ចម្រៀងសរសើរព្រះ ១៣០:១-៨

  • «​ខ្ញុំ​ហៅ​រក​លោក​ពី​ទី​ជ្រៅ​»

    • «​បើ​លោក​កត់​ចំណាំ​កំហុស​ទាំង​ប៉ុន្មាន​»​ (​)

    • ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យ៉ាង​ពិត​ប្រាកដ (​)

    • «​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ព្រះ​យេហូវ៉ា​»​ (​)

ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង។ ១៣០  ឱ​ព្រះ​យេហូវ៉ា​អើយ ខ្ញុំ​ហៅ​រក​លោក​ពី​ទី​ជ្រៅ។+  ២  ឱ​ព្រះ​យេហូវ៉ា សូម​ស្ដាប់​សំឡេង​របស់​ខ្ញុំ។ សូម​លោក​មេត្តា​ប្រុង​ស្ដាប់​ខ្ញុំ ពេល​ខ្ញុំ​អង្វរ​សុំ​លោក​ឲ្យ​ជួយ។  ៣  ឱ​យ៉ា*អើយ បើ​លោក​កត់​ចំណាំ​កំហុស​ទាំង​ប៉ុន្មាន​របស់​មនុស្សនោះ​ឱ​ព្រះ​យេហូវ៉ា​អើយ តើ​អ្នក​ណា​អាច​ឈរ​​នៅ​ចំពោះ​មុខ​លោក​បាន?+  ៤  ក៏​ប៉ុន្តែ លោក​អភ័យ​ទោស​ឲ្យ​មនុស្ស​យ៉ាង​ពិត​ប្រាកដ+ដើម្បី​ឲ្យ​ពួក​គេ​អាច​គោរព​កោត​ខ្លាច​លោក។+  ៥  ខ្ញុំ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា ជីវិត*របស់​ខ្ញុំ​សង្ឃឹម​លើ​លោក​ហើយ។ ខ្ញុំ​ទុក​ចិត្ត​សេចក្ដី​សន្យា​របស់​លោក។  ៦  ខ្ញុំ​ទន្ទឹង​រង់​ចាំ​ព្រះ​យេហូវ៉ា+ខ្លាំង​ជាង​អ្នក​យាម​រង់​ចាំ​ឲ្យ​ដល់​ពេល​ព្រឹក+មែន​គឺ​ខ្លាំង​ជាង​អ្នក​យាម​រង់​ចាំ​ឲ្យ​ដល់​ពេល​ព្រឹក​ទៅ​ទៀត។  ៧  ចូរ​ឲ្យ​អ៊ីស្រាអែល​បន្ត​រង់​ចាំ​ព្រះ​យេហូវ៉ាព្រោះ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+ហើយ​លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្រៃ​លែង​ដើម្បី​លោះ​រាស្ត្រ​របស់​លោក។  ៨  លោក​នឹង​លោះ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​កំហុស​ឆ្គង​ទាំង​អស់​របស់​ពួក​គេ។

កំណត់សម្គាល់

​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​