លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?

គម្ពីរ​បរិសុទ្ធ​មាន​ព័ត៌មាន​ពី​ព្រះ​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ គម្ពីរ​បង្ហាញ​យើង​អំពីរបៀប​ដែល​យើង​អាច​ទទួល​ជោគ​ជ័យ​ក្នុង​ជីវិត និង​អំពី​របៀប​ដែល​យើង​អាច​ធ្វើឲ្យ​ព្រះ​ពេញ​ចិត្ត។ ម្យ៉ាង​ទៀត គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​៖

  1. តើ​ព្រះ​ពិត​ជា​នរណា?

  2. តើ​តាម​របៀប​ណា​អ្នក​អាច​រៀន​អំពី​ព្រះ?

  3. តើ​នរណា​ជា​អ្នក​សរសេរ​គម្ពីរ?

  4. តើ​គម្ពីរ​ត្រឹម​ត្រូវ​ខាង​វិទ្យា​សាស្ត្រ​ឬ​ទេ?

  5. តើ​អ្វី​ជា​ប្រធានបទ​នៃ​គម្ពីរ​បរិសុទ្ធ?

  6. តើ​គម្ពីរ​ប្រកាស​អ្វី​ទុក​ជា​មុន​អំពី​មេស្ស៊ី?

  7. តើ​គម្ពីរ​ប្រកាស​អ្វី​ទុក​ជា​មុន​អំពី​សម័យ​យើង?

  8. តើ​ព្រះ​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​ឬ?

  9. ហេតុ​អ្វី​មនុស្ស​រង​ទុក្ខ​វេទនា?

  10. ១០ តើ​គម្ពីរ​សន្យា​អ្វី​អំពី​អនាគត?

  11. ១១ តើ​មនុស្ស​ស្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា?

  12. ១២ តើ​យើង​អាច​មាន​សង្ឃឹម​អ្វី​ចំពោះ​មនុស្ស​ស្លាប់?

  13. ១៣ តើ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​ការងារ?

  14. ១៤ តើ​អ្នក​អាច​ចាត់​ចែង​ទ្រព្យ​ធន​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

  15. ១៥ តើ​តាម​របៀប​ណា​អ្នក​អាច​មាន​សុភមង្គល?

  16. ១៦ តើ​អ្វី​អាច​ជួយ​អ្នក​ពេល​មាន​កង្វល់?

  17. ១៧ តើ​គម្ពីរ​អាច​ជួយ​ក្រុម​គ្រួសារ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

  18. ១៨ តើ​អ្នក​អាច​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​តាម​របៀប​ណា?

  19. ១៩ តើ​សៀវភៅ​ក្នុង​គម្ពីរ​មាន​ព័ត៌មាន​អ្វី​ខ្លះ?

  20. ២០ តើ​តាម​របៀប​ណា​អ្នក​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ?

របៀប​រក​បទ​គម្ពីរ

គម្ពីរ​មាន​សៀវភៅ​តូច​ៗ​៦៦​ក្បាល​បញ្ចូល​គ្នា។ គម្ពីរ​បាន​ត្រូវ​ចែក​ជា​ពីរ​ផ្នែក​គឺ បទ​គម្ពីរ​ជា​ភាសា​ហេប្រឺ​និង​អេរ៉ាម (​«​សញ្ញា​ចាស់​»​) និង​បទ​គម្ពីរ​ជា​ភាសា​ក្រិច (​«​សញ្ញា​ថ្មី​»​)។ សៀវភៅ​នី​មួយ​ៗ​បែង​ចែក​ជា​ជំពូក​និង​ខ។ ពេល​មាន​បទ​គម្ពីរ លេខ​ដំបូង​បន្ទាប់​ពី​ឈ្មោះ​សៀវភៅ​គឺ​ជា​លេខ​ជំពូក ហើយ​លេខ​បន្ទាប់​គឺ​ជា​លេខ​ខ​គម្ពីរ។ ជា​ឧទាហរណ៍ ដើម​កំណើត ១:១ មាន​ន័យ​ថា ដើម​កំណើត ជំពូក​ទី​១ ខ​១។