ចម្រៀងសរសើរព្រះ ៤៨:១-១៤

  • ស៊ីយ៉ូន​ជា​ក្រុង​របស់​ស្ដេច​ដ៏​ឧត្ដម

    • ផែនដី​ទាំង​មូល​សប្បាយ​រីករាយ (​)

    • ពិនិត្យ​មើល​ក្រុង​និង​ប៉ម​ទាំង​ឡាយ (​១១​-​១៣)

ទំនុក​របស់​កូន​ចៅ​កូរ៉ា។+ ៤៨  ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម និង​គួរ​ឲ្យ​សរសើរ​បំផុតនៅ​ក្នុង​ក្រុង​របស់​ព្រះ​យើង គឺ​នៅ​ភ្នំ​បរិសុទ្ធ​របស់​លោក។  ២  នោះ​ជា​ភ្នំ​ស៊ីយ៉ូន​ស្ថិត​នៅ​ខាង​ជើង​បំផុតជា​ក្រុង​របស់​ស្ដេច​ដ៏​ឧត្ដម+ភ្នំ​នោះ​ខ្ពស់​ត្រដែត​មាន​សោភ័ណ​ភាព​ស្អាត​អស្ចារ្យនាំ​ឲ្យ​ផែនដី​ទាំង​មូល​សប្បាយ​រីករាយ។+  ៣  នៅ​ក្នុង​ប៉ម​ដ៏​រឹង​មាំ​របស់​នាងព្រះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង​ថា​​លោក​ជា​ទី​ជ្រក​ដ៏​មាន​សុវត្ថិភាព។+  ៤  មើល! ស្ដេច​ទាំង​ឡាយ​បាន​ជួប​ជុំ​គ្នា*ហើយ​ពួក​គេ​ក៏​លើក​គ្នា​ចេញ​ទៅ។  ៥  ប៉ុន្តែ ពេល​ពួក​គេ​ឃើញ​ក្រុង​នោះ ក៏​តាំង​ស្ញែង​ខ្លាចពួក​គេ​បាន​រត់​ចេញ​ទៅ​ទាំង​តក់​ស្លុត។  ៦  នៅ​ទី​នោះ ពួក​គេ​ភ័យ​ឡើង​ញ័រ​ខ្លួនហើយ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​ដែល​កំពុង​សម្រាល​កូន។  ៧  លោក​កម្ទេច​សំពៅ​តើស៊ីស​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត។  ៨  ក្នុង​ក្រុង​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ គឺ​ក្នុង​ក្រុង​របស់​ព្រះ​យើងយើង​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​អ្វី​ដែល​យើង​បាន​ឮ។ ព្រះ​នឹង​ការ​ពារ​ក្រុង​នោះ​ជា​និច្ច។+ (​ស៊ីឡា​)  ៩  ឱ​ព្រះ​អើយ យើង​រំពឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក+នៅ​ក្នុង​វិហារ​របស់​លោក។ ១០  ឱ​ព្រះ​អើយ ដូច​នាម​របស់​លោក​ត្រូវ​គេ​ស្គាល់​ទូទាំង​ផែនដីលោក​ក៏​បាន​ទទួល​ការ​សរសើរ​តម្កើង​ទូទាំង​ផែនដី​ដែរ។+ លោក​តែង​តែ​ប្រើ​ឫទ្ធានុភាព​របស់​លោក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។+ ១១  សូម​ឲ្យ​ភ្នំ​ស៊ីយ៉ូន+មាន​អំណរសូម​ឲ្យ​ក្រុង​នា​នា*របស់​យូដា​បាន​អរ​សប្បាយ​ដោយ​សារ​ការ​វិនិច្ឆ័យ​របស់​លោក។+ ១២  ចូរ​ដើរ​ជុំវិញ​ស៊ីយ៉ូន ចូរ​ដើរ​ជុំវិញ​ចុះ។ ចូរ​រាប់​ចំនួន​ប៉ម​របស់​ក្រុង​នោះ។+ ១៣  ចូរ​ពិចារណា​មើល​កំពែង​ក្រុង​នោះ​ឲ្យ​បាន​ហ្មត់​ចត់+ចូរ​ពិនិត្យ​មើល​ប៉ម​មាំ​មួន​ទាំង​ឡាយ​ផងដើម្បី​អ្នក​អាច​តំណាល​ប្រាប់​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។ ១៤  ព្រោះ​លោក​ហើយ​ជា​ព្រះ​របស់​យើង+ជា​រៀង​រហូតលោក​នឹង​ដឹក​នាំ​យើង​ដរាប​ត​ទៅ។*+

កំណត់សម្គាល់

ឬ​«​បាន​ណាត់​ជួប​គ្នា​»​
ន័យ​ត្រង់​«​កូន​ស្រី​ៗ​​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រហូត​ដល់​យើង​ស្លាប់​»​