សំណួរទី៥
តើអ្វីជាប្រធានបទនៃគម្ពីរបរិសុទ្ធ?
«ខ្ញុំនឹងធ្វើឲ្យអ្នកនិងស្ត្រីក្លាយទៅជាសត្រូវនឹងគ្នា ព្រមទាំងពូជអ្នកនិងពូជនាងដែរ។ ពូជនាងនឹងកិនក្បាលអ្នក ហើយអ្នកនឹងចឹកកែងជើងគាត់»។
«គ្រប់ប្រជាជាតិនៅផែនដីនឹងទទួលពរតាមរយៈកូនចៅរបស់អ្នក ពីព្រោះអ្នកបានស្ដាប់តាមខ្ញុំ»។
«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។
«បន្តិចទៀត ព្រះដែលផ្ដល់សេចក្ដីសុខសាន្តនឹងឲ្យអ្នករាល់គ្នាមានអំណាចកិនកម្ទេចសាថាន»។
«ក្រោយពីព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះបុត្ររបស់លោក បុត្រនោះនឹងចុះចូលចំពោះព្រះដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះបុត្រនោះ ដើម្បីឲ្យព្រះធ្វើជាអ្វីៗទាំងអស់ដល់បុគ្គលគ្រប់រូប»។
«អាប្រាហាំនិងកូនចៅរបស់គាត់បានទទួលសេចក្ដីសន្យាទាំងនោះ។ . . . គឺជាគ្រិស្ត។ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាជារបស់គ្រិស្ត អ្នករាល់គ្នាពិតជាកូនចៅអាប្រាហាំ»។
«រាជាណាចក្រនៃពិភពលោកនេះបានក្លាយទៅជារាជាណាចក្រនៃម្ចាស់របស់យើងនិងគ្រិស្តរបស់លោក ហើយលោកនឹងគ្រប់គ្រងជាស្ដេចជារៀងរហូត»។
«ដូច្នេះ នាគដ៏ធំបានត្រូវបោះទម្លាក់ គឺពស់ដំបូងបង្អស់ដែលហៅថាមេកំណាចនិងសាថាន វាជាអ្នកដែលកំពុងបំភាន់ពិភពលោកទាំងមូល។ វាបានត្រូវបោះទម្លាក់ទៅផែនដី ហើយបណ្ដាទេវតារបស់វាក៏បានត្រូវបោះទម្លាក់ទៅជាមួយនឹងវាដែរ»។
«ទេវតានោះចាប់នាគ ជាពស់ដំបូងបង្អស់ ដែលជាមេកំណាចនិងជាសាថាន រួចបានចងវាទុក១.០០០ឆ្នាំ»។