដើរ​នៅ​លើ​មេឃ ហើយ​បង្កើត​ដំបូល​លើ​ផែនដីថែម​ទាំង​ប្រមូល​ទឹក​ពី​សមុទ្រ ដើម្បី​ស្រោច​ស្រព​ទៅ​លើ​ផ្ទៃ​ផែនដី+នាម​លោក គឺ​យេហូវ៉ា›។+  ៧  ‹ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចំពោះ​ខ្ញុំ តើ​អ្នក​រាល់​គ្នា​មិន​មែន​ដូច​ជា​កូន​ចៅ​ជន​ជាតិ​គូស​ទេ​ឬ?›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹តើ​ខ្ញុំ​មិន​បាន​នាំ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប+និង​នាំ​ពួក​ភីលីស្ទីន​ចេញ​ពី​កោះ​ក្រេត+ ហើយ​នាំ​ពួក​ស៊ីរី​ចេញ​ពី​ទឹក​ដី​គា​ទេ​ឬ?›។+  ៨  ‹មើល! ខ្ញុំ​ជា​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​កំពុង​សម្លឹង​មើល​រាជាណាចក្រ​ដែល​ពេញ​ទៅ​ដោយ​អំពើ​ខុស​ឆ្គង​នោះហើយ​ខ្ញុំ​នឹង​បំផ្លាញ​រាជាណាចក្រ​នោះ​ឲ្យ​សាប​សូន្យ​ចេញ​ពី​ផែនដី។+ ប៉ុន្តែ ខ្ញុំ​នឹង​មិន​បំផ្លាញ​ពូជ​ពង្ស​យ៉ាកុប​ទាំង​ស្រុង​ឡើយ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។  ៩  ‹ព្រោះ​មើល! ខ្ញុំ​កំពុង​ចេញ​បញ្ជា​ហើយខ្ញុំ​នឹង​រែង​ពូជ​ពង្ស​អ៊ីស្រាអែល​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា+ដូច​គេ​រែង​គ្រាប់​ស្រូវ​នៅ​ក្នុង​កញ្ច្រែង មិន​ឲ្យ​ក្រួស​ធ្លាក់​ទៅ​ដី​ឡើយ។ ១០  រាស្ត្រ​ខ្ញុំ​ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នឹង​ស្លាប់​ដោយ​ដាវគឺ​ពួក​អ្នក​ដែល​និយាយ​ថា​៖ ​«​សេចក្ដី​វេទនា​នឹង​មិន​ធ្លាក់​មក​លើ​យើង​ឬ​មក​ក្បែរ​យើង​ទេ​»​›។ ១១  ‹នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​សង់​ខ្ទម​ដាវីឌ+ដែល​បាន​រលំ​ឡើង​វិញខ្ញុំ​នឹង​បិទ​ប្រហោង​ជញ្ជាំងហើយ​កន្លែង​ដែល​បាក់​បែក ខ្ញុំ​នឹង​ជួស​ជុល​ឲ្យ​ស្អាត​វិញខ្ញុំ​នឹង​សង់​វា​ឡើង​វិញ​ឲ្យ​ដូច​នៅ​គ្រា​ដើម+ ១២  ដើម្បី​ឲ្យ​ពួក​គេ​អាច​យក​អ្វី​ជា​របស់​ពួក​អេដំ​ដែល​នៅ​សេស​សល់+ព្រម​ទាំង​អ្វី​ជា​របស់​ប្រជា​ជាតិ​នា​នា​ដែល​បាន​ត្រូវ​ហៅ​ដោយ​នាម​របស់​ខ្ញុំ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​ធ្វើ​ការ​នេះ។ ១៣  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹មើល! ថ្ងៃ​នោះ​នឹង​មក​ដល់គឺ​កាល​ដែល​អ្នក​ច្រូត​កំពុង​ប្រមូល​ផល អ្នក​ភ្ជួរ​រាស់​ក៏​មក​ភ្ជួរហើយ​កាល​ដែល​គេ​កំពុង​សាប​ព្រោះ អ្នក​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​ក៏​មក​ជាន់​ផ្លែ។+ នៅ​លើ​ភ្នំ​នឹង​មាន​ស្រា​ផ្អែម​ស្រក់​ចុះ+ហើយ​នៅ​ទី​ទួល​នឹង​មាន​ស្រា​ហូរ​ចេញ​មក។+ ១៤  ខ្ញុំ​នឹង​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ+ហើយ​ពួក​គេ​នឹង​សង់​ក្រុង​ដែល​បាក់​បែក​ឡើង​វិញ រួច​រស់​នៅ​ទី​នោះ​ម្ដង​ទៀត។+ ពួក​គេ​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ពី​ចម្ការ​នោះ+ពួក​គេ​នឹង​ដាំ​ដំណាំ រួច​បរិភោគ​ផល​ផ្លែ​ពី​ដំណាំ​នោះ›។+ ១៥  ‹ខ្ញុំ​នឹង​ដាំ​រាស្ត្រ​ខ្ញុំ​នៅ​លើ​ទឹក​ដី​របស់​ពួក​គេហើយ​ពួក​គេ​នឹង​មិន​ត្រូវ​ដក​រំលើងចេញ​ពី​ទឹក​ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ពួក​គេ​ម្ដង​ទៀត​ឡើយ›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​»។

កំណត់សម្គាល់

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​