ចម្រៀងសរសើរព្រះ ៦៥:១-១៣

  • ព្រះ​ថែ​រក្សា​ផែនដី

    • «​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន​»​ (​)

    • ‹អ្នក​ណា​ដែល​លោក​ជ្រើស​រើស អ្នក​នោះ​មាន​សុភមង្គល​ហើយ› (​)

    • ព្រះ​ផ្ដល់​អ្វី​ៗ​ដ៏​ល្អ​ច្រើន​អនេក (​១១)

ជូន​ចំពោះ​មេ​ភ្លេង។ ទំនុក​របស់​ដាវីឌ។ ៦៥  ឱ​ព្រះ​អើយ លោក​នឹង​ទទួល​ការ​សរសើរ​តម្កើង​នៅ​ស៊ីយ៉ូន+យើង​នឹង​ធ្វើ​តាម​សម្បថ​របស់​យើង​ចំពោះ​លោក។+  ២  ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន មនុស្ស​គ្រប់​ប្រភេទ​នឹង​មក​ឯ​លោក។+  ៣  កំហុស​របស់​ខ្ញុំ​មាន​ច្រើន​ពន់​ពេក+ប៉ុន្តែ លោក​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង។+  ៤  អ្នក​ណា​ដែល​លោក​ជ្រើស​រើស ហើយ​នាំ​មក​ជិតដើម្បី​ឲ្យ​អាស្រ័យ​នៅ​ក្នុង​ទី​ធ្លា​របស់​លោក+ អ្នក​នោះ​មាន​សុភមង្គល​ហើយ។ យើង​នឹង​ស្កប់​ចិត្ត​ដោយ​សារបាន​អ្វី​ល្អ​ៗ​ពី​វិហារ​បរិសុទ្ធ*របស់​លោក។+  ៥  ឱ​ព្រះ​ដែល​សង្គ្រោះ​យើង​អើយលោក​នឹង​ឆ្លើយ​តប​មក​យើង​ដោយ​ការ​សុចរិត​ដ៏​គួរ​ឲ្យ​ស្ងើច​អស្ចារ្យ។+ លោក​ជា​ទី​ទុក​ចិត្ត​របស់​មនុស្ស​ទូទាំង​ផែនដី+និង​នៅ​កោះ​ឆ្ងាយ​ៗ​ផង។  ៦  លោក​បាន​តាំង​ភ្នំ​ទាំង​ឡាយ​យ៉ាង​រឹង​មាំ ដោយ​ឫទ្ធានុភាព​របស់​លោកលោក​មាន​ឫទ្ធិ​ខ្លាំង​ក្លា​ក្រៃ​លែង។+  ៧  លោក​ធ្វើ​ឲ្យ​សមុទ្រ​ដែល​កំពុង​បក់​បោក​ស្ងប់​រម្ងាប់+ហើយ​លោក​បញ្ឈប់​សូរ​រលក​គ្រាំ​គ្រេង និង​ភាព​ច្របូក​ច្របល់​របស់​ប្រជា​ជាតិ​នា​នា។+  ៨  អស់​អ្នក​ដែល​រស់​នៅ​កន្លែង​ដាច់​ស្រយាល​នឹង​កោត​ស្ញប់​ស្ញែង​ពេល​ឃើញ​ការ​អស្ចារ្យ*របស់​លោក។+ លោក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ស្រែក​ដោយ​ត្រេក​អរ។  ៩  លោក​ថែ​រក្សា​ផែនដីលោក​ធ្វើ​ឲ្យ​ផែនដី​បង្កើត​ភោគ​ផល​ល្អ​ៗ​យ៉ាង​បរិបូរ។+ ទន្លេ​ដែល​មក​ពី​ព្រះ​មាន​ទឹក​ពេញ​ហៀរ​ហូរលោក​ឲ្យ​ពួក​គេ​មាន​ស្រូវ។+នេះ​ហើយ​ជា​របៀប​ដែល​លោក​បាន​រៀបចំ​ផែនដី។ ១០  លោក​បន្សើម​ដី ហើយ​ពង្រាប​ដី​ដែល​បាន​ភ្ជួរ​រួចលោក​បន្ទន់​ដី​ដោយ​បង្អុរ​ភ្លៀង រួច​លោក​ឲ្យ​ពរ​ដើម្បី​ធ្វើ​ឲ្យ​ដំណាំ​ដុះ​លូត​លាស់​យ៉ាង​ល្អ។+ ១១  នៅ​ចុង​ឆ្នាំ លោក​ផ្ដល់​អ្វី​ៗ​ដ៏​ល្អ​ជា​ច្រើន ប្រៀប​ដូច​ជា​បំពាក់​មកុដ​ឲ្យផ្លូវ​របស់​លោក​ពេញ​ទៅ​ដោយ​របស់​ល្អ​ៗ​ច្រើន​អនេក។+ ១២  រីឯ​វាល​ស្មៅ​នៅ​តំបន់​ស្ងាត់​ជ្រងំ​តែង​តែ​លាស់​ខៀវ​ខ្ចី+ហើយ​តាម​ភ្នំ​តូច​ៗ​មាន​អំណរ​ពន់​ពេក​ក្រៃ។+ ១៣  មាន​ហ្វូង​ចៀម​ត្រៀប​ត្រា​លើ​វាល​ស្មៅ​ទាំង​នោះហើយ​ជ្រលង​ភ្នំ*ពេញ​ទៅ​ដោយ​ស្រូវ+អ្វី​ៗ​ទាំង​អស់​នោះ​ស្រែក​ច្រៀង​ទាំង​អរ​សប្បាយ។+

កំណត់សម្គាល់

ឬ​«​ពី​ទី​បរិសុទ្ធ​»​
ន័យ​ត្រង់​«​សញ្ញា​សម្គាល់​»​
ឬ​«​តំបន់​វាល​ទំនាប​»​